បញ្ជាក់ការពិត

686 60 3
                                    

Yibo និង Deng lun ក៏មកដល់ BJYX intertetment វិញជាធម្មតាពួកគាត់តែងតែអង្គុយធ្វើមុខយក្សដាក់គ្នានៅក្នុង ការិយាល័យប្រធានដោយសារនៅក្នុងក្រុមហ៊ុននេះមានតែការិល័យនេះមួយទេដែរគ្មានអ្នកចូលមករញ៉េរញ៉ៃ សូម្បីតែប្រធានក៏មកយូរៗម្ដងដែរ។

ពួកគេទាំងពីរតែងតែមានភាពស្និទ្ធស្នាលនឹងគ្នាលើសពីអ្នកដទៃ ពួកគេដើរបណ្ដើរជជែកគ្នាបណ្ដើរតាំងពីក្នុងជណ្ដើរយន្តមកម្ល៉េះដូចអត់អស់រឿងសោះ។

"អាLun!!ឯងគិតថាជំនួយការយើងយ៉ាងម៉េចដែរ??"

Deng lun អត់មាត់គិតមួយភ្លេត តាំងពីស្គាល់ Yibo មកគាត់មិនដែលមានជំនួយការលើសពីបីថ្ងៃទេ គាត់ក៏ត្រូវបានមិត្តសួរបែបនេះជាញឹកញាប់ដែរ

"Xiao zhan ក៏គួរឲ្យស្រលាញ់!! ស្បែករបស់គេថ្លា ធ្មេញទន្សាយ Cute ..... រាងដៃជើងក៏ស្រឡូន សរសៃរសក់គេគួរឲ្យចង់ប៉ះណាស់ ការទប់តែងខ្លួនក៏ទាក់ទាញដែរ!!"

រៀបរាប់មកបែបនេះមិនខ្លាចអាយុខ្លីសោះហើយ។ Yibo ឈប់ទ្រឹងស្ដាប់មិត្តរៀបរាប់ចប់មិនចង់ទាន់ក៏ប្រញាប់លើកជើងធាក់ Deng lun ដួលភ្លាមៗ។

"Awww... ធាក់យើងធ្វើស្អី!??"

Deng lun ប្រញាប់ទប់ជញ្ជាំងក្រោក បាក់ចង្កេះឬអត់ទេនេះ។ Yibo លើកចិញ្ចើមខ្ពស់ ហើយនិយាយដោយសម្លេងត្រជាក់សឹងតែកក

"ហើយសរសើរអាក្មេងនោះរកងាប់ស្អីឯងដែរ!!"

"អ្ហេ!!! បើគេបែបនោះមែនមិនឲ្យសរសើរ"

Yibo សម្លក់មុខ Denglun បែបឲ្យបិទមាត់ឲ្យជិតមុននឹងដើរទៅមុខបន្ត ហើយក៏ប្រែមកជាសន្ទនាធម្មតាវិញ

"គឺយើងចង់សួរពីចិត្តគំនិតរបស់ក្មេងនោះ មិនមែនរូបរាងទេ!!"

Deng lun ពន្លឺកែវភ្នែកយល់ មិននិយាយបែបនេះតាំងពីដំបូងចេះមកប្រើដៃប្រើជើងទៅកើត

" យើងគិតថា Xiao Zhan ឆ្លាតខុសអ្នកដទៃ!! អាកប្បកិរិយាថ្លៃថ្នូរ និងស្ងៀមស្ងាត់មិនសមជាក្មេងដែលរស់នៅយ៉ាងលំបាកទេ ធម្មតាក្មេងនៅក្នុងមណ្ឌលកុមារកំព្រាធ្វើការច្រើនដៃរបស់ពួកគេប៉ះធូលី នឹងគ្រឿងសម្អាតផ្សេងៗជាញឹកញាប់ ម្រាមដៃពួកគេនឹងមិនស្រស់ស្អាតដូចជាក្មេងតូចនោះទេ ហើយនៅមានទៀត ទាំងឆ្នាស់ទាំងមហិច្ឆតាដូចជាមនុស្សម្នាក់ដែលត្រូវបានគេអប់រំមកដើម្បីធ្វើធំចឹង!! "

សង្សារខ្ញុំជាកំពូលតារា💕🥀ចប់Where stories live. Discover now