ចារឹកពិត

891 67 0
                                    

ស្រីៗ នៅក្នុងម៉ាតកំពុងតែជ្រួលច្របល់ដូចជាបានជួប oppa ចឹង

"អេ!!អែងប្រុសម្នាក់នេះសង្ហាដល់ហើយ!!"

"មែនហើយ....ហេតុអីមិនដាក់ពាក្យធ្វើជា idol ខ្ញុំនឹងគាំទ្រគាត់មុនគេ "

បុរសក្នុងឈុតអៀមខ្មៅអាវសរ ប្រាកដណាស់ឃើញតែការស្លៀកពាក់ក៏ដឹងថាអ្នកណាដែរ ចូលចិត្តតែងខ្លួនដូចជាវ័យមធ្យមសិក្សាទាំងដែលខ្លួនឯងរៀនចប់និសិ្សត

"កាហ្វេ ឬទឹកដោះគោទៅនៀក!??"

Xiao Zhan ឈររអ៊ូរទាំងមិនចាប់អារម្មណ៍នឹងស្រីៗសម្លឹងមើលគាត់ផង គាត់ទទួលបញ្ជាពី Yibo មកទិញភេសជ្ជៈតែមិនដឹងថាគួរទិញអ្វី។ មិនបានសួរ Saii អំពីភេសជ្ជៈទៀត គិតចុះគិតឡើងក៏សម្រេចចិត្តទិញទាំងពីរតែម្ដង

"អូនជួយគិតលុយបន្តិច!!"

Xiao Zhan និយាយសម្លេងស្រទន់ដាក់បុគ្គលិកធ្វើការដែលមើលទៅដូចជាក្មេងជាងគាត់ ហើយក៏ចាប់អារម្មណ៍នឹងស្ករគ្រាប់ដែលនៅលើតុ។

"អានេះមួយផង!!"

Xiao Zhan ចាប់ស្ករគ្រាប់ផ្លែឈើដែលគាត់ចូលចិត្តមួយកញ្ចប់ផងដែរ ហើយក៏គិតលុយតាមនោះរួចទើបដើរមកកន្លែងថតវិញ។ តាមពិតម៉ាតក៏នៅជិតក្រុមហ៊ុនស្រាប់ហើយគ្រាន់តែវានៅជាន់ទី 12 ខ្ពស់បស់គេ។

"សូម....សូមចាំបន្តិច!!"

Xiao Zhan ប្រញាប់រត់ចូលជណ្ដើរយន្តពេញដែលទ្វារស្ទើរតែបិទទៅហើយតែស្រាប់តែស្រឡាំងកាំងពេលដែលឃើញមនុស្សនៅក្នុងជណ្ដើរយន្ត។

Roy Soly សម្លឹង Xiao Zhan បែបមាឃងាយនាងក៏ដឹងថាគាត់ជាជំនួយការដែរ តែមិននឹកស្មានថាបានមកជួបគ្នានៅទីនេះ

"ខានជួបគ្នាយូរហើយមិននឹកស្មានថាលោកធ្លាក់ខ្លួនដល់ម្លឹងទេ!!"

"ប្រយ័ត្នសម្ដីអ្នកនាងបន្តិចទៅ!!!"

Roy Soly ញញឹមចម្អកហើយដើរមកគៀក Xiao Zhan រហូតដល់គាត់ត្រូវទល់នឹងជញ្ជាំងទើបនាងលើកដៃប៉ះថ្ពាល់រលោង

"លោកគិតថាសប្បាយទេ??បើខ្ញុំប្រាប់គេថាលោកជាកូនប្រុសនៃ Xiao group !!"

Xiao Zhan ចាប់ដៃរបស់ Soly ហើយបង្វិលនាងឲ្យផ្ញាច់នឹងជញ្ជាំងវិញ

សង្សារខ្ញុំជាកំពូលតារា💕🥀ចប់Onde histórias criam vida. Descubra agora