ស៉ើបអង្កេត

553 60 2
                                    

ក្រោយពីលឺថា Aria នាងស្នើសុំអោបជាលើកចុងក្រោយនោះអ្នកទាំងបីដែលឈរចាំស្ដាប់នៅខាងក្រៅនាំគ្នាស្រឡាំងកាំង។ Xiao Zhan ប្រុងនឹងដើរចូលទៅតែត្រូវ Li dong ចាប់ជាប់និង ប្រវេប្រវាតោងគ្នាពេញនឹង

"លែងយើង!! ឯងមិនឮនាងចង់អោប្ដី Zi er ទេហ្អេ??"

Xiao zhan និយាយទៅកាន់ Deng lun តិចៗខ្សឹបៗតែខំប្រឹងទាញដៃដែលអោបខ្លួនគាត់ជាប់

"ឯងនៅឲ្យស្ងៀមទៅវាជារឿងរបស់គេទេ!!"

"នៅស្ងៀមយ៉ាងម៉េច?? យើងចង់ទៅទះកំភ្លៀងនាង!!"

ដោយនិយាយមិនស្ដាប់និងរើបម្រះខ្លាំងពេក Li dong ចាប់បោក Xiao Zhan បង្កសម្លេងឡើង

ផាំង....... នៅពេលដែលដឹងថាសម្លេងលឺខ្លាំង Yang Zi ក៏ប្រញាប់ងាកមកមើលនឹងដើរទៅប្រញាប់លើកទាំងពីរមករកផ្លូវរត់បើគេឃើញយ៉ាប់មិនខានទេតែវាលែងទាន់ហើយ

"Yang Zi??"

ទាំងបីនាក់ងាកមករក Deng lun ដែលហៅអម្បាញ់មិញហើយទឹកមុខដូចជាត្រូវប៉ូលិសចាប់បានចឹង។ Yang Zi ដើរទៅរក Deng lun បណ្ដើរនឹករកលេសមកដោះស្រាយបណ្ដើរ

"អូនគ្មានបំណងមកលបស្ដាប់ទេ....វា....គ្រាន់តែ... ចៃដន្យ...."

ចុងប្រយោគត្រូវគាំងដោយសារ Deng lun ដើរមកអោបនាងភ្លាមៗ ដោយការនឹករលឹក

"ល្អណាស់ដែលអូនមកទីនេះ!!"

Yang Zi លើកដៃអង្អែលខ្នងប្ដីថ្នមៗ នាងមានអារម្មណ៍កក់ក្ដៅ ពីការអោបមួយនេះ នៅពេលដែលពួកគេប្រលែងគ្នាវិញ Aria នាងក៏បានដើរចេញទៅវិញបាត់ហើយដោយមិនអាចស៊ូទ្រាំបាន

"ខ្ញុំបាននាំប្រពន្ធលោកមកឲ្យហើយ!!ចឹងសប្បាយតាមចិត្តចុះ"

Xiao zhan និយាយហើយក៏ប្រុងនឹងទាញដៃ Li dong ផ្លោះរបងទៅវិញតែ Deng lun បែរជាបង្វែមកនិយាយពី Yibo វិញ

"អាbo គឺនៅបន្ទប់ទាល់មុខបន្ទប់ខ្ញុំ!! បានជាមកហើយមិនចង់ Surprised ខ្លះទេ??"

Xiao zhan ញញឹមចុងមាត់នឹងបោះកូនសោឡានទៅឲ្យLi dong វិញ

"ឯងយកឡានខ្ញុំទៅវិញចុះ"

Li dong ធ្វើមុខជ្រេញអ្នកមានស្នេហា មួយក្រុមអត់សង្សារតែឯងវាដូចជាមិនសូវសម តែយ៉ាងណាក៏បានឡានជិះដើរលេងសិនដែរ ខ្ជិលខ្វល់ខ្ជិលតបតវិញពេលចាប់បានសោរឡានហើយក៏លោតចេញពីយ៉ទៅម្ខាងទៀតចំណែក Xiao Zhan ក៏ចេញទៅតាមទ្វាទៅរក Yibo ផងដែរ។

សង្សារខ្ញុំជាកំពូលតារា💕🥀ចប់Where stories live. Discover now