មិត្តរួមការងារ

1K 82 0
                                    

ក្មេងត្រមក់ដេកមិនខ្វល់ពីអ្នកដែលកំពុងតែឈរសម្លឹងមកទេបើមានព្យុះស៊ូណាមិបែបមិនភ្ញាក់ផងមើលទៅ

"មើលយ៉ាងណាក៏ខ្ញុំនៅតែឃើញគេជាមនុស្សអភិជន!!"

Yibo ឈរវិភាគដាស់ក៏មិនដាស់ ហៅក៏មិនហៅ។ គាត់ដើរទៅទាញបង្អួចមើលទៅខាងក្រៅប្រហែលជាកំពុងតែរកនឹងថានឹងត្រូវធ្វើបាបយ៉ាងម៉េច។ រំពេចនោះគាត់បើកបង្អួចឲ្យស្រឡះហើយចូលមកបី Xiao Zhan ឡើងបោះទៅក្រៅបង្អួចភ្លាម។

ឈប់សិនវាមិនមែនជាជាន់ទីពីរទេហ្អេ??? ចឹងមិនស្លាប់តួឯងទៅហើយទេ?? បើមិនស្លាប់ក៏ពិការដែរ

ប្រូង........ សម្លេងធ្លាក់ទឹកដែលសមចិត្តបំផុត Yibo ដើរចេញមកក៏ជួបនឹង Sai ដើរចេញពីបន្ទប់មកល្មម

"យកសម្លៀកបំពាក់ឲ្យគេផ្លាស់ផងគេមិនទាន់មានសម្លៀកបំពាក់ទេ!!"

"បាទ!!"

Saii អោនគោរពនឹងធ្វើតាមតួនាទីយកសម្លៀកបំពាក់មួយឈុតដើរកាន់មកអាងទឹក។ តាមពិតនៅខាងក្រោមជិតបន្ទប់ Xiao Zhan មានអាងទឹកធំមួយដែលនៅជាប់នឹងជំហៀងវីឡា។

"យ៉ាងម៉េចនៅរស់ដែរទេ!?"

Saii សួរទៅអ្នកដែលក្មេងជាងគាត់ដែលទើបតែឡើងពីទឹកនឹងបោះកន្សែងឲ្យ។ Xiao Zhan ចាប់កន្សែងយកមកជូតសក់កុំឲ្យផ្ដាស់សាយ និងតមាត់បណ្ដើរ

"មិនទាន់ស្លាប់ទេ!!"

ទោះមិនបានឃើញមុខច្បាស់ក៏ដឹងតាមរយៈសម្លេងដែរថាខឹងមិនមែនខឹងធម្មតាទេបែបចងគំនុំទៀតផង។ Saii ហុចសម្លៀកបំពាក់ឲ្យ និងនិយាយសម្លេងស្រទន់

"ខ្ញុំសរសើរឯងហើយដែលគាត់បោះចូលទឹក...បើកាលពីមុនគាត់ទាត់ខ្ញុំចូលក្នុងគុម្ពផ្កាទៀតផង!!កុំឲ្យមានលើកក្រោយទៀតអី!!"

"ខ្ញុំដឹងហើយ!!!មនុស្សអីឃោរឃៅជ្រុល!!"

Xiao Zhan ឆក់យកសម្លៀកបំពាក់ហើយក៏ដើរឡើងទៅបន្ទប់វិញទាំងញ័រទទ្រាក់។ ពេលដែលផ្លាស់សម្លៀកបំពាក់ហើយគាត់ក៏ចុះមកអង្គុយសាឡុងនៅបន្ទប់ទទួលភ្ញៀវព្រោះ Yibo មានចេតនាណែនាំពួកគេទាំងពីរឲ្យស្គាល់គ្នា

"ហាចឈូស.....!!"

Xiao Zhan កណ្ដាស់ដោយមិនអាចទ្រាំបានហើយក៏ត្រូវ Saii ជួយហុចក្រដាសឲ្យ

សង្សារខ្ញុំជាកំពូលតារា💕🥀ចប់Hikayelerin yaşadığı yer. Şimdi keşfedin