ដំបៅមិនឈឺយកឈើរុក

628 58 2
                                    

សភាពឆ្កួតស្អីទៅ ប្រពន្ធចាប់ប្ដីចូលក្លឹបចឹងហ្អេ?? តែសំណាងហើយដែលនៅក្នុងនោះឃើញតែពួកគេទាំងពីរនិង Lu han ដែលស្រវឹងដូចឆ្កែឆ្កួត។

"Wang Yibo ??? មានអីចង់បកស្រាយទេ?? ម៉េចក៏បងនៅទីនេះ??"

អ្នកដែលត្រូវសួរលួចលេបទឹកមាត់ រឿងទាំងអស់នេះត្រូវបន្ទោស Aria ដែលនាងអូសពួកគាត់មកតែនាងបែរជាប្រាប់ថាមានកិច្ចការបន្ទាន់រត់ទៅបាត់តែក៏សំណាងដែរបើនាងនៅប្រាកដជាស្លាប់មិនខានទេ

"គឺបងត្រូវបាន Deng lun បបួលមកទេ!! មែនហើយគួរតែបន្ទោសវា!!"

Yang zi សម្លក់ Deng lun មិនដាក់ភ្នែក ហើយក៏ដើរទៅជិតបន្តិច ដើម្បីសម្លក់មុខកាន់តែច្បាស់

"សប្បាយទេ អ្នកប្រុស Deng??"

Denglun សើចមិនសម ប្រពន្ធគាត់បែបណានោះគឺគាត់ដឹងច្បាស់ណាស់ បើមិនដោះសារទេមិនស្លាប់ក៏ពិការដែរ

"កុំយល់ច្រឡំអី!! ពួកយើងគ្រាន់តែចេញមកនិយាយរឿងការងារ មើលទៅមានតែយើងបីអ្នកទេក្នុងបន្ទប់នេះ!! មែនទេអាbo!!"

Yibo ប្រញាប់ងក់ក្បាលស្រប តែពួកគេនៅតែមានពិរុទ្ធ។ Xiao Zhan និង Yang Zi ងក់ក្បាលញញឹមដែលមិនអាចស្មានពីជម្រៅចិត្តថាញញឹមក្នុងន័យអ្វី

"និយាយរឿងការងារក្នុងក្លឹប??"

Xiao zhan សួរបកទៅវិញដល់ថ្នាក់គាំងមិនដឹងឆ្លើយយ៉ាងម៉េចទៀត ហើយក៏មាន Yang Zi បន្ថែមពីក្រោយទៀត។

"នៅក្នុងបន្ទប់ VIP ទៀតផងកន្លែងប្រចាំមែនទេ??"

"អ្ហេឈប់សិន!!ចុះហេតុអីអ្នកទាំងបីនៅទីនេះដែរ?? ក្រែងនេះជាក្លឹបកំសាន្តមិនចឹង??"

Yibo ម្នាក់នេះឆ្លាតពិតមែននឹងហើយ តែប្ដីឆ្លាតប្រពន្ធក៏ឆ្លាតដែរ  Xiao Zhan ញញឹមឆ្លើយតបវិញដោយគ្មានអាក់សូម្បីបន្តិច

"ពួកយើងតាមដានអ្នកទាំងបីមកទីនេះ!!"

Yibo ងក់ក្បាលតបតែអត់ជឿសូម្បីបន្តិចទេ។ Xiao Zhan តាំងពីចូលធ្វើការក្រុមហ៊ុនគាត់តែងតែហត់នឿយ និងមិនសូវយកចិត្តទុកដាក់ពីប្ដីម្នាក់នេះប៉ុន្មានទេ គ្មានរឿងអីដែលគាត់មានពេលមកតាមដានទេ ហើយមួយទៀតគឺ បើតាមដានមែនអាចជា Li dong តែបើតាមសម្ថភាព Li dong គាត់ប្រាកដជាចាប់បានAria មកជាមួយតែគ្មានប្រត្តិកម្មថាពួកគាត់នៅជាមួយស្រី ឆ្លាតវាងវៃសមនឹងត្រកូល Wang។ Yibo ញញឹមតបវិញងើបឡើងដើរមករក Xiao Zhan

សង្សារខ្ញុំជាកំពូលតារា💕🥀ចប់Where stories live. Discover now