ភាគ៧៨

1.7K 82 2
                                        

     «ថេហ្សា...» គ្រប់គ្នាស្រាប់តែភ្ញាក់ផ្អើរពេលដែល ថេហ្សា ចាប់ច្រានទ្រង់សង្ហាចេញមួយទំហឹង ហើយលើករ៉ូបរួចរត់ទៅខាងលើយ៉ាងលឿន។ ចំណែកឯអ្នកដែលចំណេញអម្បាញ់ម៉ិញនេះក៏លើកដៃជូតមាត់បែបព្រាននារីព្រោះតែគេបានលូកអណ្តាតក្តៅសើមទៅក្រេបរសជាតិស្នេហ៍យ៉ាងជក់ចិត្ត បែបនេះហើយទើប ថេហ្សា ខឹងណាស់ នាងក៏រត់ចេញទៅ នាងប្រហែលជាគិតថា ប្រុសម្នាក់នេះមានចេតនាធ្វើអោយបងស្រីនាងយល់ច្រឡំ។

     ពេលវេលាចេះតែរំកិលទៅមុខជារឿយៗ...ហើយពេលនេះគឺម៉ោង៧យប់ទៅហើយ បន្ទាប់ពីទទួលទានអាហារពេលល្ងាចរួចមក ថេហ្សា ក៏ប្រញាប់មកបន្ទប់ខ្លួនវិញយ៉ាងលឿន នាងមករៀបចំរបស់របរដែលខ្លួនមានទាំងប៉ុន្មានចាកចេញពីទីនេះព្រោះថាចាប់ពីស្អែកទៅនាងប្រហែលជាលែងនៅទីនេះហើយ គឺនាងត្រូវហោះទៅកូរ៉េវិញជាមួយនឹងកូនប្រុស ហើយស្អែកនេះពិធីមង្គលការក៏នឹងប្រារព្ធឡើងនៅក្នុងវិមាននេះដែរ អ៊ីចឹងហើយនាងគ្មានសិទ្ធិឯណារស់នៅទីនេះទៀតទេ។
     ថេហ្សា ក៏បានកក់ទុកសណ្ឋាគារមួយត្រៀមគេងនៅយប់នេះតទៅព្រោះសណ្ឋាគារនោះនៅជិតប្រលានយន្តហោះស្រាប់ បន្ទាប់ពីស្អែកចប់នាងនឹងត្រឡប់ទៅវិញហើយ ដោយថ្ងៃនេះទុក ដាយសឺ នៅជាមួយលោកយាយរបស់គេមួយថ្ងៃ ប្រហែលជាខានស្អែកនាងនឹងចេញដំណើរ។
     តុកៗៗៗៗ...
     «បងស្រី...» សំឡេងគោះទ្វារក៏ឮឡើង ថេហ្សា ក៏ទុកឥវ៉ាន់នៅម្ត៉ំហើយដើរទៅបើកទ្វារអោយបងស្រីចូលមក។ ជេនណា ក៏រុញរទេះបងស្រីចូលទៅខាងក្នុងបន្ទប់។
     «ថេហ្សា...តើចង់ទៅណាហ្នឹង?» ហ្វី ស្រាប់តែស្លុតចិត្តពេលដែលឃើញឥវ៉ាន់របស់ ថេហ្សា បានរៀបចូលបណ្តើរៗនៅក្នុងវ៉ាលីទៅហលយ។
     «...ចា៎...បងស្រី...ខានស្អែកខ្ញុំទៅកូរ៉េវិញហើយ!»
     «ថេស៍ អ្នកណាអោយឯងទៅ? បងមិនអោយទៅទេ!»
     «ហេតុអីបងស្រី? ពេលបងរៀបការហើយខ្ញុំក៏មិនអាចនៅទីនេះទៀតបានដែរ ព្រោះខ្ញុំមានការងារត្រូវធ្វើច្រើនណាស់នៅឯកូរ៉េ»
     «គឺ...តែ...ឯងមិននៅចូលរួមពិធីបងសិនទេហេ៎?»
     «នៅតើ! តែខ្ញុំបានកក់សណ្ឋាគាររួចរាល់ហើយ យប់នេះខ្ញុំទៅគេងនៅទីនោះ បងស្រីជួយមើល ដាយសឺ ផងណា៎! ស្អែកខ្ញុំនឹងមកចូលរួមមង្គលការបង ក៉ំភ័យអី!»
     <ហ៉ឺយ...ធ្វើយ៉ាងម៉ិចទៅ?> ហ្វីយ៉ា និយាយក្នុងចិត្តតែឯង នាងមិនអាចហាមប្អូនបានទេ បើមិនដូច្នោះ ថេហ្សា ប្រាកដជាដឹងថាគ្រប់គ្នាបោកនាងហើយ នេះគេហៅថាស៊ុប្រាយទៅវិញទើបត្រូវ។
     «អូ...មែនហើយ...បងស្រីមកមានការអីមែនទេ?»
     «គឺបងយករ៉ូបមកអោយឯង!»
     «គឺបងស្រី ហ្វីយ៉ា ចង់អោយបងធ្វើជាអ្នកកំដរ!» ជេនណា ក៏ជួយបន្ទរ។
     «អ៎...បែបនេះទេហេ៎! បានណា៎បងស្រី! អរគុណច្រើន!» ថេហ្សា ទទួលរ៉ូបមកហើយក៏ប្រញាប់បត់វាទុកក្នុងវ៉ាលី។
     «ឯងចង់ទៅទាំងយប់បែបនេះមែនទេ?»
     «ចា៎!»
     «អោយលោកអធិការជូនទៅទេ?»
     «មិនបាច់ទេ ខ្ញុំជិះតាក់ស៉ីបាន! ...រួចរាល់ហើយ! លាហើយណាបងស្រី! ជួបគ្នាស្អែក!» ថាហើយ ថេហ្សា ក៏អូសវ៉ាលីរបស់ខ្លួនទាំង២ទាំង៣ចាកចេញទៅ។
     «បងស្រីតើធ្វើយ៉ាងម៉ិចទៅ? អោយបណ្តោយទៅទាំងបែបនេះហេ៎? ចុះបើស្អែកបងស្រី ថេហ្សា មិនមកវិញនោះ?» ជេន បារម្ភជាខ្លាំងខ្លាចថាបងស្រីដែលត្រូវជាកូនក្រម៉ំនៅថ្ងៃស្អែកមិនមកនោះច្បាស់ជាវីវរធំហើយ។
     «ក៉ំនិយាយអមង្គល! ...នាំបងទៅវិញ!» ចប់សម្តី ហ្វីយ៉ា! ប្អូនស្រីក៏អូសរទេះចេញពីបន្ទប់នេះទៅ។

រឿង «ចំណងលិខិត បំណុលស្នេហ៍»💙Where stories live. Discover now