ភាគ១៧

1.7K 73 5
                                        

«បុត្រមានរឿងត្រូវនិយាយជាមួយមាតា រួមទាំងនាងផងដែរ» ថាចប់ព្រះមាតាក៏យាងចេញពីបន្ទប់នេះទៅ។
«...អ្អាយ...លែង!!» ថេហ្សា រៀបនឹងរត់ចេញទៅតាមដំណើរមាតារបស់ទ្រង់ ជុងគ្រីត តែត្រូវដៃសរសៃចាប់ឱបចង្កេះជាប់។
«ចង់ទៅណា?» ទ្រង់ក៏សួរទៅនាង។
«ឆាប់លែងទៅ...ក៉ំធ្វើបាបខ្ញុំអី...ខ្ញុំស៉ំអង្វរ!» ថេហ្សា ងាកមុខមកទល់នឹងភ្នែកទ្រង់ ជុងគ្រីត ហើយលើកដៃសំពះស៉ំការលើកលែង ព្រោះមើលទៅទ្រង់ពិតជាចង់ឆីនាងណាស់ ធ្វើអោយ ថេហ្សា ខ្លាច! បើមាតាទ្រង់ចេញទៅបាត់ហើយ តែទ្រង់មិនបានចេញទៅតាម មានន័យថាទ្រង់មិនបានស្តាប់មាតាខ្លួននោះទេ គឺគិតចង់ធ្វើអ្វីនាងទៀតហើយ។
«ម៉ិចក៏ភ័យយ៉ាងហ្នឹង?! ឆាប់ពាក់អាវអោយយើងវិញ» ការពិតទ្រង់ចាប់នាងអោយមកពាក់អោយអោយទ្រង់វិញ ធ្វើអោយ ថេហ្សា ធូរទ្រូងឡើងបន្តិច។
«...» នាងក៏ទាញអាវមកពាក់អោយទ្រង់ម្តងមួយៗ រួចក៏បំពាក់អាវគ្រ័រសេអោយទ្រង់ពីក្រៅ មុននឹងរៀបងើបចេញ តែត្រូវដៃមាំចាប់ជាប់ម្តងទៀត។
«នាងត្រូវតែធ្វើជាប្រពន្ធយើង ឮទេ?!» ទ្រង់ចាប់ដៃនាងជាប់ ក៏និយាយធ្វើអោយ ថេហ្សា ជ្រួញចិញ្ចើមឆ្ងល់ មិនយល់។
«អត់ទេ!» នាងខំប្រលេះដៃចេញយ៉ាងខ្លាំងតែមិនបាន។
«បើអត់ទេ នាងនឹងត្រូវទារណ្ឌកម្មរាល់ថ្ងៃ!»
«បែបនោះក៏បាន!» នាងព្យាយាមប្រលេះកដៃចេញសារជាថ្មី តែនៅតែមិនបាន។
«បែបនោះហេ៎!! បើនាងចង់បានបែបនោះ នាងត្រូវចាំថា យើងរំលោភនាងរាល់ថ្ងៃ អោយនាងក្លាយជាស្រីកញ្ជៈតណ្ហារបស់យើងដោយគ្មានលក្ខខណ្ឌ ហើយយើងនឹងធ្វើបាបបងស្រីនាងរហូតដល់ស្លាប់»
«ក៉ំណា! ខ្ញុំយល់ព្រមហើយ» ចុងក្រោយក៏យល់ព្រម ធ្វើអោយទ្រង់ ជុងគ្រីត ញញឹមយ៉ាងកំហូច។
«ឆ្លាត! និយាយឆាប់ស្តាប់តាម! នាងត្រូវតែសម្តែងអោយដូចប្រពន្ធយើងបេសបិត» ទ្រង់ថ្បិចចង្កា ថេហ្សា ក្រវីតិចៗ រួចមើលភ្នែកនាងយ៉ាងយូររហូតដល់នាងអៀនឡើងមុខក្រហមទៅហើយ តែនាងខ្លួនឯងមិនដែលដឹង និងយល់អារម្មណ៍នេះឡើយ ទើបគ្មានប្រតិកម្ម។
«ប្រពន្ធលោកពីមុន នាងធ្វើយ៉ាងម៉ិច?» ថេហ្សា សួរទៅទ្រង់ ព្រោះតែទ្រង់និយាយថា សម្តែងអោយដូចប្រពន្ធយើងបេសបិត អ៊ីចឹងមានន័យថា ទ្រង់ធ្លាប់មានប្រពន្ធ ធ្វើអោយ ថេហ្សា គិតបែបហ្នឹង។
«យើងមិនដែលមានប្រពន្ធ យើងមានតែស្រី»
«...» ថេហ្សា មិនបានស្តី តែក៏សម្លឹងមុខទ្រង់ តាមដែរទ្រង់សម្លឹងមើលនាង។
តុកៗៗៗ!!!!
«ស្អីវ៉ើយ!!!!!» សំឡេងគោះទ្វារសារជាថ្មី ធ្វើអោយទ្រង់ ជុងគ្រីត ស្រែកដាក់អាអ្នកគោះនោះ។
«មាតាទ្រង់ចាំទាន» អង្គរក្សក៏និយាយ។
«យើងទៅហើយ ទៅៗៗ! ចេញទៅ!! អានេះវ៉ើយ!» ថាហើយ ទ្រង់ក៏ដើរចេញទៅ ដោយមិនបានចាប់អូស ថេហ្សា មកជាមួយទេ ធ្វើអោយនាងត្រូវដើរចេញពីបន្ទប់ខ្លួនឯង និងដើរតាមពីក្រោយទ្រង់ រហូតដល់ក្រោយ នាងមិនបានដឹង ហើយក៏គ្មានអ្នកនាំផងនោះ ធ្វើអោយ ថេហ្សា វៀងផ្លូវរកទៅខាងក្រោយផ្ទះ។
«ចង់ទៅណា ថេហ្សា?» ទ្រង់ ជុងគ្រីត ស្រែកសួរមួយវ៉ាស់ពីលើសាឡុង ជាមួយមាតា។
«ខ្ញុំទៅក្រោយ» នាងឆ្លើយយ៉ាងខ្សោយៗទៅកាន់ទ្រង់។
«ចូលមកនេះ! មាតាចង់និយាយជាមួយ» នាងនៅតែអេះអុញ ចុងក្រោយក៏ដើរទៅរកកន្លែងសាឡុង រួចក៏អង្គុយចុះ។
«នាងឈ្មោះអី?» ទ្រង់ អាមីណា ចោទសួរទៅនាងតូចវ័យ២០ឆ្នាំរូបនេះ។
«...ឈ្មោះ...ខ្ញុំឈ្មោះ ណាថេហ្សា! ណាថេហ្សា ម៉ាសាហ្គោល» នាងអ៉ឹមអៀនបន្តិចដែរ ពេលដែលអ្នកម្នាងម្នាក់នេះមើលមុខនាងមិនដាក់ទាល់តែសោះ។
«ជាកូនទីប៉ុន្មានដែរ?» អ្នកម្នាងដឹងថាគ្រួសារនោះមានកូនស្រី៣នាក់ ហើយមិនដឹងថានាងជាកូនទីប៉ុន្មាននោះទេ។
«ជាកូន...ទី...»
«នៅប៊ិបឹកៗហ្នឹងហើយ អ្នកណាសម្លាប់នាងហា៎» ដោយឃើញ ថេហ្សា និយាយបង្អូសវែងអន្លាយពេក ធ្វើអោយអ្នកចាំស្តាប់វេទនានឹងស្តាប់ហើយ ទំរាំតែឆ្លើយបានហ្នឹង ម្នាក់ៗចំហរមាត់ធ្លុងទៅហើយ ទើបធ្វើអោយទ្រង់ ជុងគ្រីត ស្រែកថាអោយបន្តិច។
«គ្មានអ្នកឃោឃៅជាងលោកទៀតទេដែរចង់សម្លាប់ខ្ញុំនោះ» ថេហ្សា បែរក្បាលចេញបន្តិចនិយាយខ្សឹបប្រាប់ខ្លួនឯងតិចៗមិនហ៊ានថាឮ ខ្លាចមុខប្រុសម្នាក់ហ្នឹង។
«ផាច់!! នេះបុត្រស្តីអោយប្រពន្ធខ្លាំងដល់ម្លឹងផងហេ៎?» អ្នកម្នាងទ្រាំឮសម្រែងបុត្រខ្លួនមិនបានក៏ទះបុត្រមួយដៃទៅអោយគេរៀង និយាយស្តីអោយប្រពន្ធអីដល់ថ្នាក់ហ្នឹង។
«មាត់នាងហ្នឹងហើយ និយាយមួយៗទាំងដែរមាតាកំពុងសួរ» កំពុងតែតប់ប្រមល់ផង បិសតែហ្នឹងបានទៅហើយ តែមាតាមកកាត់ចង្វាក់ ធ្វើអោយទ្រង់ ជុងគ្រីត មិនសុកចិត្តក្តៅក្រហាយនៅឡើយ។
«ក៉ំគិតនាំតែខូចអារម្មណ៍អីណាបុត្រសុណិសា» អ្នកម្នាងក៏ចូលទៅអង្គុយជិតកូនប្រសារស្រីរបស់ខ្លួន ទាំងនេះធ្វើអោយទ្រង់ជុងគ្រីត ក្រឡេកមើលទាំងភ្នែកលានចេញមកផងដែរ នេះមាតាទ្រង់ពេញចិត្តនាងឬ?! «បុត្រជាកូនទីប៉ុន្មានដែរ នៅគ្រួសានោះ?»
«ជាកូនទី២!» ថេហ្សា ចាប់ផ្តើមភ័យតិចៗ ព្រោះតែអ្នកម្នាងម្នាក់នេះហៅនាងថា បុត្រ។ <ហ្ហឺយ!!! ចង្រៃមកពីលោកឯងហ្នឹងហើយ!> ថេហ្សា ត្អូញត្អែរក្នុងចិត្ត នាងពិតជាខឹងទ្រង់ ជុងគ្រីត ណាស់ ដែលថានាងជាប្រពន្ធអីណា!
«អ៎!!! មាតាស្មានតែកូនពៅ ចុះអាយុនោះ?»
«អាយុ២០ឆ្នាំ»
«អ៉ឺយ!! នេះអាយុប្អូនគ្នាដល់ទៅមួយឆមាស! នេះបុត្រចេះស្រឡាញ់មនុស្សចាស់ដែរហ៎?» មាតាទ្រង់ចង់សំដៅដល់អាយុនាងតូចទើបតែស្តើង ឯបុត្រខ្លួនក្បាលកញ្ចាស់ហើយហ្នឹង។
«គឺ...» ថេហ្សា ពិតជាគ្មានពាក្យត្រូវវាចាពិតមែន នាងគិតសម្តែងយ៉ាងម៉ិចអោយសមទៅ?! ឯទ្រង់សង្ហាឯណ្ណោះក៏លួចសើចបន្តិចដែរ នាងពិតជាខ្លាចពិតមែន ញ័រដូចជាកូនមាន់។
«ហើយចុះបុត្រជួបគ្នានៅកន្លែងណាដែរ ស្រឡាញ់គ្នាប៉ុន្មានឆ្នាំហើយ និងមូលហេតុអីបានជាមកស្រឡាញ់បុត្រាមាតាបែបនេះ? ហើយមានដឹងទេថាបុត្រមាតាយ៉ាងម៉ិច?» សំណួរចាក់ដោត ធ្វើអោយ ថេហ្សា គាំងមិនដឹងនិយាយថាម៉ិច បែរទៅរកទ្រង់ ជុងគ្រីត ក៏ងាកមុខចេញមិនបានជួយនាងនោះទេ អោយនាងឆ្លើយកុហកតែឯង។
«...គឺ...»
«ឆ្លើយមកបុត្រ»
«គឺជួបគ្នានៅ សណ្ឋាគាររបស់គេ!» ថេហ្សា និយាយហើយទ្រង់សង្ហាក៏ងាកមុខទៅមើលនាង នាងនិយាយគឺជាពាក្យពិត ពួកគេជួបគ្នាដំបូងនៅសណ្ឋាគារនោះមែន ហើយជាយប់ខួបកំណើត១៨ឆ្នាំរបស់ប្អូនពៅរបស់នាង ហើយនាងថែមទាំងបានទះទ្រង់មួយកំភ្លៀងទៀត។
«និយាយអោយអស់មកបុត្រ មាតាចាំស្តាប់ទាំងអស់! មាតាចង់ដឹងណាស់ថាយ៉ាងម៉ិចបន្ត ហើយពួកបុត្ររៀបការនោះនៅពេលណា ម៉ិចក៏មិនអោយមាតាដឹង ហើយអេតាស៉ីវិលនោះនៅឯណា» ភ្លាមនោះ ថេហ្សា ក៏ងាកមើលមុខទ្រង់ ជុងគ្រីត ទាំង២នាក់ក៏បើកភ្នែកធំៗព្រមៗគ្នា ស្លាប់ហើយនិយាយលេងៗសោះ មាតាចាក់ឬសដល់បណ្តូលហើយ។

(សូមរងចាំអានភាគបន្ត)

រឿង «ចំណងលិខិត បំណុលស្នេហ៍»💙Where stories live. Discover now