សង្សារកំពូលតារា

1.2K 113 5
                                    

អ្នកដែលកំពុងអន្ទះសានៅមន្ទីរពេទ្យនៅមិនសុខក្នុងខ្លួនសុខៗមកបាត់ Xiao Zhan ជាមួយ Li dong បែបនេះតាំងពីព្រឹករហូតដល់ពេលនេះល្ងាចថ្ងៃលិចទៅហើយ។ ជាពិសេស Yang Zi ដែលដឹងពីគម្រោងរបស់ពួកគេតែនាងមិនដឹងថាពួកគេទៅដល់ណាហើយទេពេលនេះ។

ផាំង......

សម្លេងបើកទ្វារមួយទំហឹងរបស់ Xiao Zhan មកដោយទឹកមុខនឿយហត់ គាត់គ្មានបំណងចង់បើកទ្វារខ្លាំងបែបនេះទេតែគាត់ជ្រុលដៃតែប៉ុណ្ណោះ

"Zhan ge!! ទើបមកពីណា??"

Yang Zi សួរមុនគេព្រោះតែឃើញពួកគេអស់កម្លាំងខ្លាំងពេក។ Xiao Zhan ដើរដូចជាអស់ខ្យល់ចូលទៅជិតលោកប៉ាទើបព្យាយាមញញឹម

"គាត់នៅមិនទាន់ដឹងខ្លួនទៀតមែនទេ??"

"មែនហើយ! បើតាមគ្រូពេទ្យប្រាប់គាត់នឹងដឹងខ្លួននៅថ្ងៃនេះ!!"

Yibo ជួយឆ្លើយតបនឹងដើរមកអង្អែរសក់ Xiao Zhan ថ្នមៗ ភ្លាមនោះដែរ គាត់ស្រាប់តែក្រោកឈរឡើងសម្លឹងទៅ Xiao lu ដោយកំហឹងភ្លាមៗ

"បងបានធ្វើអីខ្លះ??"

គ្រប់គ្នាភ្ញាក់ផ្អើលនឹងសំណួរជាពិសេសគឺ Xiao lu នេះហើយ គាត់ប្រឹងញញឹមដោយគិតថាប្អូនប្រុសគាត់ចង់លេងសើចប៉ុណ្ណោះ

"ឯងនិយាយពីអី??"

Xiao zhan លើកដៃដាល់បងប្រុសមួយថៃដល់ថ្នាក់រកដួលតែត្រូវ Deng lun រហ័សមកជួយទប់ ចំណែក Xiao Zhan ក៏ត្រូវបាន Yibo ជួយចាប់ដូចគ្នា ទោះជាបែបនោះគាត់នៅតែស្រែកពេញបន្ទប់

"បងធ្វើអីខ្លះបងដឹងខ្លួនហើយ!!"

Xiao zhan ស្រែកទាំងទឹកភ្នែកស្រក់ចុះនឹងរើចេញពីការចាប់របស់ Yibo រួចក៏និយាយទាំងទឹកភ្នែករហេមរហាម

"បងធ្វើឲ្យខ្ញុំប្រឡងសម្ដែងធ្លាក់មែនទេ?? ហើយបងក៏ជាអ្នកធ្វើឲ្យ Roki ចាកចេញពីខ្ញុំ ដោយធ្វើឲ្យគេក្លាយជាអ្នកសម្ដែង បន្ទាប់មកបងឲ្យ shu shi នាងមកប្ដឹងខ្ញុំនិងដេញខ្ញុំពីការងារ ពេលនោះបងក៏ប្រើ មេការLi ដែលឃ្លាំចាំមើលខ្ញុំគ្រប់យ៉ាងមកប្រាប់ឲ្យទៅធ្វើការជាមួយ Yibo ជាមួយនឹងការទស្សទាយរបស់បង Yibo និង ខ្ញុំប្រាកដជាលង់ស្រលាញ់គ្នាទៅវិញទៅមក បន្ទាប់មកបងឲ្យលោកប៉ាមកនិយាយរឿងក្រុមហ៊ុនតែតាមចារឹកខ្ញុំបងក៏ដឹងថាមិនដែរស្ដាប់លោកប៉ា តែយ៉ាងណាបងនៅមានកូនអុកទីពីរគឺបញ្ចុះបញ្ចូល Yibo មកអង្វរខ្ញុំ។ បន្ទាប់មកចិញ្ចៀនប្រចាំត្រកូលក៏ជាស្នាដៃរបស់បងដែរ មេការ Li ជាមនុស្សរបស់បង មិនមែនលោកប៉ាបងគិតថាខ្ញុំល្ងង់មែនទេ?? ខ្ញុំទៅគ្រប់គ្រងក្រុមហ៊ុនហើយតែបងនៅតែចង់ឲ្យខ្ញុំត្រឡប់ទៅផ្ទះទៀតបងក៏បានរៀបឆាកកំប្លែងនេះឡើង លោកប៉ាងគ្រោះថ្នាក់ចរាចរណ៍ដោយចៃដន្យមែនទេ?? ស្រវឹងមែនទេ?? ស្រវឹងទាំងមិនបានប៉ះជាតិអាកុល?? ចៃដន្យដល់ថ្នាក់មានគេលួចកាត់ហ្វ្រាំងឡាន?? មានគេhack គណនីក្រុមហ៊ុន??ប៉ូលិស អ្នកបើកឡានធំនោះ សុទ្ធតែជាមនុស្សរបស់បងទាំងអស់!!!!! ហើយបងក៏នាំខ្ញុំទៅមើលបន្ទប់មួយនោះទៀត បន្ទប់ដែលធ្វើឲ្យខ្ញុំចិត្តទន់ ព្យាយាមធ្វើឲ្យខ្ញុំដឹងខ្លួនខុស.....បងអស្ចារ្យណាស់បងដឹងទេ ខ្ញុំដើរចូលគម្រោងការបងតាំងពីយូរមកហើយ!!!"

You've reached the end of published parts.

⏰ Last updated: May 20, 2021 ⏰

Add this story to your Library to get notified about new parts!

សង្សារខ្ញុំជាកំពូលតារា💕🥀ចប់Where stories live. Discover now