ប្រច័ណ្ឌ

718 66 0
                                    

កាន់តែមមាញឹកពេលវេលាក៏កាន់តែលឿនទៅ។ xiao zhan ដើរទាំងអស់កម្លាំងដោយសារតែគាត់ ជួយYibo ពេញមួយថ្ងៃនៅកន្លែងថត វាជាលើកទីមួយដែលគាត់ត្រូវទទួលបន្ទុកមើលការខុសត្រូវ Yibo ក្នុងពេលថតរឿង។ គាត់ដើរអូសដៃអូសជើងម្នាក់ឯងរហូតចូលក្នុងជណ្ដើរយន្តសណ្ឋាគារ តែអ្វីដែលគាត់បានឃើញនៅក្នុងនោះគឺ គូរស្នេហ៍ដែលគាត់ចាប់បានកាលពីប៉ុន្មានថ្ងៃមុនកំពុងតែស្និតស្នាលគ្នាចំពោះមុខគាត់

"Xiao...Xiao Zhan!??"

Xiao zhan សម្លក់មុខ Savlan ហើយប្រញាប់ចូលមកក្នុងជណ្ដើរយន្តដោយមិនចាប់អារម្មណ៍នឹងគេទាំងពីរ តែគាត់មិនចាំបាច់និយាយអ្វីទេព្រោះពួកគេនឹងអង្វរគាត់ដោយខ្លួនឯង

" xiao zhan ឯងបានឃើញអ្វីខ្លះអម្បាញ់មិញនេះ??"

Xiao zhan ដកដង្ហើមធំ សួរសំណួរភ្លើៗទៅកើត គាត់ងាកមកសម្លក់ Savlan និង Ching ku ឆ្លាស់គ្នា តែក៏ឈប់ត្រង់ កែវស្ដ្រីបឺរីក្រឡុកដែលមិនទាន់បានផឹកនៅក្នុងដៃ Ching ku កំពុងតែហត់ពេលឃើញរបស់ចូលចិត្តនៅនឹងមុខម៉េចនឹងអាចទ្រាំបាន។

"នាងគិតថាខ្ញុំខ្វាក់មែនទេ!?? អ្វីដែលខ្ញុំឃើញនៅជាប់ក្នុងខួរក្បាលខ្ញុំនៅឡើយទេ!!"

"Xiao zhan កុំមកសម្ដីខ្លាំងដាក់ខ្ញុំឲ្យសោះ!!"

Savlan និយាយតបទៅវិញដោយចង់រករឿងតែ Ching ku គាត់រហ័សមកពាំងផ្លូវព្រោះគាត់ស្គាល់ Xiao Zhan ថាជាអ្នកណាច្បាស់ណាស់

"អ្ហេ Xiao Zhan កុំខឹងអី!! យល់ថាយើងធ្លាប់ជាសិស្សរួមថ្នាក់ជាមួយគ្នា ឯងធ្វើដូចជាមើលមិនឃើញបានទេ!! ឯងចង់បានអីយើងព្រមទាងអស់!!"

"Ching ku លោកឆ្កួតមែនទេ គ្រាន់តែជាក្មេងជំនួយការម្នាក់សោះចាំបាច់ល្អដាក់គេ!!"

Savlan ទាញដៃ Ching ku មកវិញតែត្រូវគេរលាស់ដៃនាងចេញ ហើយគំហកដាក់នាងថែមទៀត

"បិទមាត់ភ្លាមទៅ!!"

Xiao zhan ប្រញាប់ចាប់ច្របាច់ដៃ Ching ku មួយទំហឹង ព្រោះនៅពេលដែលគាត់ហត់សម្លេងរំខានគឺរំខានអារម្មណ៍គាត់ឲ្យឆាប់មួម៉ៅណាស់

"ឈប់ស្រែកទៅ!!ឯងនឹងយើងជាមិត្តរួមថ្នាក់រងពីកាល យើងសុំចម្លងសម្លើយមិនដែរបានផង ហើយរឿងរបស់អ្នកទាំង2 ខ្ញុំគិតថាបើខ្ញុំយកទៅប្រាប់អ្នកកាសែតប្រាកដជាល្បីមិនខាន!!"

សង្សារខ្ញុំជាកំពូលតារា💕🥀ចប់Where stories live. Discover now