វិមាន ជុងគ្រីត
ការត្រឡប់របស់ ថេហ្សា មកលើកនេះធ្វើអោយអ្នកក្នុងផ្ទះសឹងតែមិនជឿនឹងភ្នែកសោះថា ជាការពិត ព្រោះតែមនុស្សដែលបាត់ទៅជាង៥ឆ្នាំ ហើយត្រឡប់មកវិញដោយមានព្រះបុត្រាមកជាមួយ ដូចជាបានចងជើងអ្នកខ្លះបានមួយជំហៀងផងដែរ។
ដោយភាពនឿយណាយ ថេហ្សា ក៏មិនបានរៀបឬកជាព្រះនាងអោយសមរម្យមកគួរសមជាមួយអ្នកបម្រើក្នុងវិមានរបស់គេនោះទេ នាងក៏មិនបានចាប់អារម្មណ៍ថាមានអ្នកណាខ្លះនៅក្នុងផ្ទះនេះទេ បន្ទាប់លើកឥវ៉ាន់ដាក់ទៅក្នុងបន្ទប់រួចស្រេច នាងក៏ឡើងទៅគេងដោយមិននិយាយអ្វីមួយម៉ាត់ ព្រោះតែកម្លាំងរបស់នាងដូចជាល្ហិនល្ហៃខ្លាំងណាស់ ហាក់ដូចជាត្រូវថ្នាំសន្តំយ៉ាងអ៊ីចឹង។ព្រឹកថ្ងៃថ្មី
អាកាសធាតុល្អណាស់ បែបជាអំណោយផលដល់ការវិលត្រឡប់មកវិញរបស់ ថេហ្សា ព្រោះតែបរិវេណដែលស្រងូស្រងាត់ប្រែមកជាបៃតងខ្ចីគួរអោយចង់គយគន់ បូករួមនឹងសត្វស្លាបហោះហើរលើវេហាយ៉ាងសប្បាយអ៉ឺងកងថែមទៀត ហាក់ជួយអុចអាលភាពសោកសង្វែកអោយលេចផុតទៅបាត់ និងពាំនាំយកតែភាពសុខសប្បាយចូលមក។
«អ្អាយ...!!!!!!!!!!!!!!!!!!!» កាយតូចស្តើងទើបតែភ្ញាក់ពីដំណេកមិនបានប៉ុន្មានវិនាទីផងក៏ទទួលដឹងយ៉ាងអាម៉ាសចំពោះរឿងដែលមិនគួរជួបក្នុងពេលនេះ ដែលសភាពអាក្រាតកាយស្តូករបស់ខ្លួនមានតែភួយសរដណ្តប់លើប្រាណតែមួយមុខ ទាំងនេះធ្វើអោយនាងរិតតែភ័យញាប់ញ័រពេញឪរ៉ាយ៉ាងខ្លាំងព្រោះតែសម្លៀកបំពាក់ទាំងប៉ុន្មានខ្ចាយដល់ក្រោមទាំងអស់ ទាំងគ្រឿងគ្រូវក្នុងរបស់នាងរប៉ាត់រប៉ាយពេញបន្ទប់ផងដែរ។
«ស្រែកស្អីខ្លាំងម្ល៉េះ?» ស្រាប់តែសំឡេងគ្រលរធំបែបកំណាចៗក៏លេចចេញពីបន្ទប់ទឹកមួយរំពេច គឺជាទ្រង់កំណាច ជុងគ្រីត សារជាថ្មី។
«លោក...ហ្ហឹក...លោកឯងធ្វើស្អីខ្ញុំ?» ណាសា ខំស្រវ៉ាភួយគ្រប់ជិតខ្លួន នាងមិនយល់សោះថាគេបានធ្វើស្អីនាងខ្លះបានជាគ្មានសម្លៀកបំពាក់លើខ្លួននាងសោះអ៊ីចឹង ឬមួយយប់ម៉ិញនេះ...
«យ៉ាងម៉ិច...គ្រាន់តែធ្វើរឿងដែលគួរធ្វើតែប៉ុន្នឹង?» គេថាហីៗមិនដូចជាពេលមុនៗ រួចក៏ដើរចូលមកកាន់ ណាសា បន្តិចចាប់ផ្ងើយចង្កានាងឡើងយ៉ាងព្រហើន។

YOU ARE READING
រឿង «ចំណងលិខិត បំណុលស្នេហ៍»💙
Romance(For Liskook Stan only)❤️ វាជាចំណងលិខិតច្បាស់ណាស់! គឺមកពីនាងទើបទារណ្ឌកម្មបេះដូងធ្លាក់មកលើនាងទាំងអស់។ នាងជំពាក់គេ ជំពាក់មនុស្សស្រីដែលគេស្រឡាញ់ ហើយស្រឡាញ់ខ្លាំងបំផុត! នាងត្រូវតែសងមកវិញទាំងអស់នូវទង្វើដែលនាងបានធ្វើ!!! Writer: Park Jipich ...