ប្ដីហេងស៊យ

972 79 0
                                    

  Deng lun អូសដៃ Yang Zi ចេញមកទាំងត្រដាបត្រដួស មានអូសដៃផង ចាប់ទាញផងដូចអូស ក្របីពីភក់ចឹង។ បើកទ្វារឡានភ្លាម Deng lun បោះរាងស្ដើងចូលទាំងកម្រោល។

"អេ!!លោកលែងខ្ញុំ!!"

Yang Zi យកដៃម្ខាងទប់ទ្វារមិនឲ្យ Deng lun បិទចំណែក Deng lun ព្យាយាមទាញដៃរបស់នាងចេញតែស្រីម្នាក់នេះស្អិតជាងតុកែទៀត

"លោក...លែងខ្ញុំមិនទៅជាមួយលោកទេ!!"

"បានហើយអ្នកនាង!!យើងមកនិយាយឲ្យដឹងរឿងគ្នាសិន!!"

ទោះ Deng lun និយាយបែបនេះក៏ Yang Zi នៅតែមិនបញ្ឈប់សកម្មភាពរបស់នាងដដែរ។ ពួកគេទាំងពីរអ្នកប្រទាក់ប្រទាញគ្នាស្ទើរតែមានរបួសរាងខ្លួនទម្រាំតែ Yang Zi ភ្លេចខ្លួនត្រូវ Denglun បិទទ្វារឡានបាននឹងប្រញាប់ឡើងមកម្ខាងទៀត

"អាចង្រៃ...លែងយើង!!"

Yang Zi ចាប់ដៃ Deng lun ជាប់មិនឲ្យបើកឡានបានទោះខំរើតែដៃនាងដូចកាវ 502 ចឹង

"អ្នកនាង!!បើនៅតែមិនស្ងៀមទៀតខ្ញុំប្រើធម៌ក្ដៅកុំថាខ្ញុំអាក្រក់ឲ្យសោះ!!"

"លោកក៏ដែរល្អមកតាំងពីពេលណា!!បើកទ្វាទៅអាប្ដីហេងស៊យ!!"

Deng lun មិនបង្អង់យូរឈ្លោះគ្នាជាមួយមនុស្សស្រីមិនមែនជាជំនាញគាត់ទេ។ គាត់បើកឡានចេញទៅទាំងមានស្រីម្នាក់កំពុងស្រែកឡូឡាពេញឡានគាត់។ តែគាត់មិនខ្វល់បន្តិចទេនៅទាញកាស់ Bluetooth មកដាក់ត្រចៀកស្ដាប់ចម្រៀងធ្វើមិនដឹង

"អ្នកនាងចេះហត់ខ្លះទេ!?? នាងជាប្រពន្ធខ្ញុំរត់ចេញពីផ្ទះដូចជាមិនទុកកេត្តិយសឲ្យខ្ញុំពេកហើយ!!"

"លោកបាត់ខ្លួនពីពិធីរៀបការចប់នោះ...វាផ្ដល់កេត្តិយសណាស់ទៅហ្អេ!??"

ឡានឈប់ងក់នៅមុខវីឡាមួយសមល្មមក្នុងការរស់នៅជាលក្ខណៈគ្រួសារតូច។ Deng lun បើកទ្វារចេញមកហើយក៏ប្រញាប់មកបើកទ្វាឲ្យភរិយា

"អ្នកនាង!!សូមអញ្ជើញចុះ!!"

Yang Zi នៅតែអង្គុយអោបដៃមិនព្រមចុះ រហូតត្រូវ Deng lun ចាប់បីចេញមក

"នែ!!លោកលែងខ្ញុំ!!"

"ខ្ញុំឃើញថាអ្នកនាងដើរខ្លួនឯងមិនបានទើបបី!!តែពេលនេះប្រហែលជាបានហើយ!!"

សង្សារខ្ញុំជាកំពូលតារា💕🥀ចប់Where stories live. Discover now