សូកូឡា

636 69 1
                                    

កំពុងតែពិក្សាគ្នាក៏មានអ្នករត់តុយកនំមកដាក់លើតុរបស់ពួកគេ ដែលមាន Cake សូកូឡាមួយនិង Cake ស្ដ្របឺរីមួយ តាមពិតពួកគាត់មិនបានកុម្មង់ទេ ទើប Yibo ត្រូវងាកទៅសួរវិញ

"ខ្ញុំចាំថាមិនបានកុម្មង់ Cake ទេហេតុអីបានជាយកមកឲ្យពួកយើង!?"

"អ៎!!! ថ្ងៃស្អែកជាថ្ងៃសែនព្រះចន្ទទើប ហាងពួកយើងនឹង Free នំឲ្យទៅអតិថិជនម្នាក់មួយ!!"

Yibo ងក់ក្បាលតបគាត់ស្ទើរតែភ្លេចទៅហើយថាស្អែកជាថ្ងៃសែនព្រះចន្ទ អ្នករត់តុក៏អោនគោរពនិងថយទៅវិញ ចំណែក Yibo ក៏ចាប់យក Cake ស្ដ្រីបឺរីដាក់ពីមុខ Xiao Zhan ហើយយកស្លាបព្រាប្រុងនឹងដួសនំសូកូឡាតែត្រូវស្លាបព្រារបស់ Deng lun ឃាំង

"ឈប់សិន!!ឯងមិនដែរញ៉ាំ Cake សូកូឡាទេ!!តែហេតុអីឯងសុខចិត្ត ឲ្យរស់ជាតិស្ដ្រីបឺរីទៅក្មេងតូចនោះ ហើយឯងញ៉ាំអាសូកូឡា ដែលឯងតែងតែរអ៊ូថាត្រលាន់វិញ??"

Yibo ចាប់ដៃ Deng lun ដកចេញហើយបន្តការដួសរបស់គាត់ នឹងតបដោយសម្លេងធម្មតា

"មកពីគេមិនចូលចិត្តសូកូឡា!!"

"អូ!! នេះអាមិត្តទុរយសរបស់ខ្ញុំចេះខ្វល់ពីគេពីពេលណា!??"

Yibo លើក Cake ទាំងអស់ញុកចូលមាត់របស់ Deng lun តែម្ដងដោយសារតែវាតូចទើបល្មមពេញមួយមាត់

"ឲ្យឯងសាករសជាតិសូកូឡាម្ដងទៅ!!ឆ្ងាយដែរទេ??"

"លោកមិនចូលចិត្តសូកូឡាដែរមែនទេ!??"

Yibo បែរមករក Xiao Zhan ដែរសួរគាត់អម្បាញ់មិញ ហើយក៏អោនទៅខ្សឹប

"ខ្ញុំប្រត្តិកម្មជាមួយ នឹងសូកូឡា!!"

Xiao zhan ធ្វើទឹកមុខភ្ញាក់ផ្អើលនឹងស្រែកភ្លាត់សម្លេង

"ពិតមែនហ្អេ!?? ចឹងបើលោកញ៉ាំមិនយ៉ាប់ទៅហើយទេ!??"

Yibo ញញឹមមិនសមតបមកពីយ៉ាប់នឹងហើយបានជាញុកចូលមាត់ Deng Lun ទាំងអស់ នឹង

"វាមិនយ៉ាប់ទេ គ្រាន់តែអាbo អាចនឹងឈឺពោះពេញមួយថ្ងៃ!!ជាលើកទីមួយហើយដែលខ្ញុំជួបមនុស្សប្រត្តិកម្មនឹងសូកូឡា!!"

Xiao zhan សម្លឹងមើល Deng lun និង Yibo ឆ្លាស់គ្នា ទើបសើចញឹមៗ មិត្តពីរនេះស្គាល់គ្នាច្បាស់ពិតមែន

សង្សារខ្ញុំជាកំពូលតារា💕🥀ចប់Where stories live. Discover now