ទប់អារម្មណ៍

801 62 0
                                    

នៅពេលដែលនិយាយការងារចប់ អ្នកគ្រប់គ្រង Lin ក៏មានការងារចេញមកវិញតែក៏សុំឲ្យ Xiao Zhan ជួយកាន់ឯកសារគាត់មកដល់ចំណតឡាន

"Xiao Zhan !!! យ៉ាងណាឯងជួយមើលថែរពួកគេទាំងពីរផង!! ទោះអ្នកគ្រប់គ្នាមើលមកពួកគេជាមនុស្សដែលហ្មត់ចត់តែដូចដែលឯងឃើញស្រាប់ហើយថាចារឹកពិតពួកគេរញ៉េរញ៉ៃប៉ុណ្ណា"

Xiao Zhan ញញឹមតប គាត់មិនធ្លាប់គិតថាពួកគេមានចារឹកកូនក្មេងបែបនេះសោះ ម្ដងល្អម្ដងអាក្រក់បែបនេះពិបាកជាងថែរក្មេងទៀត តែគាត់ត្រូវបានបង្រៀនមកថាមិនត្រូវបដិសេធមនុស្សចាស់ទេ

"ជាតួនាទីខ្ញុំស្រាប់ហើយបាទ!!"

"ល្អណាស់ខ្ញុំទុកចិត្តលើឯងហើយ!!"

កុំទុកចិត្តលើខ្ញុំអី ថ្ងៃណាមួយខ្ញុំនឹងសម្លាប់ពួកទាំងពីរមិនខានទេ Xiao Zhan ញញឹមខាងក្រៅតែខាងក្នុងមានបំណងធ្វើបាបគេច្បាស់ណាស់។ គាត់ជូនអ្នកគ្រប់គ្រងរហូតចូលក្នុងឡាននឹងចាំដល់បើកចេញទៅ

"សូមធ្វើដំណើរឲ្យមានសុវត្ថិភាព !!"

Xiao Zhan ឈរមើលរហូតឡានបើកផុតពីភ្នែកទើបគាត់ដើរឡើងមកក្រុមហ៊ុនវិញ តែឲ្យតែគាត់ដើរម្នាក់ឯងនៅក្នុងក្រុមហ៊ុនតែងតែជួបមិត្តចាស់ឬសត្រូវរហូតពេលនេះក៏ដូចគ្នា។ Savlan មនុស្សកំពូលរំខានដើរមកពីមុខដែលធ្វើឲ្យគាត់មានអារម្មណ៍យ៉ាងច្បាស់ថានាងសម្ដៅមករកគាត់ មើលទៅរស់ស្រួលឬអត់ទេ

"ហេតុអីតែងតែជួបសត្វនៅតាមផ្លូវរហូតចឹង!??"

Xiao Zhan និយាយចោលបែបឮៗ ព្រោះមានបំណងឲ្យភាគីម្ខាងទៀតឮឲ្យពេញត្រចៀក។ Savlan ដែលដើរហួសទៅហើយក៏បែរមករក Xiao Zhan យ៉ាងលឿន

"ឯងចង់ថាឲ្យយើងសត្វមែនទេ!??"

Xiao Zhan ធ្វើដូចជាមិនដឹងរឿងមើលឆ្វេងស្ដាំហើយ ក៏ចង្អុរមកខ្លួនឯង

"អត់ទោស... អ្នកនាងនិយាយជាមួយខ្ញុំ!??"

"ត្រូវហើយ!!ឯងនឹងហើយអ្នកណាទៀត!!"

Xiao Zhan ធ្វើជាមុខឆ្ងល់ហើយដើរមួយជំហានមករក savlan

"ពួកយើងស្គាល់គ្នា!??"

គាត់ជាព្រះនៃសម្ដែងមែនទេ ទឹកមុខពេលដែលសម្ដែងនៀក បើប្រឡងពានអូស្ការ ជាប់ដោយស្រួលហើយ។ Savlan ក្ដាប់ដៃណែននាងបញ្ចេញអាការៈខ្លាច Xiao Zhan មកយ៉ាងច្បាស់

សង្សារខ្ញុំជាកំពូលតារា💕🥀ចប់Where stories live. Discover now