បោកប្រាស់

648 63 0
                                    

សភាពនៅក្នុង Office ដូចនៅក្នុងឡកម្ដៅចឹង Yibo Denglun និង Xiao lu ឈរនៅម្ខាងនៃបន្ទប់ចំណែកប៉ានិងកូនដូចជាសត្រូវមួយគូរនេះដូចកំពុងធ្វើសង្គ្រាម

"ប៉ា....!! ខ្ញុំគ្មានពេលមកមើលប៉ាអង្គុយផឹកកាហ្វេទេ!!"

Xiao zhan ចាប់កែវកាហ្វេរបស់លោកប៉ាគាត់គប់ចោលទៅក្នុងធុងសម្រាមដែលនៅជិតតុស្រាប់ សម្រាប់បងប្រុសគាត់ជារឿងធម្មតាហើយព្រោះវាកើតឡើងជាញឹកញាប់ណាស់ តែវាបំភ័យមនុស្សពីរអ្នកទៀតស្ទើរតែចង់គាំងបេះដូង។ លោក Xiao សម្លក់ Xiao Zhan គោះតុផាំងលាន់ស្ទើរបែកក្រដាសត្រចៀក តែកូនពៅគាត់ធ្វើដូចជាគ្មានអ្វីកើតឡើង

"នេះជាអាកប្បកិរិយារបស់ឯងពេលជួបលោកប៉ាឯង??"

"លោកប៉ាមានអ្វីដែលថ្មីទេ?? ក្រៅពីគោះតុ ស្រែកដាក់ខ្ញុំ បើខ្ញុំមិនបោះកាហ្វេប៉ាចោលទេ លោកប៉ានឹងឲ្យខ្ញុំរងចាំរហូតដល់លោកប៉ាផឹកវាអស់!! លោកប៉ានៅតែដដែរ!!"

Deng lun លូកដៃទៅវាយខ្នង Yibo ដូចជាចង់ប្រាប់ថាប្រពន្ធឯងមិនអន់ទេ។ លោក Xiao មើលទៅខឹងពិតមែនហើយ ពេលនេះជឿហើយថាប៉ានិងកូនមិនអាចរស់នៅរួមផ្ទះបាន

"Sean!! ឯងធំហើយ មើលអ្វីដែលឯងធ្វើទៅ បន្ទាប់ពីចេញពីផ្ទះរយៈពេល 8 ខែមកឯងមានទទួលបានអ្វីខ្លះទេ?? ឯងចម្រើនអ្វីខ្លះហើយ ឯងនៅតែជាក្មេងឥតប្រយោជន៍ដដែរ"

មិនធ្ងន់ពេកទេហ្អេ?? លោក Xiao ពិតជាលោកប៉ាផ្ដាច់ការមែនតែលោកកូនប្រុសពៅនេះកាន់តែក្បាលរឹងថែមទៀត

"លោកប៉ាចង់ឲ្យខ្ញុំទៅកាន់ក្រុមហ៊ុនវិញមែនទេ?? លោកប៉ាក៏ដឹងដែរថារបស់ដែលខ្ញុំមិនចង់ធ្វើខ្ញុំមិនធ្វើទេ លោកមិនបាច់មកខាតពេលជាមួយខ្ញុំទេ!!"

"វានៅមិនទាន់គ្រប់គ្រាន់ទៀតមែនទេ?? អ្វីដែលឯងចង់ធ្វើវាចេញជាផ្លែផ្កាហើយនៅ?? ឯណាការងារជាតារារបស់ឯង?? ឯណាអាចោលម្សៀតសង្សារប្រុសថោកទាបរបស់ឯង Roki នោះ ឯណាដែលឯងថាធ្វើឲ្យយើងស្ដាយក្រោយនោះ?? ល្មមដឹងខ្លួនទៅថាឯងវាអត់ប្រយោជន៍!!"

Xiao zhan ចាប់សៀវភៅដែលនៅលើតុគប់ទៅនឹងកម្រាលហើយស្រែកខ្លាំងៗដល់ថ្នាក់ អ្នកឈរទស្សនាត្រូវយកដៃបិទត្រចៀក

សង្សារខ្ញុំជាកំពូលតារា💕🥀ចប់Where stories live. Discover now