លោកប៉ាក្មេក

682 69 2
                                    

"ស្អីគេ?? នាងចង់ Date ជាមួយឯង??"

Xiao lu ស្រែកដោយការភ្ញាក់ផ្អើលបន្ទាប់ពីស្ដាប់មិត្តទាំងពីររបស់គាត់របស់គាត់និយាយប្រាប់រឿងកាលពីយប់មិញហើយ។ ពេលទំនេរពួកគាត់តែងតែប្រជុំគ្នានិយាយដើមគេនៅ Office ខ្លាំងជាងស្រីទៅទៀត។

"ឯងដឹងទេទម្រាំតែយើងហ៊ានសារភាពទៅនាង យើងស្ទើរតែបាត់បង់នាងទៅហើយ!!"

Yibo អស់សំណើចតែព្យាយាមធ្វើមិនសើច ហើយខ្ទប់មាត់និយាយបន្លប់

" អបអរសាទរស្នេហាពីកុមារភាពផងពួកម៉ាក!! ឯងគួរតែចាប់បេះដូងនាងឲ្យបានលឿន!!"

" តែបើឯងធ្វើឲ្យនាងឈឺចាប់វិញ ឯងរស់មិនស្រួលទេ!!"

Xiao lu បន្ថែម គាត់ក៏ដូចជាបងប្រុសរបស់ Yang zi ចឹង ព្រោះតែនាងមានទំនាក់ទំនងល្អជាមួយនឹងគ្រួសាររបស់គាត់ណាស់ដែរ។ Deng lun ងក់ក្បាលតប ហើយភ្លាមៗក៏ងាកមកសួរ Yibo បន្ត

"អាbo!! យើងឮថាឯងផ្ដាច់ទំនាក់ទំនងជាមួយនឹង Soly?? "

"មែនហើយ!! ទំនាក់ទំនងក្លែងក្លាយរបស់ពួកយើងលែងល្បីហើយ ពេលបែកគ្នាក៏ល្បីម្ដងទៀត យ៉ាងម៉េចដែរល្បីបានពីរតង់!!"

Xiao lu លើកដៃទះក្បាល Yibo មួយដៃមុននឹងនិយាយតប

"ល្បីអារឿងអាស្រូវនឹងហ្អី???"

Deng lun ក៏លើកដៃទះក្បាលគាត់ម្នាក់ដែរ មិត្តភក្តិគាត់គឺបែបនឹង បើម្នាក់វៃហើយម្នាក់ទៀតត្រូវបន្ថែម។

"តែក៏ល្អណា!!ព្រោះក្មេងតូច zhan គួរឲ្យខ្លាចណាស់!!"

"ហ្នឹងហើយបានឆាប់ផ្ដាច់ឲ្យហើយ!! តែក៏មិនគួរឲ្យធុញដូចបងគេដែរ!!"

Xiao lu ខាំមាត់ចង្អុរមកខ្លួឯង ព្រោះបង Xiao Zhan ក៏មានតែគាត់នឹងហើយ

"ឯងចង់និយាយពីយើង??"

Yibo ធ្វើមិចដូចជាភ្ញាក់ផ្អើលតែចម្លើយគាត់ដូចសម្លាប់មនុស្សទាំងរស់ចឹង។

"ឯងមិនមែនជាបងគេទេមែនទេ?? បងថ្លៃ!!"

"អាក្មេងឈ្លើយ!! យើងចាំមើលតែប្អូនយើងឆ្កួតនឹងការងារដូចជាយើងឯងចាំដេកអត់រាល់យប់ទៅ!!"

Xiao lu ញាក់ចិញ្ចើមឌឺវិញ មិនដឹងជាបងម៉ាកស្អីទេ មួយទ្វីបជួបមួយ។ កំពុងតែនិយាយសើចសប្បាយដូចធ្វើសង្គ្រាម សម្លេងទូរស័ព្ទបានបន្លឺឡើងហើយ Yibo ក៏លូកយកទូរស័ព្ទមកមើលថាអ្នកណា Call មក។ គាត់ញោចញញឹមពេលដែលឃើញឈ្មោះនឹងរអ៊ូតិចៗមុននឹងដើរចេញក្រៅ

សង្សារខ្ញុំជាកំពូលតារា💕🥀ចប់Where stories live. Discover now