វិធីបិតមាត់

665 73 0
                                    

"ហ៉ើយ...ផ្ដោតអារម្មណ៍លើការងារទៅនាង Yang zi អើយ!!"

សភាព Office រញ៉េរញ៉ៃសន្លឹករូបភាពឌីហ្សាញរាយប៉ាយតាំងពីមាត់ទ្វារហូតដល់ តុធ្វើការ ជាមួយនឹងការត្អូញត្អែរដោយរំខាន។ Yang zi ផ្អែកខ្នងនឹងបង្អែកកៅអីបង្វិលចុះឡើងគួរឲ្យធុញទ្រាន់ នាងឌីហ្សាញជិតអស់ក្រដាសពីសាមីហើយតែមិនទាន់យកជាសាច់ការបានទេព្រោះអារម្មណ៍មិននៅក្នុងខ្លួនរបស់នាងផង តាំងអារម្មណ៍ធ្វើការមិនទាន់បានផង។ លេខាស្រីដើរចូលមកដោយកាន់កាហ្វេមួយកែវមកជាមួយយកមកដាក់លើតុរបស់ Yang Zi រួចនិយាយដោយសម្លេងទន់ភ្លន់

"ប្រធាន Yang !!!មានអ្វីមិនស្រួលដែលទេ!?"

YANG ZI ងើយមុខមើលអ្នកសួរហើយក្រវីក្បាលតប តែលេខាមើលមកមិនមែនត្រឹមមិនស្រួលទេ មើលទៅនាងយ៉ាបមែនទែនតែម្ដង

"ប្រធាន Yang សម្រាកមួយថ្ងៃក៏បានណាបើប្រធានឈឺ!!"

Yang zi ដកដង្ហើមធំទឹកមុខដូចជាផែនដីត្រូវរលាយថ្ងៃស្អែកចឹង។ នាងលើកកាហ្វេផឹកសល់កន្លះកែវទើបដាក់ចុះវិញ ហើយសម្លឹងមកលេខាដែលកំពុងតែរើសក្រដាស់ឲ្យនាង

"លេខាមានសង្សារដែរទេ!?"

សំនួរ Yang zi ធ្វើឲ្យលេខាភាំងបន្តិច ប្រធាននាងមិនងាយសួរនាំរឿងផ្ទាល់ខ្លួនទេ ហើយសំនួរបែបនេះនាងកាន់តែជៀសវាងថែមទៀត ព្រោះចង់ឲ្យបុគ្គលិកមានភាពឯកជន។ លេខាយកក្រដាសមកដាក់លើតុរួចក៏ស្រដីធម្មតា

"គឺមាន!!ប្រធានមានអ្វីមែនទេ!??"

"ចឹងពេលសង្សារនាងខឹងនាងធ្វើយ៉ាងម៉េច!??"

លេខាទ្រឹងបន្តិចទើបដាច់ចិត្តសួរប្រធានត្រង់ៗ

"ប្រធានឈ្លោះគ្នាជាមួយ Deng lun មែនទេ!?"

Yang zi សម្លឹងមុខលេខាភាំង នាងស្ទើរតែភ្លេចទៅហើយថាលេខាម្នាក់ដឹងរឿងនាងគ្រប់យ៉ាង។ Yang zi បូញមាត់ ដកដង្ហើមវែង

"ខ្ញុំអាត្មានិយមដែរទេ!?"

"ចាស៎!!អាត្មានិយមខ្លាំងណាស់!!"

លេខានិយាយត្រង់ៗដល់ហើយ នាងញញឹមដាក់ប្រធានបែបក្រែងចិត្តតែក៏ត្រូវឆាប់កែរប្រយោគចេញពេលដែលភ្នែកឆ្មាកាចសម្លឹងមកដូចចង់ក្រញាវ

សង្សារខ្ញុំជាកំពូលតារា💕🥀ចប់Where stories live. Discover now