រត់គេច

664 65 1
                                    

ការដេញថ្លៃតែងតែមានការប្រកួតប្រជែងទៅតាមលិទ្ធភាព ទោះបីជាក្នុងគោលបំណងជួយសង្គមតែសម្រាប់ពួកចាយលុយដូចបោះចោលនេះ គ្រាន់តែចង់បានមុខមាត់ប៉ុណ្ណោះ។

Xiao zhan ញញឹមចម្អកពួកអ្នកមានអត់ប្រយោជន៍ គាត់ក៏ចេញមកពីពួកអភិជននិយមជ្រុលនេះហើយ ចាយលុយសប្បាយ ដើរលេងដាច់យប់ ដើរមិនចូលផ្ទះ ចង់បានអីបានហ្នឹងសូម្បីតែរបស់ឥតប្រយោជន៍ គឺគាត់នេះហើយ ចំណាត់ថ្នាក់លេខមួយតែម្ដង ។ គួរអគុណលោកប៉ាគាត់ដែលទាត់គាត់ចេញពីផ្ទះ ធ្វើឲ្យគាត់ស្គាល់ពីភាពអស់រលីងពីខ្លួនខ្លះ។

មកមើលពីពីពួកអភិជនទាំងនេះដូចបានឆ្លុះកញ្ចក់មើលខ្លួនឯងពីអតីតកាលចឹង គួរឲ្យខ្ពើមណាស់។ Yibo សម្លឹងមុខ Xiao Zhan ជាប់រហូត វាដូចជាយូរដែរហើយ សម្រាប់ដេញថ្លៃចិញ្ចៀនមួយវង់នេះតាំងពីមួយម៉ឺនរហូតចូលដល់មួយលៀន ព្រោះម្នាក់ៗសុទ្ធតែមកជាមួយនឹងគូរបណ្ដើរ ការចង់បានចង់អួតរបស់មនុស្សស្រីគ្មានទីបញ្ចប់ទេគួរឲ្យខ្លាចណាស់។

"លោកប្រាកដទេថាពួកគេទាំងពីរនឹងដេញថ្លៃ!?"

Xiao zhan សួរទាំងងាកទៅមើល Muzin Deng lun ឆ្លាស់គ្នា។ ក្នុងចំណោមពួកគេមិនទាន់មានម្នាក់ណាលើកផ្លាកដេញថ្លៃទេ។

"បើពួកគេមិនដេញថ្លៃទេ ចាំខ្ញុំដេញថ្លៃយកចុះ!!"

"លោកយកចិញ្ចៀននោះមកធ្វើអី??"

Xiao zhan សម្លក់ Yibo រាវរកហេតុផល ខ្លួនជាមនុស្សប្រុស សង្សារក៏មិនធ្លាប់មាន គ្មានហេតុផលអីយកចិញ្ចៀននោះទេ។ Yibo ញញឹមតបនឹងងាកទៅសម្លឹងចិញ្ចៀនដែលតម្កល់នៅលើវេទិកា

"មិនឃើញស្អាតផង!!យកទៅគប់ចោលក្នុងសមុទ្យល្អទេ!??"

Xaio Zhan ខាំមាត់ខ្នាញ់ ចិញ្ចៀនគ្រប់គ្នាចង់បានគាត់មានគម្រោងដេញថ្លៃយកទៅគប់ចោល បើជាអ្នកផ្សេងមិនជឿទេ តែចេញពីមាត់ប្រុសហៃសូរម្នាក់នេះមិនប្រាកដដែរ។ ហើយពេលនេះគាត់កំពុងតែចង់លើកផ្លាកហើយតែត្រូវផ្អាកកណ្ដាលទីពេលដែលគេប្រកាសអ្នកលើកផ្លាកម្នាក់ទៀត

"លោក Lou muzin!!!!ឲ្យតម្លៃដល់ទៅ 15 លាន!!"

Yibo និង Xiao Zhan ងាកទៅមើល Muzin តំណាលគ្នារងចាំពេលនេះយូរហើយ នៅតែ Deng lun ទេគាត់នៅតែស្ងប់ស្ងាត់ដដែរ។

សង្សារខ្ញុំជាកំពូលតារា💕🥀ចប់Where stories live. Discover now