លិខិតលែងលះ

678 67 0
                                    

ឡានពណ៌ក្រហមជិះចូលមកឈប់នៅមាត់ផ្លូវចូលទៅតំបន់ផ្ទះជួលរបស់អ្នកដែលផ្លាស់ប្ដូរទីលំនៅ ឬក៏អ្នកជនបទដែលមកបន្តការសិក្សាតែគ្មានសម្ថភាព នៅកន្លែងស៊ីវីល័យ។

Yang zi ចុះពីលើឡានដកដង្ហើមធំ នេះជាមូលហេតុទីមួយដែលនាងមិនចង់មករក Li dong។ នាងចតឡាននៅមុខផ្លូវព្រោះផ្លូវចូលទៅក្នុងគឺតូចមិនអាចបើកឡានបានទើបនាងដើរថ្មើរជើងវិញ។

"អេស្រីស្អាតមកទីនេះធ្វើអី!?"

មនុស្សប្រុសមួយក្រុមដែលស្លៀកពាក់ដូចអ្នកលេង និយាយសម្លេងដូចជនពាល មានបំណងមិនល្អច្បាស់ណាស់នេះជាមូលហេតុទី2ដែលនាងស្អប់ទីនេះ តែទម្លាប់មាត់ឆ្កែតាមអារម្មណ៍មិនដែលតបវិញមិនដែរត្រឹមត្រូវទេ

"មករកម៉ែឯង!!គាត់នៅដែរទេ!??"

ពួកអស់ទាំងនោះគាំងសើចមិនចង់ចេញ ជាលើកទីមួយរបស់ពួកវាដែលប៉ះស្រីលេងសម្ដីបែបនេះ

"មាត់រឹងបែបនេះបងចូលចិត្ត!!"

អាម្នាក់រឹកផ្កើនជាងគេក្នុងនឹងនឹកចង់ស្រមៃប៉ះថ្ពាល់រលោងរបស់ Yang zi តែគ្រាន់តែលូកដៃទៅក៏មានដៃម្នាក់ទៀតមកចាប់សឹងតែបាក់ឆ្អឹង

"ដៃដល់បែបនេះអញក៏ចូលចិត្តដែរ"

សម្លេងដែលលឺហើយដូចនៅក្នុងឋាននរគទាំងថ្ងៃ អាមួយមុខញីនោះ មើលតាំងពីម្រាមដៃរហូតមកដល់មុខដែលដូចជាចង់ចាប់ហែកនរណាម្នាក់ ក៏ប្រញាប់លោតថយក្រោយភ្លាម

"ល្បង...ល្បង Li dong!!"

"អឺជាអញហើយវាយ៉ាងម៉េច??ហែងគិតថាជាឆ្កែដើរព្រុសតាមផ្លូវដូចពួកហែងមែន!??"

មិនអន់ទេល្បង Li dong ដល់ថ្នាក់ជនពាលក៏ខ្លាចមុខដែរ។ ពួកនោះគ្រវីដៃញាប់ស្អេកចាប់ផ្ដើម សារេមើលផ្លូវរត់ហើយ ព្រោះពួកវាធ្លាប់ចូលគុកដោយសារ Li dong ច្រើនដងហើយ

"ល្បងយល់ច្រឡំហើយ ពួកយើងម៉េចនឹងអាចប្រៀបនឹងល្បងបាននោះ!!ពួកខ្ញុំនៅមានការងារត្រូវធ្វើច្រើនទៀត សុំទៅមុនហើយ!!"

និយាយផុតពីមាត់មិនទាន់ផង ពួកវារត់មិនងាកក្រោយតែម្ដង Yang zi សើចញឹមៗ ដែលទាក់ទាញ Li dong បែរមកសម្លក់

សង្សារខ្ញុំជាកំពូលតារា💕🥀ចប់Where stories live. Discover now