បដិសេធ

591 62 3
                                    

ភាពស្ងប់ស្ងាត់និងទឹកមុខតឹងរឹងនៅក្នុងឡានមួយដែលមានគ្នាពីរអ្នកវាជាដំណើរមួយដ៏វែងឆ្ងាយទោះវាត្រឹមពីភោជនីយដ្ឋានមកវីឡាក៏ដោយ។ Deng lun លួចមើលទឹកមុខ Yang Zi ដែលកំពុងសម្លឹងចេញទៅក្រៅនោះយូរៗម្ដង។ ទឹកមុខនាងបញ្ចេញយ៉ាងច្បាស់ថានាងកំពុងគិតផ្ដេសផ្ដាសតែគាត់មិនដឹងថាត្រូវលួងលោមយ៉ាងម៉េចទេ ទើបពួកគេបែបនេះរហូតដល់ផ្ទះ។

Yang Zi ចុះពីលើឡានមុនដែលមានមេការ Nei ជួយបើកទ្វារឡានឲ្យដូចសព្វដងតែសូម្បីតែមេការក៏សម្គាល់ថាលោកស្រីគាត់ប្លែកដែរ

"មេការទៅសម្រាកចុះខ្ញុំមានរឿងត្រូវនិយាយជាមួយលោកស្រីរបស់មេការបន្តិច!!"

ប្រយោគ Deng lun ធ្វើឲ្យជើងស្រឡូនដែលប្រុងនឹងដើរចូលទៅក្នុងក៏បង្អាក ទ្រឹងឈប់ចំណែកមនុស្សក្រោមបង្គាប់ញញឹមនិងអោនថយដើរចេញ។ Deng lun ចាប់ស្មាតូចបង្វែរមករកគាត់ស្រាលៗ ជាមួយនឹងសម្ដីដែលតែងតែទន់ភ្លន់

"អូនមានអ្វីចង់និយាយជាមួយបងដែរទេ??"

កែវភ្នែកស្រទន់មើលមកនាងដោយភាពស្មោះត្រង់ តែនាងមិនចង់ទទួលភាពស្មោះត្រង់ទេ នាងក៏មិនដឹងដូចគា្នថាវាជារបស់ពិតឬអត់។ នាងព្យាយាមងាកមុខទៅកន្លែងផ្សេងជៀសវាងពីក្រសែភ្នែកមួយគូរនេះ

"ខ្ញុំគ្មានអីត្រូវនិយាយទេ!!"

ពាក្យដែលគ្មានអីសម្រាប់មនុស្សស្រីគឺនាងកំពុងតែជិតផ្ទុះដោយកំហឹងហើយ Deng lun ប្រលែងស្មាបែរជាក្រសោបមុខដែរត្រជាក់វិញម្ដង ពេលនេះទោះចង់គេចវេសពីក្រសែភ្នែកក៏មិនអាចទៅរួចដែរ។

"បងដឹងថាអូនកំពុងតែអន់ចិត្តជាមួយនឹង Aria!!"

"មែនហើយ!! ខ្ញុំមិនបានមួយជំនិតនាងទេហេតុអីបានជាបងរើសខ្ញុំ នាងសាកសមនឹងបងណាស់មិនចឹងហ្អេ??"

ទីបំផុតនាងក៏និយាយចេញមកហើយ តែទឹកមុខនាងដូចមិនសូវល្អប៉ុន្មានទេទោះបីជាកំពុងមានដៃដ៏កក់ក្ដៅក្ដោបមុខរបស់នាងក៏ដោយ។ ក្នុងនាមជាប្ដីត្រូវតែទទួលយករាល់អារម្មណ៍របស់ប្រពន្ធ Deng lun នៅតែអាចញញឹមយ៉ាងស្រទន់ និងរក្សាការនិយាយដែលផ្អែមបានដដែរ

សង្សារខ្ញុំជាកំពូលតារា💕🥀ចប់Where stories live. Discover now