លះបង់

696 69 5
                                    

"ខ្ញុំសុំទឹកស្ដ្របឺរីក្រឡុក មួយកែវ!!"

Xiao zhan ឈរកម្មងភេសជ្ជៈនៅក្នុងភោជនីយដ្ឋានរបស់សណ្ឋាគារ ពេលកម្មង់បានហើយក៏គិតថា ឡើងមកបន្ទប់វិញព្រោះ Denglun មិនបានទៅថតទេដោយសារតែអាការៈកាន់តែធ្ងន់ធ្ងរហើយមិនបាច់ឆ្ងល់ម៉េចបានជាធ្ងន់ធ្ងរបែបនេះដែរ។

ពេលដើរមកដល់ជណ្ដើរយន្តគាត់ក៏នៅឈរចាំជណ្ដើរបើកទ្វារសិនហើយរាល់ពេលដែលគាត់ដើរជុំវិញសណ្ឋាគារនេះគាត់តែងតែជួបមនុស្សដែលគាត់មិនចង់ជួប។ Xiao Zhan សម្លក់ទៅ Viheng ដែលដើរមកឈប់ជិតគាត់ហើយនិយាយធ្វើឲ្យគាត់ខឹងថែមទៀត

"មើលទៅក្មួយខ្ញុំមិនអន់ទេ!?? រើសជំនួយការដែលអាចជួយទាំងការងារជួយទាំងតណ្ហា!!"

" លោកនិយាយពីខ្ញុំមែនទេ??"

Viheng ញញឹមនិងមើលទៅស្នាមដែលបន្សល់ទុកពី Yibo កាលពីយប់ ពេលនេះ Xiao Zhan ក៏ដឹងភ្លាមហើយប្រញាប់លើកដៃមកបិទបាំង

"លោកឈប់សម្លឹងខ្ញុំបានហើយ!!"

"ហេតុអី?? ឯងគួរឲ្យស្រឡាញ់សឹងអី!!"

Viheng ដើរមកគៀកនិង ចាប់ចង្ការ Xiao Zhan ផ្ងើយឡើង តាមចារឹក Xiao Zhan ប្រាកដជាងាកចេញហើយ មិនត្រឹមតែងាកចេញទេក្នុងចិត្តគិតថាចង់វៃថែមទៀត

"លោកជួយរក្សាសិលធម៏នៅទីសាធារណៈផង!!"

Viheng មិនបានបោះបង់គំនិតគាត់ទេ។ គាត់ចាប់ រាងតូចទៅផ្ញាច់និងជញ្ជាំងហើយក៏ចាប់ចង្ការផ្ងើយឡើងម្ដងទៀត តែលើកនេះ Xiao Zhan មិនអាចងាកមុខចេញបានទេ

"ឯងត្រូវជាស្អីនឹងក្មួយខ្ញុំ??"

Xiao zhan ជ្រួញចិញ្ចើមជាប់ ប្រុសម្នាក់នេះមិនងាយដោះស្រាយសោះ ជួបមុនដំបូងឡើងផ្អែមតែឥឡូវឡើងល្វិងជាងថ្នាំចិនទៀត

"Wang Viheng!!! មើលសកម្មភាពរបស់លោកផង!! រឿងគ្រួសាររបស់លោកមិនពាក់ព័ន្ធអ្វីនឹងខ្ញុំទេ!!"

Viheng ប្ដូរទឹកមុខពេលដែល Xiao Zhan និយាយចប់ វាភ្លាមៗពេកហើយ អម្បាញ់មិញគាត់នៅសើចសប្បាយបានសោះ ត្រកូល Wang មានជំនាញផ្លាស់ប្ដូរទឹកមុខមែន

"កុំព្យាយាមកុហកខ្ញុំអីអាច្រមក!!"

"លែងខ្ញុំទៅ!! ជឿមិនជឿជារឿងរបស់លោក!!"

សង្សារខ្ញុំជាកំពូលតារា💕🥀ចប់Where stories live. Discover now