គ្រុន

746 66 5
                                    

បន្ទាប់ពីថតរួច Yibo ក៏គិតមករក Xiao Zhan នៅតង់តែងខ្លួនព្រោះគាត់ដឹងច្បាស់ថា Xiao Zhan ចូលចិត្តនៅកន្លែងដែលត្រជាក់និងស្ងប់ស្ងាត់ពេលដែលដើរជិតដល់ក៏ជួបនិង Deng Lun កំពុងតែដើរសំដៅទៅតង់តែងខ្លួនជាមួយនឹង Luhan ដូចគ្នាក៏ដើរមកជាមួយគ្នាតែម្ដង។ ពេលដែលដើរមកដល់មាត់ច្រកចូលពួកគេទាំងបីឈប់ព្រមព្រមគ្នាពេលលឺប្រយោគរបស់ Roki

"Zhan!! ដូចដើមបានទេ!!"

បន្ទាប់ពីលឺប្រយោគនេះហើយ ស្រាប់តែលឺសម្លេងគេដាល់មនុស្សបន្តពីក្រោយតែ ពួកគេនៅតែគ្មាននរណាម្នាក់ឈានជើងចូលទេ នៅលួចមើលស្ថានភាពមុខទ្វា សិន ។ ងាកមកមើល Xiao Zhan ដែលនៅខាងក្នុងវិញ គាត់មើលទៅមិនស្រួលទេ ដូចបិសាចចូលខ្លួនចឹង

"ដូចដើមមែនទេ!?? ដូចដើមដូចដែលលោកទៅចោលខ្ញុំ ដូចដើមដូចដែលលោកបោកប្រាស់ខ្ញុំ ឬក៏ដូចដើមដូចដែលលោកតែងតែបង្ករឿងឲ្យខ្ញុំដោះស្រាយ ??"

Xiao zhan ញញឹមចម្អកនិងដើរមកក្របួចកអាវរបស់ Roki គាត់មានអារម្មណ៍ថា ចង់សម្លាប់អាប្រុសនៅពីមុខគាត់នេះខ្លាំងណាស់

"Roki!!! ទំនាក់ទំនងយើងវាចប់ហើយ!! វាចប់តាំងពីលោកចាកចេញទៅចោលខ្ញុំដោយមិនប្រាប់ហេតុផល លោកជ្រើសរើសមុខមាត់ នៅពេលដែលខ្ញុំកំពុងតែទល់ច្រក ។ សូមទោសខ្ញុំមិនមែនជា Xiao Zhan ពីមុនដែលគ្រប់គ្នាព្រួតក្បាលមកបោកខ្ញុំទេ!!!"

Xiao zhan លែងកអាវ Roki វិញទើប គាត់់ខឹងឡើងជិតឆ្កួតហើយ។ តែ Roki នៅតែនិយាយបញ្ឆេះគាត់ថែមទៀត

"ព្រោះតែ Yibo?? អ្នកទាំងពីរទាក់ទងគ្នាមែនទេ!?? វាល្អណាស់មែនទេ?? វាមានលុយមានកេរ្តិ៍ឈ្មោះគ្រប់បែបយ៉ាង នេះជាមូលហេតុដែលឯងនៅជាមួយវា!!"

ជាមួយប្រយោគនេះ Yibo សឹងតែដើរចូលមកដើម្បីដាល់អាម្សៀនឡទៅហើយតែ Deng lun ចាប់ជាប់ ព្រោះគាត់ចង់ដឹងថាក្មេងនោះឆ្លើយយ៉ាងម៉េច។ Xiao Zhan ដកដង្ហើមចូលជ្រៅហើយក៏ញញឹមហួសចិត្តខ្លាំង

"មែនហើយ....!! លោកកុំយកសន្ដានថោកទាបរបស់លោកយកមកប្រៀបនឹងគាត់អី!! ខ្ញុំនៅជាមួយគាត់ដូចជាខ្ញុំបានកើតឡើងវិញចឹង។ លោកនិយាយត្រូវណាស់ លោកធ្លាប់និយាយថា មនុស្សស្មោះត្រង់នឹងមិនទុកខ្ញុំឲ្យនៅម្នាក់ឯងទេ គាត់ជាមនុស្សល្អព្រោះថាគាត់តែងតែនៅជាមួយខ្ញុំគ្រប់ពេលដែលខ្ញុំត្រូវការ។ ហើយបើនិយាយរឿងលុយវិញ លោកមិនគិតថាលុយសម្រាប់ខ្ញុំជា របស់ក្រៅខ្លួនទេហ្អេ?? លោកប៉ានិយាយត្រូវណាស់ មនុស្សដែលគ្មានអ្វីក្នុងខ្លួនតែងតែជាមនុស្សថោកទាប!!"

សង្សារខ្ញុំជាកំពូលតារា💕🥀ចប់Wo Geschichten leben. Entdecke jetzt