រឿងនិទាន

636 65 0
                                    

ប្រូស.......

សម្លេងដួលនៅមាត់ទ្វាដោយសារតែ Yang Zi នាងរើខ្លាំងពេកទើបដួលទាំងពីរអ្នកតែម្ដងទៅ។deng lun បីនាងមកទាំងត្រដាបត្រដួសតាំងពីក្រោមមកទម្រាំមកដល់បន្ទប់។ នាងព្យាយាមងើបយឺតៗ ក្នុងសភាពវង្វេងវង្វាន់ តែនាងនៅមានសតិដែរដឹងថាជាផ្ទះរបស់ Deng lun

"ខ្ញុំមកដល់ផ្ទះវិញតាមណា!??ខ្ញុំចេះបំបាំងកាយមែនទេ!!"

Deng lun ខាំមាត់ក្រវីក្បាលគាត់ខំបីមកហត់សឹងស្លាប់ទៅចេញបំបាំងកាយឯណាណោះវិញ។ គាត់និយាយតបវិញទាំងនៅអង្គុយផ្អែកនឹងទ្វាមិនខ្ចីងើប

"គឺខ្ញុំនាំនាងមកវិញ!!"

Yang zi ងាកតាមសម្លេងនឹងដើរមកជិត Deng lun

"លោកហ្អេ!??លោកជាអ្នកណា ម៉េចក៏មានសម្លេងដូចជាអាប្ដីឥតបានការនោះ??"

មើលទៅក៏នៅមានសតិចាំសម្លេងប្ដីបានដែរ តែជួយហៅឲ្យពិរោះជាងនឹងបន្តិចក៏ល្អ។ Deng Lun ដកដង្ហើម នឹងសម្លឹងខ្នាញ់យល់ថាស្រវឹងទេទើបព្រមអង្គុយស្ងាមបែបនេះ តែ Yang zi បែរជាលូតជង្គង់លូនមករកគាត់ភ្លាម

"នាង....នាងចង់ធ្វើអី??"

Yang zi លើកដៃស្ទាបមុខមាត់ និងទះមុខតិចៗ ទើបញញឹមពេញចិត្ត

"ទម្រង់មុខនេះពិតជាប្ដីហេងស៊យរបស់ខ្ញុំមែនហើយ!!"

ការពិតនាងអាចលឺសម្លេងតែភ្នែកនាងមើលលែងច្បាស់ទៅហើយទើបនាងចូលទៅស្ទាបបែបនេះ។ ភ្លាមៗស្នាមញញេមក៏រលាយទៅវិញបន្សល់តែមុខដែលពិបាកចិត្តទឹកភ្នែលរលីងរលោង និងលើកដៃវៃទ្រូង Deng lun ជំនួស

"មនុស្សចង្រៃ!! ហេតុអីលោកចង់លែងលះជាមួយខ្ញុំ??"

Deng Lun សម្លឹងមើលមក Yang zi ដោយភ្ញាក់ផ្អើល តែក៏ត្រូវឃាត់ដៃដែលកំពុងតែគក់ទ្រូងគាត់ចង់ធ្លាក់ថ្លើមសិន

"ហេតុអីនាងមិនចូលចិត្តបែបនេះទេហ្អេ!??"

"ទេ!! ខ្ញុំសប្បាយចិត្តណាស់លោកដឹងទេ!! លោកលែងលះខ្ញុំគួរតែសប្បាយចិត្តតែហេតុអី...ខ្ញុំមានអារម្មណ៍ថាដូចបាត់បង់អ្វីម្យ៉ាង?? លោកលែងលះខ្ញុំឲ្យខ្ញុំប្រាប់លោកប៉ាយ៉ាងម៉េច??"

សង្សារខ្ញុំជាកំពូលតារា💕🥀ចប់Where stories live. Discover now