ភាគ២៨

1.4K 72 2
                                        

     ពួកក្រុមអង្គរក្សវ៉ែនតាខ្មៅរបស់ទ្រង់ ជុងគ្រីត ព្យាយាមតាមស្វែងរក ថេហ្សា ពេញទាំងក្នុងព្រៃ ហើយក៏ពេញទាំងទីក្រុង គ្រប់កន្លៀតកន្លោះច្រកល្ហកល្ហេវអស់ហើយ តែនៅតែមិនឃើញស្រមោលនាងទាល់តែសោះ។ ពួកគេព្យាយាមស្វែងរកដានជើងនាងដែរ ក៏ប៉ុន្តែវាដាច់ត្រឹមកន្លែងមួយកណ្តាលព្រៃស្តុក ពួកគេប្រើគ្នាជាង៥០នាក់អោយឆែកពេញក្នុងព្រៃតែនៅតែមិនឃើញដានរបស់នាងដដែរ។
     រឿងរ៉ាវក៏បានដឹងឮដល់អ្នកដែលកំពុងក្តៅក្រហាយនៅឯវិមាន ជុងគ្រីត។ ទ្រង់ត្រឡប់មកវិមានផ្ទាល់ខ្លួនវិញទាំងខឹងពេញហឬទ័យទៅហើយ បើវិមាន មេណូលី គ្មាន ថេហ្សា គេក៏គ្មានការងារអីត្រូវទៅរស់ជ្រកនៅទីនោះដែរ សុកចិត្តមកបំផ្លាញរបស់របរដែលនៅវិមាននេះចោលអោយខ្ទិច ទើបវាកាត់បន្ថយអាកំហឹងនេះបានខ្លះ។ ហាក់ដូចជាមានមនុស្សបិសាចចូលសណ្ឋិតគេហើយពេលនេះ ភ្នែកក្រហមច្រាល សរសៃរដៃ និងកចាប់ផ្តើមប៉ោងឡើងដូចជាខ្សែរពួលដែលរ៉ំព័ទ្ធស្បែកដៃ និងកគេយ៉ាងអ៊ីចឹង កំហឹងដែលកើតឡើងពេលនេះគឺខឹងដែលនាងរត់ចេញពីគេទាំងដែលមិនបានប្រាប់ជាមុន ហើយនាងក៏មិនបានដឹងទេថាអាបំណងរបស់គេដែលគិតទុកបូជានាងនោះវាយ៉ាងម៉ិច នាងរត់ទៅឆៅៗធ្វើអោយកិច្ចការត្រូវរលាយក្នុងពេលមួយពព្រឹចភ្នែក។
     របស់របរពេញវិមានត្រូវខ្ចាត់ខ្ចាយពេញហ្នឹងទាំងអស់ បើរកនាងមិនឃើញទេ ពិភពងងឹតនឹងធ្លាក់ក្នុងកណ្តាប់ដៃប្រុសបិសាចចំណាស់ម្នាក់ គេនឹងដកហូតវិញ្ញាណមនុស្សក្នុងខ្សែររាជរង្សទាំងអស់យកធ្វើជាកូនចៅ និងធ្វើអោយខ្សែររាជរង្សទាំងអស់ធ្លាក់ក្នុងកណ្តាប់ដៃគេ ហើយគេនឹងគ្រប់គ្រង់គ្រប់យ៉ាងលើពិភពលោកនេះ គេអាចនឹងព្យាយាមតាមរកកូនក្រម៉ំដែលជាកូនស្រីពៅក្នុងខ្សែររាជរង្សនេះដូចគ្នា ទោះជានាងជាកូនប្រសារឬមួយយ៉ាងណា អោយតែបាននាងធ្លាក់ក្នុងកណ្តាប់ដៃពួកគេ ពួកមនុស្សដូចបិសាចទាំងនោះនឹងយកនាងទៅបូជាដូចគ្នា ហើយបូជានាងទៅអាទិទេពអាក្រក់ម្យ៉ាងដែលធ្វើអោយពួកវាមានជីវិតអមតៈ ហេតុដូចនេះហើយ មានតែវត្ថុម្យ៉ាងតែប៉ុណ្ណោះដែលអាចរារាំងពួកវាបាន នោះគឺត្រូវយកនាងក្រម៉ំនោះទៅបូជាជូនអាទិទេព ថាយស្យ៉ា ដើម្បីរៀបពិធីយកចិញ្ជៀនត្បូងបៃតងមកបំពាក់លើដៃអាទិទេពនោះអោយបានមុនពួកវា បន្ទាប់មកពួកធ្មប់បិសាចដែលចង់គ្រប់គ្រងខ្សែររាជរង្សមួយនេះនឹងត្រូវរលាយបាត់សូន្យ។ ទាំងអស់នេះហើយ បានជាទ្រង់ ជុងគ្រីត និងបិតាត្រូវការ ថេហ្សា ជាពិសេសដើម្បីបូជានាងទៅកាន់អាទិទេព ថាយស្យ៉ា ដើម្បីរំដោះគ្រោះ និងគ្រប់គ្រងពិភពបិសាច មុនពេលពិភពបិសាចគ្រប់គ្រងពួកគេវិញ អ្វីដែលសំខាន់ពេលនេះគឺ តើ ថេហ្សា នឹងធ្លាក់ក្នុងកណ្តាប់ដៃក្រុមបិសាចទាំងនោះដើម្បីបូជានាងទៅកាន់អាទិទេពអាក្រក់ម្យ៉ាងដែលមានឈ្មោះថា ឡូណូស៉ី ដែលជាអាទិទេពប្រឆាំងនឹងអាទិទេព ថាយស្យ៉ា ដែរឬទេ? បើសិនជា ថេហ្សា បានទៅដល់ដៃពួកវានោះ ពួកវានឹងយកនាងធ្វើពិធីបូមឈាម យកឈាមបរិសុទ្ធរបស់នាងទៅថ្វាយអាទិទេព ឡូណូស៉ី ដើម្បីប្រែខ្លួនពួកវាអោយមានជីវិតអមតៈ និងគ្រប់គ្រង់ពួករាជរង្ស គ្រាលហ្វាឌី ទាំងអស់។
     ជារឿងមួយដែលមានតែទ្រង់ ជុងគ្រីត និងទ្រង់ ឌីហាន់ដាយ ដែលជាបិតាតែប៉ុណ្ណោះដែលដឹង ព្រោះក្រោយពេលដែលអធិរាជ គ្រាលហ្វាឌី ដែលជាលោកតារបស់ទ្រង់ ជុងគ្រីត ត្រូវសុគ្គតទៅ ទ្រង់ផ្តាំរឿងមួយអោយអ្នកទាំង២បានដឹងថា ភរិយាដំបូងតែម្នាក់គត់របស់បុត្រាពៅក្នុងខ្សែរលោកហិត គ្រាលហ្វាឌី គឺជាអ្នកមានគុណចំពោះរាជរង្សលោហិតមួយនេះ ហើយក៏ចំ ទ្រង់ ជុងគ្រីត ដែលជាបុត្រាពៅក្នុងខ្សែររាជរង្ស ដូច្នេះហើយភរិយាយដំបូងរបស់ទ្រង់ត្រូវតែជានារីក្រម៉ំបរិសុទ្ធ ហើយទ្រង់ ជុងគ្រីត មិនអាចមានស្អីៗជាមួយនាងបាននោះទេ ព្រោះនាងជាមនុស្សតែម្នាក់គត់ដែលអាចជួយស្រោចស្រង់ខ្សែរលោហិតមួយនេះបាន ទាំងនេះហើយបានជាទ្រង់ ជុងគ្រីត មិនយកភរិយារហូតមកដល់ឥឡូវ គឺយកតែស្រីមកដេកជាមួយ ព្រោះថាបើទ្រង់មានប្រពន្ធទៅនោះ ពួកមនុស្សអាក្រក់ទាំងនោះនឹងព្យាយាមតាមយកនាងទៅបូជាមុនពួកទ្រង់ ទើបទ្រង់ ជុងគ្រីត ត្រូវតែយក ថេហ្សា បូជាអោយបានមុនពួកវា ហើយយប់នេះជាយប់ដែលទ្រង់ចង់ស៉ំនាងពីរឿងមួយនេះ ទើបបានជាចង់នាំនាងទៅសណ្ឋាគាររ៉ូមេទិកនៅយប់នេះ ហើយនិយាយរឿងគ្រប់យ៉ាងអោយនាងដឹង នាងនឹងអាចជួយទ្រង់បាន តែឥឡូវនេះនាងទៅហើយ ទៅណាក៏មិនដឹង ហើយក៏មិនដឹងថាធ្លាក់ក្នុងកណ្តាប់ដៃបិសាចទាំងនោះឬមួយក៏មិនអត់។ ទ្រង់ ជុងគ្រីត បារម្ភពីសុវត្ថិភាព ថេហ្សា ខ្លាំងណាស់ បើអត់ពីនាងទៅ ពួកគេគឺស្មើសូន្យហើយ ហើយនឹងសូន្យជីវិតទាំងអស់ធ្លាក់ក្នុងពិភពបិសាច ជាកញ្ជៈពួកមនុស្សដូចបិសាចទាំងនោះជាមិនខាន។
     «ហ្ហឺយ...!!!! ម៉ិចក៏នាងរត់ហា៎ ថេហ្សា?! ផាំង...!!!!!» ទ្រង់ ជុងគ្រីត ពិតជាខឹងណាស់ ក៏ដាល់តុមួយដៃផាំងយ៉ាងខ្លាំង។ នាងពិតជាល្ងង់! ល្ងង់ខ្លាំងណាស់ ដែលអោយអាភាពល្ងង់របស់នាងគ្របលើខ្លួននាងបាន គេគិតមិនខុសមែន គឺនាងល្ងង់ ល្ងីល្ងឺតាំងពីដើម ធ្វើអោយផែនការណ៍ត្រូវរលាយមួយពព្រិចភ្នែក មិនដឹងថាពេលនេះ នាងជួបអ្នកចិត្តល្អ ឬមួយចិត្តអាក្រក់នោះទេ ហើយក៉ំអោយតែធ្លាក់ក្នុងកណ្តាប់ដៃពួកអាមនុស្សបិសាចទាំងនោះទៅបានហើយ បើមិនដូច្នោះទេ ពួកវានឹងយកនាងទៅធ្វើពិធីបូជាឈាមបរិសុទ្ធអោយអាទិទេពអាក្រក់នោះហើយ ហើយនាងក៏នឹងស្លាប់មួយរំពេច ចំណែកឯរាជរង្ស គ្រាលហ្វាឌី ក៏នឹងត្រូវរលត់ទៅដូចគ្នា។
     «ចៅហ្វាយ!!! ពួកយើងរកគ្រប់ទីក្រុង ឥឡូវធ្លាយដល់ជាយក្រុង និងជនបទហើយ តែរកព្រះនាង ណាថេហ្សា មិនឃើញទេ!» ប៊េន អង្គរក្សជំនិតក៏ចូលមកឱបដៃឱនក្បាលនិយាយទៅកាន់ម្ចាស់ខ្លួនទាំងទឹកមុខក្រៀមក្រំ។
     «ចាត់អោយប៉ូលីសតាមរកបន្ថែមទៅ សល់អាឆ្គួតទាំងប៉ុន្មាន អោយវាតាមរកកន្លែងដែលគ្មានមនុស្សធ្លាប់ទៅ ដូចជារូងភ្នំ កោះដាច់ស្រយ៉ា ផ្ទះ សំណង់ អគារដែលបោះបង់ចោល ព្រៃ និងកន្លែងផ្សេងទៀតដែលមិនទាន់រក» ស្តីវាចារទាំងកង្វល់ ទ្រង់ពិតជាខ្នាញ់! ខ្នាញ់ ថេហ្សា ខ្លាំងណាស់ នាងខ្លួនឯងទេដែលភ្លីភ្លើរត់ចេញពីហ្វូងទេវតាទៅកាន់ហ្វូងបិសាច នាងនឹងគ្រោះថ្នាក់ជាមិនខានបើទៅដល់ដៃពួកអស់ទាំងនោះ។ ទ្រង់បារម្ភលើសពីបារម្ភពីនាងទៅហើយ ចង់យំក៏យំមិនចេញដែរ មានតែខាំមាត់សង្កត់ចិត្តត្រៀមចិត្តត្រៀមកាយទទួលយករឿងអាក្រក់ដែលជិតនឹងកើតឡើងនាពេលបន្ទាប់ មានតែសូមអោយព្រះជាម្ចាស់តាមថែរក្សានាងតែប៉ុណ្ណោះ។

រឿង «ចំណងលិខិត បំណុលស្នេហ៍»💙Место, где живут истории. Откройте их для себя