«មិនឮខ្ញុំសួរទេឬយ៉ាងម៉ិច...? អ្អាយ...!!!!!!!!!!!!!!!!!!!!!!!» នាងបម្រាស់ខ្លាំងពេក ធ្វើអោយលំនឹងដៃដែលខំបីក៏បិសតែរបូតទៅហើយ តែជាជើងទៅវិញដែលរអិលចុះក្រោម ពួកគេរអិលពីលើកាំជណ្តើរមកជ៉ំគ្នា តែយ៉ាងណាទ្រង់ ជុងគ្រីត គឺឱបនាងជាប់មកជាមួយ ថែមទាំងយកដៃទ្រក្បាលនាងទៀត គឺខ្លាចបែកក្បាល ចុងក្រោយក៏រមាលមកដល់ក្រោមសារជាថ្មី ដោយ ថេហ្សា ច្រតខ្លួននៅពីលើទ្រង់ តែថា...
«អ្អយ!!!» ទ្រង់ងើបឡើងថ្នមៗ មុននឹងយកដៃស្ទាបក្បាលរបស់ខ្លួន គឺវាចេញឈាមតិចៗ គឺបានន័យថាបែកក្បាល។
«ឈាម!!! ធ្វើយ៉ាងម៉ិចទៅ? អូយ...ឈឺ!!» ទ្រង់ចាប់កដៃ ថេហ្សា មួយទំហឹងធ្វើអោយនាងឈឺកដៃជាខ្លាំង។
«អ្នកណាអោយនាងបម្រាស់យ៉ាងនេះហា៎ ថេហ្សា?» ទ្រង់ខឹងណាស់ដែលរើខ្លួនឡើងធ្លាក់ពីលើជណ្តើរព្រមគ្នា អោយនៅស្ងៀមមិនព្រម ធ្វើអោយទ្រង់បែកក្បាលទាល់តែបាន។
«...» ថេហ្សា មិនបានតប តែនាងភ័យខ្លាចគេធ្វើបាបនាងទៀត ដូចជាវាត់ផ្តៅអីបែបនេះ។
«ចង់ទៅណា?» នាងធ្វើជាមិនមកលើកទ្រង់ទេ នៅចង់ដើរចេញទៀត ទើបធ្វើអោយទ្រង់ត្រូវស្រែកមួយវ៉ាស់អោយនាងឈប់។
«ទៅណាក៏បាន មិនមែនរឿងរបស់លោក!» ថាហើយក៏ដើរទៅរុញ តែមិនបានប៉ុន្មានជំហានផងក៏ត្រូវអង្គរក្សឃាត់ទាន់ បាំងដៃមិនអោយនាងទៅណាទាំងអស់។ «នេះលោក! ទៅមើលម្ចាស់លោកទៅ ខ្ញុំទៅរកបងស្រីខ្ញុំ» ថាចប់នាងក៏បម្រុងនឹងដើរចេញ តែអាអង្គរក្សនេះនៅមកតាមបាំងមិនអោយទៅទៀត។
«ថេហ្សា!!!!» ទ្រង់ស្រែកហៅឈ្មោះ ថេហ្សា មួយមាត់យ៉ាងឮ ធ្វើអោយនាងក្រម៉ំត្រូវងាកមុខមកមើលទ្រង់។ «ឆាប់នាំយើងទៅបន្ទប់!» ថាហើយ ក៏លើកដៃឡើង ចង់អោយ ថេហ្សា គ្រាហ៍ តែនាងតូចធ្វើមឹសៗមិនចូលទៅទេ។
«ហេតុអីជាខ្ញុំ?» នាងសួរគេ ហេតុអីក៏ជានាងនោះ អង្គរក្ស កូនចៅមួយគំនរមិនទៅប្រើ មកប្រើអីនាង។
«ព្រោះនាងជាដើមហេតុធ្វើអោយយើងធ្លាក់»
«តែលោកជាអ្នកបីខ្ញុំទេតើ»
«ថេហ្សា!» ម្តងនេះទ្រង់ប្រើក្រសែភ្នែកក្រហមង៉ាង និងសម្លឹងមុខនាងយ៉ាងឃោឃៅកំណាចលើសពីធម្មតា ធ្វើអោយ ថេហ្សា ភ័យឡើងស្លេកមុខ ក៏បង្ខំចិត្តចូលទៅលើគ្រាហ៍ទ្រង់ឡើង។
«អ្អាយ!!! លោក!!» គឺទ្រង់ធ្ងន់ណាស់ ស្រីក្រម៉ំអាយុទើបតែ២០ឆ្នាំម៉ិចនឹងលើកគ្រាហ៍រួចនោះ ទើបបណ្តោយអោយមុខទៅប៉ះនឹងកញ្ចឹងកនាងតាមសេរី និងនៅមានដៃចាប់ដើមទ្រូងនាងទៀត នេះគេច្រឡំ ឬមួយបន្លំ?!
«ទ្រូងតូចឡើងច្រពិចៗ មិនអោយប៉ះអីណា យើងខ្ពើមប៉ះផង ទំហំនាងអោយសេរ៉ូ!» ថាមិនចង់ប៉ះ តែប៉ះរួចទៅហើយ នៅមកឌឺថែមអោយនាងឆេះដ៉ំបន្ថែមទៀត តែនាងមិនបានថាអីទេ ក៏ព្រោះគេមុខក្រហមង៉ាង គិតថាក៉ំជំទាស់បញ្ជាទើបសុខខ្លួន បើមិនអ៊ីចឹងទេ ត្រូវផ្តៅទៀតជាមិនខាន។
យ៉ាងណាស្រីតូចនៅតែជួយគ្រាហ៍ទ្រង់ឡើងទៅខាងលើទាល់តែបាន បែកក្បាលបន្តិចបន្តួចសោះ ធ្វើជាជរុណជរាណាស់អ៊ីចឹង អោយនាងជូនមកបន្ទប់ទាល់តែបាន។

YOU ARE READING
រឿង «ចំណងលិខិត បំណុលស្នេហ៍»💙
Romance(For Liskook Stan only)❤️ វាជាចំណងលិខិតច្បាស់ណាស់! គឺមកពីនាងទើបទារណ្ឌកម្មបេះដូងធ្លាក់មកលើនាងទាំងអស់។ នាងជំពាក់គេ ជំពាក់មនុស្សស្រីដែលគេស្រឡាញ់ ហើយស្រឡាញ់ខ្លាំងបំផុត! នាងត្រូវតែសងមកវិញទាំងអស់នូវទង្វើដែលនាងបានធ្វើ!!! Writer: Park Jipich ...