Episode 1

8.9K 343 3
                                    


ងឺត.....
សម្លេងចាប់ហ្វ្រាំងរបស់ឡានសេរីទំនេីបពណ៍ខ្មៅរលោងស្រិលបានឈប់នៅពីមុខភូមិគ្រឹះយ៉ាងធំស្កឹមស្កៃ។ ក្រោយពីឡានបានឈប់អ្នកដែលមាននាមជាកូនចៅក៏រហ័សចុះពីឡានដេីម្បីបេីកទ្វារឲ្យចៅហ្វាយខ្លួន ក្រោយមកទ្វារបេីកបង្ហាញនៅកម្លោះសង្ហារដែលជាទីប្រាថ្នារបស់មនុស្សស្រីគ្រប់រូបម្នាក់នោះគ្មានអ្នកណាទេក្រៅពីកម្លោះសង្ហារJeon Jungkook ដែលជានាយកក្រុមហ៊ុនវ័យក្មេងតែសមត្ថភាពគឺមិនមែនជាក្មេងដូចអាយុនោះឡេីយ។ នាយគឺជាម្ចាស់ក្រុមហ៊ុនផលិតស្រាទំពាំងបាយជូរយ៉ាងធំសម្បេីមប្រចាំប្រទេសកូរ៉េ មានទាំងសាខាក្នុងស្រុកនិងក្រៅស្រុក។ មិនត្រឹមតែប៉ុណ្ណោះនាយជាមនុស្សឈាមត្រជាក់សម្លាប់មនុស្សគ្មានញញេីតដៃអាចនិយាយថានាយគឺជាម៉ាហ្វៀរលាក់មុខមិនសូវមានអ្នកដឹងនោះឡេីយសូម្បីតែឪពុកម្តាយខ្លួនមានតែមនុស្សជំនិតរបស់នាយនិងម៉ាហ្វៀរផ្សេងៗទៀតដែលជាសត្រូវនិងមិត្តតែប៉ុណ្ណោះ។

ជំហានវែងបានបោះចូលមកក្នុងភូមិគ្រឹះរបស់ដោយមានការអោនគោរពពីអ្នកមប្រេីក្នុងផ្ទះ តែជំហាននោះក៏បញ្ឈប់ទៅវិញក្រោយលឺអ្នកជាឪពុកស្រែកហៅ។

"ជុងហ្គុកមកនេះបន្តិច ប៉ាមានរឿងចង់និយាយជាមួយ" អ្នកកម្លោះមិនមាត់ក៏ដេីរសម្តៅទៅកាន់សាឡុងដែលមានមនុស្សចំណាស់2នាក់កំពុងអង្គុយចាំ។

"អង្គុយចុះមកកូន" លោកស្រីJeon Hanna ដែលជាភរិយារបស់លោកJeon Suhang ត្រូវជាម្តាយរបស់នាយជុងហ្គុកបាននិយាយទាំងញញឹមដាក់កូនប្រុស។

"ប៉ាមានការអីក៏និយាយមក" នាយកម្លោះនិយាយទាំងមុខស្មេីរធេងតាមទម្លាប់មនុស្សចាស់ទាំង2មិនប្រកាន់ឡេីយព្រោះជាធម្មតាទៅហេីយ តែនាយនេះមុខងាប់អញ្ចឹងតែព្រាននារីសម្បេីមណាស់សីុស្រីរាប់មិនអស់។

"កូនចាំក្មួយTaehyung បានទេ"
"អាក្មេងមុខញីម្នាក់នេះហេស? ចាំបាន!"
"ជុងមិចហៅប្អូនបែបនេះ"អ្នកស្រីJeon វាយដៃកូនប្រុសតិចបំណងមិនចង់ឲ្យគេហៅថេហ្យុងបែបនេះវាគឺអាក្រក់ស្តាប់ណាស់។

"បេីពិតជាអញ្ចឹងមែនម៉ាក់មិនឃេីញទេហេស មុខស្មឿកៗទន់ជ្រាយធ្វេីមេីលតែខ្លួនជាមនុស្សស្រី មិនដឹងជាមនុស្សប្រុសប្រភេទស្អីនោះទេ"

💔អាពាហ៍ពិពាហ៍៍ផ្សំផ្គុំ💔 (Slow Uplode)Onde histórias criam vida. Descubra agora