សណ្ឋាគារ London Hilton on Park lane
ក្នុងការិយាល័យមួយយ៉ាងធំ ស្មើបន្ទប់២បូកបញ្ចូលគ្នាទៅហើយ មានសៀវភៅ ឯកសាររាប់រយរៀបយ៉ាងស្អាតបាតក្នុងទូរ និងកន្លែងកៅអីធ្វើការយ៉ាងល្អប្រណិត គ្មានធូលីណាមួយប៉ះបន្តិចនោះទេ ថែមពីលើនេះគឺមានពានរង្វាន់ សញ្ញាប័ត្រ និងរបស់ដែលមានតម្លៃជាច្រើនទៀតដែលដាក់តាំងក្នុងទូរយ៉ាងច្រើន។
ក្នុងបន្ទប់នេះលេចឡើងនូវបុរសពីរនាក់ ដែលម្នាក់កំពុងអង្គុយដាក់ជើងលើតុធ្វើការមើលឯកសារធ្វើប្រងើយ ម្នាក់នោះគឺជាទ្រង់ ជេកជុងហ្គុក នេះឯង ហើយម្នាក់ទៀតដែលឈរជិតនឹងទ្រង់គឺជានាយ ប៊េន ជាមនុស្សជំនិតរបស់ទ្រង់។
«ហ្ហឹសៗៗៗ!!! ពិតជាអូនមែន!!!» ទ្រង់សើចក្នុងបំពង់ក និងគ្រាន់តែញោយមាត់យ៉ាងឃោឃៅបន្តិច ពេលដែលកាន់ឯកសារមួយច្បាប់ជាប់ដៃ។
«ចៅហ្វាយធ្វើអ្វីបន្តទៀតទេទាន?» ប៊េន ឈរក្តោបដៃចាំទទួលបញ្ជា។
«ត្រៀមឡាន!!! ហើយអោយពួកអាឆ្គួតឃ្លាំជ៉ំវិញទីក្រុងអោយជិត បើសិនជានាងចង់រត់ត្រូវចាប់អោយជាប់» ទ្រង់មិនត្រឹមតែនិយាយទេ តែទឹកមុខពិតជាព្រៃផ្ស័យពិតមែន។ ហេតុអីក៏ចាំបាច់ធ្វើបែបនេះដាក់នាង បើទ្រង់នៅតែមានស្រីដដែរ?!
«ទទួលបញ្ជា» ប៊េន ឱនក្បាលទទួលបញ្ជា មុននឹងទ្រង់ ជេកជុងហ្គុក ក្រវាត់ក្រដាស់ចោលរាយប៉ាយពេញទាំងបន្ទប់ រួចទ្រង់ក៏ងើបចេញទៅ។វិឡា ម៉ាសាហ្គោល
ង៉ឺត...!!!!!!!!
រថយន្តទំនើបក៏ឈប់ចំខ្លោងទ្វារ បន្តិចមកក៏អ្នកយាមវីឡានេះដើរមកសួរ គ្រាន់តែបើកញ្ចក់ឡានភ្លាមអ្នកយាមឈរថ្មឹងបើកភ្នែកធំៗប៉ុនពងមាន់ អ្នកណាមិនស្គាល់នោះ! រួចគេក៏បើកទ្វាររបងអោយឡាននោះចូលភ្លាម។
ង៉ឺត!!!!
ឡានឈប់ហើយ អង្គរក្សក៏ចុះទៅបើកទ្វារអោយអ្នកអង្គម្ចាស់យាងចុះ ទ្រង់ដោះវ៉ែនតាចេញរួចក្រវាត់ចោលតែក៏មិនភ្លេចតួនាទីដែរគឺអង្គរក្សចាំទទួល។
«អ្នកណា...!!!! អូស៎...អូស៎ៗៗៗ...អ្នក...អ្នក...អ្នក...អ្នកអង្គ...អង្គ...អង្គម្ចាស់!!! ហ្វាយ...!!!! ទ្រង់យាង...យាង...យាងមក...!!! អូយ...អោយខ្ញុំម្ចាស់សូមអភ័យទោសដែលមិនបានទទួលទ្រង់អោយបានសមរម្យ ខ្ញុំម្ចាស់មិនដឹងថាទ្រង់យាងមកនោះទេ» អ្នកស្រី ម៉ាសាហ្គោល ងាកមុខទៅក៏ឃើញទ្រង់ដើរចូលមក អ្នកណាមិនស្លន់នោះបើមកឆៅៗទាំងបែបនេះ?! ហើយក៏គ្មានហេតុផលណាដែលទ្រង់ត្រូវយាងមកដែរ។
«ឆាប់ហៅកូនស្រីទាំងអស់ចុះមក?» ទ្រង់ថាហើយក៏ប្រឡះលេវអាវក្រវាត់ចោល រួចក៏ចូលទៅអង្គុយលើសាឡុងគងអន្ទាក់ខ្លា ភ្ជាប់ទឹកមុខរឹងដូចជាដ៉ំថ្ម។
«ចា៎...ចាស៎???» អ្នកស្រីស្លន់ពេកមិនដឹងនិយាយថាយ៉ាងម៉ិចអោយសមនោះទេ សុកៗក៏បញ្ជាអោយយកកូនស្រីចុះមក ក៉ំប្រាប់ណាថាចង់បានកូនក្រម៉ំគេនោះ។
«មិនឮទ្រង់និយាយទេឬមួយយ៉ាងម៉ិចយាយកញ្ចាស់?» នាយ ប៊េន ក៏បន្ទរពេលដែលអ្នកស្រីមិនព្រមចេញទៅតាមកូនទាល់តែសោះ នេះអាក្រក់ទាំងមេអាក្រក់ទាំងកូនចៅតែម្តង។
មិនបង្អង់យូរ អ្នកស្រី ម៉ាសាហ្គោល ក៏ឡើងទៅតាមកូនស្រីទាំង៣នាក់ចុះមក តែក្នុងចិត្តភិតភ័យជាខ្លាំងបេះដូងលោតឌុកឌាក់ៗ។ បន្តិចក្រោយមកកូនស្រីទាំង៣ក៏ចុះមកដល់ មើលតែ ហ្វីយ៉ា ចុះកេះក្រចកស្ទើរតែរឡេះរលួយអស់ហើយ នាងភ័យឡើងញ័រខ្លួនទៅហើយ។
«ហៃយ៉ា...!!!! អូនសម្លាញ់ពូកែកុហកបងខ្លាំងណាស់ ប៊េឡា!!!» កូនស្រីទាំង៣របស់អ្នកស្រី ម៉ាសាហ្គោល ចុះមកដល់ភ្លាម ទ្រង់ក៏សើចផ្គើនភ្លាម ពេលនេះដូចកូនឆ្មាត្រូវខ្លារ៉ំព័ទ្ធយ៉ាងអ៊ីចឹង ទៅមុខមិនរួចថយក្រោយក៏មិនរួច។
«ឆាប់មកនេះមក?? យើងខានជួបគ្នាយូរហើយ មកអោយបងថើបអោយបាត់នឹកបន្តិចទៅ ឆាប់ឡើង» ទ្រង់ទម្លាក់ជើងអន្ទាក់ខ្លាចុះ ធ្វើជាមកបោសភ្លៅអោយស្អាតហាក់ចង់អោយស្រីដែលជាមិត្តស្រីកាលពីមុនមកអង្គុយនៅលើភ្លៅ។
«ទ្រង់ហៅមួយណាទៅអង្គម្ចាស់?» អ្នកស្រី ម៉ាសាហ្គោល មិនដឹងថាទ្រង់ចង់ហៅមួយណានោះទេ បើកូនក្រម៉ំមានដល់ទៅ៣នាក់ឯណ្ណោះ។
«អ្នកណាឈ្មោះថា ណាប៊េឡា នោះ?! ឬមួយអ្នកស្រីដូរឈ្មោះកូនពេកឡើងខួរក្បាលវង្វេងអស់ហើយ?» ទ្រង់និយាយ។
«លោកគ្មានសិទ្ធិថាអោយម៉ាក់ខ្ញ៉ំអីចឹងទេ ក៉ំប្រើអំណាចជាន់ក្បាលមនុស្សនៅទីនេះអោយសោះ» ឡាលីហ្សា នៅមិនសុកឡើយ ទោះជាបុត្រាក៏ដោយក៉ំមកភ្លើរធ្វើមានតែឯងនៅទីនេះអោយសោះ នាងមិនខ្លាច។
«ឈប់ណា?» ភ្លាមនោះអង្គរក្សម្នាក់ក៏រៀបនឹងចូលទះស្រីដែលប្រហើនម្នាក់នេះទៅហើយ យប់ម៉ិញក៏ទះបុត្រា ម្តងនេះក៏និយាយមិនខ្លាចរអាលនឹងទ្រង់អីបន្តិច សមតែទះតើ ទើប ឡាហ្វីយ៉ា ចូលទៅការពារពីមុខប្អូន នាងដឹងគេមិនហ៊ានធ្វើអីនាងទេ ព្រោះថាបើប៉ះបន្តិចអ្នកអង្គម្ចាស់នឹងកាត់កចោលជាមិនខាន។
«អ្អាយ!!!!» គ្រាន់តែទ្រង់ ជុងហ្គុក ធ្វើសញ្ញាដៃក្រវាសចូលបន្តិច អង្អរក្ស២នាក់របស់ទ្រង់ក៏ចូលទៅចាប់ដៃ ហ្វីយ៉ា ម្នាក់ម្ខាងនាំយកអោយទ្រង់។
«លែងណាលែង...!!!! លែងខ្ញុំ...!!!» នាងត្រូវបានទ្រង់ដាក់អោយអង្គុយលើភ្លៅ ដៃទ្រង់នៅមិនស្ងៀមព្រោះតែខានប៉ះពាល់មនុស្សពិសេសច្រើនឆ្នាំមកហើយ ក៏ល្វៀមពេញទាំងខ្នង ភ្លៅរបស់នាង។
«អូនដឹងទេ ថាកុហកព្រះបុត្រានឹងមានទោសយ៉ាងណា?» ទ្រង់យកដៃថ្បិចចង្កា ហ្វីយ៉ា មុននឹងនិយាយ។
«ខ្ញុំឈប់ស្រឡាញ់លោកហើយ ហើយយើងទាំង២ក៏មិនចាំបាច់នៅជិតគ្នាទៀតដែរ ព្រោះលោកកខ្វក់» ហ្វីយ៉ា ហ៊ានណាស់ ហ៊ាននិយាយពាក្យទាំងនេះមកមិនខ្លាចរអាលទ្រង់អីបន្តិច។
«ប៊េឡា!!!!!!!» ទ្រង់ខឹងខ្លាំងណាស់ ក៏ស្រែកហៅឈ្មោះ ហ្វីយ៉ា មួយទំហឹង តាមអារម្មណ៍ដែលខឹង បើមិនមែនមនុស្សស្រីដែលទ្រង់ស្រឡាញ់ ម្ល៉ោះពេលនេះទ្រង់យកទៅបំបែកជាសាកសពបាត់ទៅហើយ។
«ហ្ហឹក!!!! លែង...!!!! លែងខ្ញុំ?!!!!! ហ្ហឹកឆាប់លែងទៅ?!!!» ទ្រង់ព្យាយាមថើបមាត់នាង ដែលពូកែនិយាយណាស់ ទាំងដែលការពីមុននាងមឹសៗអោយទ្រង់បិទស្កុតតែរហូត តែយ៉ាងណាទ្រង់មិនដែលប៉ះពាល់នាងសូម្បីមួយសរសៃរសក់ណាឡើយ ត្រឹមតែថើបថ្ងាស់ ឬថ្ពាល់តែប៉ុន្នឹង តែពេលនេះចាំលែងបានតទៅទៀតហើយ ទ្រង់ចង់បឺតមាត់នាងអោយបាត់តមាត់នឹងទ្រង់ ហើយនាងត្រូវតែក្លាយជារបស់ទ្រង់នៅពេលនេះ។
«អ្អយ...!!!! ហ្ហឺស...!!!» ហ្វីយ៉ា ខំប្រឹងរុញផងច្រានផងខ្ញៅទ្រង់ផង មិនចង់នៅក្បែរប្រុសម្នាក់នេះទេ ហើយក៏រិតតែមិនព្រមអោយគេថើបលូកលាន់នាងដែរ ទ្រង់មិនបានបឺតមាត់ក៏បែរមកថើបកញ្ចឹង ក និងម្ត៉ំខាងលើ គ្មានអ្នកណាហ៊ានចូលទៅជួយទេ ជាពិសេសអ្នកស្រី ម៉ាសាហ្គោល ឃើញមនុស្សប្រុសលូកលាន់កូនស្រីខ្លួនប៉ុន្នឹងហើយនៅឈរអេះអុញៗដដែរ ទាំងទឹកមុខខ្វល់ខ្វាយ តែអ្នកណាហ៊ានជំទាស់នោះ ព្រោះថាគេជាអ្នកណា?! អោយទៅប្រកែកយ៉ាងម៉ិចបាន?!
«អាចង្រៃយ៍...!!!!!! ហាច់...!!!!! ភុស!!!!!» គ្មានអ្នកណាជួយ ទុកអោយ ឡាលីហ្សា ជួយ! អាចថានាងជាមនុស្សស្រីដែលហ៊ានបំផុតក្នុងចំណោមស្រី១០០០០នាក់មានតែនាងម្នាក់គត់ដែលហ៊ានយកថូផ្កាបោកនឹងក្បាលទ្រង់។
«បងស្រីមកនេះ!? អ្អាយ...លែង!!!!» ដោយទង្វើរបស់នាងធ្ងន់ធ្ងរណាស់ ដែលហ៊ានយកថូផ្កាបោកក្បាលទ្រង់អោយចេញឈាមរឹមៗបែបនេះ អង្គរក្សវ៉ែនតាខ្មៅរបស់ទ្រង់ក៏ចូលទៅចាប់ដៃនាងជាប់ម្នាក់ម្ខាង ដឹងច្បាស់ថាទ្រង់ ជុងហ្គុក នឹងសងសឹកជាមិនខាន ២ដងហើយដែលនាងធ្វើអោយទ្រង់ឈឺខ្លួន មិនធ្លាប់មានរឿងនឹងគ្នាទេ តែនាងទេដែលការពារបងស្រីហួសហេតុ។
«លែង លីហ្សា ភ្លាមទៅ?? លែងនាងទៅ?» ហ្វីយ៉ា ក៏ដូចគ្នា ត្រូវអង្គរក្សទ្រង់ចាប់ជាប់ ឯម្តាយកូន២នាក់ទៀតឈរមិនហ៊ានទាំងកម្រើកផងខ្លាច!
«ហ្ហឺស!!!! នាងហ៊ានធ្វើបែបនេះដាក់យើងផងហេ៎?» ទ្រង់ចូលទៅច្របាច់មាត់ លីហ្សា មួយទំហឹង ព្រោះខឹងដែលនាងហ៊ានធ្វើទង្វើបែបនេះមកលើទ្រង់ ទាំងដែលនរណាៗក៏គោរពទ្រង់ដែរ នាងជាអ្នកណាអីក៏ហ៊ានយ៉ាងនេះ ខ្លួនប៉ុនអាចម៍ចៃសោះ ខ្លាំងដៃសម្បើមម្ល៉េះ?!
«ក៉ំមករញ៉េរញ៉ៃជាមួយបងស្រីយើងអោយសោះ អាព្រះអង្គឆ្គួត!!!!» នាងនិយាយសឹងតែមិនចេញដោយសារដៃទ្រង់ច្របាច់មាត់នាងខ្លាំងពេក។
«ហឹស!! បានសម្តីគ្រាន់បើ!» ទ្រង់សើចចុងមាត់បន្តិច ពិតជាខ្នាញ់នឹងសម្តីស្រីម្នាក់នេះណាស់ ការពារបងស្រីលុះក្ស័យពិតមែន។
ហ្វាយយយ!!!!!!!!!!!
សំឡេងស្រែកឮកងរំពងពេញទាំងវីឡា ម្នាក់ៗបើកភ្នែកសព្រាតមិននឹកស្មានពិតមែន ថាទ្រង់ទៅបឺតមាត់ស្រីដែលឌឺដងអោយទ្រង់ម្នាក់នេះ ទាំងដែលនេះជាស្នាមថើបដំបូងរបស់នាង មិននឹកស្មានថាបុត្រាឆ្គួតឡប់នេះហ៊ានធ្វើដាក់នាងយ៉ាងនេះ។
អង្គរក្សមិនបានភ្ញាក់ផ្អើរនោះទេ ព្រោះជាទម្លាប់ទៅហើយ ហើយទ្រង់ក៏មិនបានភ្ញាក់ផ្អើរអីដែរ ដឹងត្រឹមថាពេលនេះចង់បឺតមាត់! យ៉ាងម៉ិចដែរ?! បឺតមាត់បងមិនបានក៏ប្អូនមកជំនួស! នាងទេដែលហ៊ានខ្លាំងចូលក្នុងរូងខ្លាដោយមិនញញើតអីបន្តិច ហ៊ានល្បងប្រយុទ្ធជាមួយខ្លាផង ខ្លាឯណាដែលទ្រាំមិនចង់ស៉ីសាច់ខ្ចីនោះ បើនាងស៉ីចស៉ីដល់ម្លឹង?!
«ហ៉ឺម!!! ហ្ហឹស!!! ហ្ហឹក...!!! ហ្ហឹម!!!» លីហ្សា បានតែស្រែកក្នុងបំពង់កតវ៉ា តែមិនអាចឈ្នះកម្លាំងមារនោះទេ ទឹកភ្នែកមួយតំណក់របស់នាងក៏ស្រក់ចុះមកតាមកែមៗភ្នែក នាងខំប្រឹងបម្រាស់យ៉ាងខ្លាំង រលាស់ ដកខ្លួនចេញតែមិនបាន ព្រោះកដៃប៉ុនចង្កឹះហ្នឹង ហើយមានដៃធំដូចដំរីសា២នាក់មកចាប់ជាប់ ហើយម្នាក់កំពុងតែច្របាច់មាត់ និងលូកលាន់នាងមិនឈប់ គេហាក់ពេញចិត្តជាខ្លាំងមិនព្រមប្រលែងកូនមាត់តូចមួយនេះអោយមានសេរីភាពនោះទេ ទ្រង់បឺតពីឆ្វេងទៅស្តាំ ដោយសារឱជារសរបស់នាងគឺផ្អែមពេក សឹងតែប្រណំអណ្តាតចូលទៅដុះខាត់ហើយតែម្ចាស់វាខំខ្ចឹបមាត់យកតែមែនទែន តែយ៉ាងណាក៏បបូរមាត់ត្រូវទ្រង់បឺតដែរ។
«...លែងនាង!!!» បន្តិចក្រោយមកទ្រង់ ជុងហ្គុក ក៏ដកមាត់ចេញពីនាងបន្តិច មកលិតមាត់ដែលបានប៉ះពាលបបូរតូចម៉ិញនេះ ទ្រង់ហោះហើរដល់ណាផងក៏មិនដឹងបានជាបិទភ្នែកទទួលយកអារម្មណ៍ម្យ៉ាង មុននឹងបញ្ជាអោយអង្គរក្សលែងដៃនាង ទ្រង់ក៏លើកបីនាងបោះទៅលើសាឡុង ហើយក៏ឡើងពីលើនាង បន្តការបឺតមាត់នាងតទៀតមិនខ្វល់ពីភ្នែកអ្នកណាមើលនោះទេ ដៃទាំង២របស់នាងត្រូវបានទ្រង់ចាប់ជាប់ឡើងទៅលើដោយដៃតែម្ខាង ហើយក៏បឺត! បឺតមាត់តទៀត ឯដៃម្ខាងទៀតក៏នៅមិនស្ងៀមលូកស្ទាបអង្អែរក្បាលពោះ និងភ្លៅរបស់នាងដែលបញ្ចេញមកស្រាប់ ព្រោះនាងស្លៀកបែបនៅផ្ទះខោហៅប៊យខ្លី អាវលេចផ្ចិត។
«ម៉ាក់!! ហ្ហឹក!!» នាងតូច ឡាជេនណា ឯណ្ណេះមិនចង់មើលទេ ពេលឃើញគេធ្វើបែបនេះដាក់បងស្រីទី២របស់នាង នាងយំឱបម្តាយ ទាំងម្តាយទាំងកូនមិនដឹងថាជួយ លីហ្សា បានយ៉ាងម៉ិចនោះទេ។
«លីហ្សា!!! ហ្ហឹក!!» ឯ ហ្វីយ៉ា ឈឺចិត្តណាស់ ដែលគេម្នាក់នេះធ្វើយ៉ាងនេះដាក់ប្អូនស្រីនាង ទ្រង់ពិតជាឃើញស្រីមិនបានពិតមែន អាសូរដល់ លីហ្សា ដែលខំបម្រាស់ដូចមនុស្សឆ្គួតដើម្បីចេញពីគេ តែវាធ្វើមិនបាន ព្រោះទ្រង់មាឌធំដូចយក្សាយ៉ាងនេះ ហើយនាងវិញដូចកូនឆ្មាតូចចាប់តែបន្តិចជាប់ហ្នឹង។
«ហ៉ឺស!!!! គ្រាន់បើ» បន្តិចមកក៏ទ្រង់ឆ្អែតឆ្អន់ក្នុងការបឺតមាត់តូចដែលឌឺតមាត់ដាក់ទ្រង់ម៉ិញ ទ្រង់ក៏ងើបចេញពីខ្លួនប្រាណ លីហ្សា មកមើលមុខនាង ឃើញថានាងយំខកប្រាណដែលមនុស្សចង្រៃថើបនាង ទ្រង់ក៏មិនភ្លេចធ្វើទឹកមុខឌឺកំសត់ដាក់នាងវិញដែរ នេះហើយជាលទ្ធផលដែលវាយក្បាលទ្រង់។
«ហ្ហឹក!!! ហ្ហឹក!!» លីហ្សា ងើបខ្លួនតិចៗអង្គុយ ហើយក៏លូកដៃទៅស្ទាបមាត់ដែលត្រូវគេបឺតឡើងស្លេកម៉ិញនេះ ព្រោះជាយូរវិនាទីដែរហើយ ល្មមនឹងស្លេកហើយ ដៃទាំងទ្វេរបស់នាងក៏ឱបកាយដែលគេបានប៉ះពាល់ម៉ិញថ្នមៗ នាងនៅក្រម៉ំបរិសុទ្ធ តែឥឡូវត្រូវប្រុសចង្រៃនេះមកថើបញាំញីបបូរមាត់នាងតាមសេរីហាក់ដូចជារឿងធម្មតាអ៊ីចឹង តែនេះមិនមែនជារឿងធម្មតាទេសម្រាប់នាង ព្រោះបបូរមាត់មួយនេះទុកសម្រាប់តែមនុស្សដំបូងរបស់នាងតែប៉ុណ្ណោះ តែឥឡូវចោរវាលួចបាត់ហើយ អោយនាងដេកស្រមៃឃើញទង្វើរបស់គេធ្វើមកលើនាងឬ?! ហ្ហឹក...បបូរមាត់អើយលែងបរិសុទ្ធទៀតហើយ! នាងក៏យំ! យំព្រោះមានប្រុសមិនដែលស្គាល់ពីមុនមកបឺតមាត់នាងយ៉ាងដូចនេះ ត្រឹមតែមាត់នាងម្អួយដល់ម្លឹងទៅហើយ ធ្វើអោយទ្រង់ ជុងហ្គុក ឈរចំអកអោយនាងយ៉ាងសមចិត្ត ថែមទាំងជូតមាត់យ៉ាងព្រានថែមទៀត រួចក៏ញញឹម មុននឹងលូកដៃទៅថ្បិចចង្ការបស់នាង។
«មិនប្រាប់តាំងពីយូរថាចង់បានបែបនេះ បងនឹងបំពេញបំណងអោយ» សម្តីរបស់ទ្រង់ដូចជាក្មេងពាល ឯណាពាក្យថាស្រឡាញ់ ហ្វីយ៉ា តែទ្រង់នៅតែផ្គើនធ្វើរឿងជាមួយស្រីមិនឈប់ ថែមទាំងនេះជាប្អូនស្រីបង្កើតរបស់នាងទៀត តើបេះដូង ចិត្ត គំនិត ថ្លើម ប្រមាថ ក្រពះរបស់ទ្រង់ធ្វើមកពីអ្វី?! តើទ្រង់ចង់បានអ្វីអោយប្រាកដ?
«អា...!!!! អ៉ឹម!!!!» ទៀតហើយ! ទ្រង់ចាប់បឺតមាត់ស្រីដែលរៀបនឹងស្រែកហៅទ្រង់ថា អា!! និងរៀបងើបលើកដៃទៅទះកំភ្លៀងទ្រង់ តែក៏ត្រូវចាប់ជាប់ដោយដៃមាំរបស់ទ្រង់ ហើយទ្រង់ក៏ទាញចង្កេះនាងមកផ្អឹបនឹងចង្កេះទ្រង់ ដោយដៃម្ខាងទៀតចាប់កញ្ចឹងកនាង! ចង់ហៅអាអី? អាឆ្គួត! អាចំគួត! អាងាប់! ឬមួយអាអី? នាងត្រូវដឹងថាគេជាបុត្រា ក៉ំប្រហើនហៅ អា អោយសោះ។ លីហ្សា យំយ៉ាងខ្លាំង ព្រោះតែគេបឺតមាត់នាងសារជាថ្មី មនុស្សគំរួក កខ្វក់ណាស់ គេមកលូកលាន់នាងទៀតហើយ ពេលនេះនាងយំយកតែមែនទែនហើយ បម្រាស់ក៏មិនរួចដែរ ត្រឹមនៅស្ងៀមក្តាប់អាវទ្រង់ជាប់។
ព្រុស!!!!
ទ្រង់អស់ចិត្តក៏រុញ លីហ្សា មួយទំហឹងអោយដួលខ្ពោកលើឥដ្ឋ មិនអាណិតសូម្បីបន្តិច មុននឹងដើរទៅរក ហ្វីយ៉ា ដែលអង្គរក្សទ្រង់កំពុងចាប់ដៃជាប់ ទ្រង់ក៏អង្អែលមុខនាងថ្នមៗតែនាងងាកចេញ...
«ស្អែកទៅលឈុតកូនក្រម៉ំជាមួយបងណាអូនសម្លាញ់ ពួកយើងនឹងរៀបការជាមួយគ្នា» ពេលនេះទ្រង់អាក្រក់ខ្លាំងណាស់ ធ្វើដាក់ប្អូនស្រីនាងមិនទាន់អស់ចិត្តហើយ នៅមកចាប់បង្ខំនាងអោយរៀបការទៀត។
«ខ្ញុំស្អប់លោកខ្លាំងណាស់! ហេតុអីក៏ធ្វើដាក់ លីហ្សា យ៉ាងនេះ? លោកមានសិទ្ធិអីមកធ្វើរឿងទាំងនេះចំពោះប្អូនស្រីខ្ញុំ...!!!» នាងខំប្រឹងតម្លើងសំឡេងស្រែកថាអោយទ្រង់យ៉ាងខ្លាំងទាំងទឹកភ្នែកហូរឥតឈប់ អាណិតប្អូនខ្លាំងណាស់ ដែលត្រូវមកជួបរឿងនេះជំនួសនាង។
«គ្រាន់តែជាទោសដែលនាងហ៊ានវាយក្បាលបងទេតើ ក៉ំប្រច័ណ្ឌពេកមើលអូនសម្លាញ់»
«ខ្ញុំខ្ពើម!! ខ្ពើមលោកទៅវិញទេ ក៉ំមករញ៉េរញ៉ៃក្នុងជីវិតខ្ញុំតើបានទេ??» ហ្វីយ៉ា ស្រែកយំ និយាយមិនចង់ចេញ នាងពិតជាឆ្គួតហើយបើគេធ្វើយ៉ាងនេះដាក់នាង និងគ្រួសាទៀតនោះ។
«យ៉ាងណាស្អែក បងមកទទួលណាអូនសម្លាញ់ បាយៗ!!» ថាចប់អង្គរក្សទ្រង់ក៏ដោះលែងនាងទៅ ហើយទ្រង់ក៏ដើរចេញ តែមុននឹងចាកចេញក៏មិនភ្លេចឈាងដើរទៅរកស្រីពៅបន្តិចដែរ...
«ស្អាត!!»
«ម៉ាក់!!! ហ្ហឹក!!!» ឡាជេនណា ខ្លាចណាស់ ពេលដែលទ្រង់ ជុងហ្គុក លូកដៃចង់ទៅថ្បិចថ្ពាល់របស់នាង។ ជេនណា ខំត្បុលទៅរកម៉ាក់នាងអោយជួយ នាងខ្លាចថាគេធ្វើដូចបងស្រីទី២របស់នាងម៉ិញនេះ។
«ខ្លាច!!! ហ្ហឹស! ត្រៀមកូនក្រម៉ំទុកអោយខ្ញុំណាអ្នកម៉ាក់ក្មេក ស្អែកនេះខ្ញុំមកទទួល ឡាហ្វីយ៉ា ទៅលឈុតកូនក្រម៉ំ» និយាយហើយទ្រង់ក៏ដើរចេញទៅ ដោយមានអង្គរក្ស៦នាក់ និងមនុស្សជំនិតម្នាក់ដើរតាមក្រោយ។(សូមរងចាំទស្សនាភាគបន្ត)

YOU ARE READING
រឿង «ចំណងលិខិត បំណុលស្នេហ៍»💙
Romance(For Liskook Stan only)❤️ វាជាចំណងលិខិតច្បាស់ណាស់! គឺមកពីនាងទើបទារណ្ឌកម្មបេះដូងធ្លាក់មកលើនាងទាំងអស់។ នាងជំពាក់គេ ជំពាក់មនុស្សស្រីដែលគេស្រឡាញ់ ហើយស្រឡាញ់ខ្លាំងបំផុត! នាងត្រូវតែសងមកវិញទាំងអស់នូវទង្វើដែលនាងបានធ្វើ!!! Writer: Park Jipich ...