ដំណើរមួយៗរបស់ក្រម៉ំតូច ថេហ្សា ដើរចូលសណ្ឋាគារមួយដែលមានឈ្មោះថា London Hilton on Park Lane ជើងស្រឡូនដែលដើរចូលទៅមានបុគ្គលិកស្រីប្រុសជាច្រើននៅទទួលចាំរាក់ទាក់នៅខាងក្រោម នាងក៏ចូលទៅរកសួរនាំពួកគេ។
«សួស្តីអ្នកនាង ត្រូវការបន្ទប់មួយណាដែរ?» បុគ្គលិករាក់ទាក់ទៅស្រីក្រម៉ំដែលដើរសំដៅមករកពួកគេនេះយ៉ាងសមរម្យ។
«ខ្ញុំចង់ជួប...ម្ចាស់...សណ្ឋាគារ!!» ថេហ្សា និយាយស្ទើរតែមិនចេញ ព្រោះតែនាងខ្លាចៗ ព្រោះអីនាងគ្មានដាក់លុយនៅជាប់នឹងខ្លួនទេ។
«អ្នកនាងមានណាត់ជួបជាមុនទេ?» បុគ្គលិកក៏សួរ។
«...» ថេហ្សា មិននិយាយ គ្រាន់តែក្រវីក្បាល បញ្ជាក់ថាមិនបានណាត់ទុកមុនទេ។
«បើអ៊ីចឹងពួកយើងមិនអាចអោយអ្នកនាងជួបបានទេ!»
«ហេតុអី?»
«ព្រោះលោកមិនជួបអ្នកណាទេ! អ្នកនាងអញ្ជើញទៅវិញបានណា»
«តែខ្ញុំចង់មករកគេមែន! គេនៅដែរទេ?»
«លោកមិននៅទេអ្នកនាង!»
«បើមិននៅ គេនៅឯណាវិញទៅ?»
«ពួកយើងមិនអាចប្រាប់បានទេអ្នកនាង!»
«សូមជួនខ្ញុំទៅជួនគេតើបានទេ?» នៅពេលនេះ ថេហ្សា និយាយរកយំទៅហើយ នាងហាក់ដូចជាមានកង្វល់ក្នុងចិត្តយ៉ាងអ៊ីចឹង។
«អ្នកនាង...បើនៅតែចចេះ ពួកយើងនឹងហៅសន្តិសុខមកនាំចេញហើយណា!»
«អ្នកនាងជួយនាំខ្ញុំទៅរកគេបន្តិចទៅណា ខ្ញុំស៉ំអង្វរ!» ថេហ្សា ស្ទើរតែលើកដៃសំពះស៉ំអង្វរទៅហើយ តែបុគ្គលិកស្រីទាំងនេះមើលមុខគ្នាចុះឡើងៗហាក់គិតថានាងជាចោរឬមួយជាស្រីប្រភេទណាមួយដែរមិនគួរទុកចិត្តនោះទេ។
«សន្តិសុខ!!!» បុគ្គលិកស្រីក៏ស្រែកហៅសន្តិសុខដែលនៅយាមខាងអោយមកនេះ។
«អ្នកនាង!! អ្នកនាងខ្ញុំស៉ំអង្វរ ជួយនាំខ្ញុំឡើងទៅជួបគេបន្តិចទៅណា!! ហ្ហឹក...» ថេហ្សា បញ្ចេញទឹកភ្នែកមួយតក់យ៉ាងកំសត់ នាងហាក់ពិតជាចង់ជួបគេពិតមែន។
«នាំនាងចេញទៅ!» តែបន្តិចក្រោយមក សន្តិសុខក៏ចូលមកដល់ បុគ្គលិកស្រីក៏អោយគេនាំនាងល្អិតយំរហាមនេះចេញទៅ។
«លែងខ្ញុំទៅ...ខ្ញុំចង់ជួបគេតែមួយភ្លេតក៏បានដែរ!!» ថេហ្សា យំៗយ៉ាងកំសត់ នាងពេលដូចជាទន្សាយត្រូវការការ៉ុតយ៉ាងអ៊ីចឹង។
«លែងនាង!!!!!!!!» ស្រាប់តែ សំឡេងកំណាចចេញពីជណ្តើរប្រអប់មក និងស្រែកមួយវ៉ាស់អោយនាយសន្តិសុខដែលអូសដៃ ថេហ្សា លែងនាងវិញយ៉ាងកំណាច។
«លោក!! ហ្ហឹក!!!» ថេហ្សា រត់ទៅរកទ្រង់ ជុងគ្រីត មុននឹងជំទើតជើងឱបករបស់ទ្រង់ទាំងទឹកភ្នែកស្រក់។
«ឈប់យំទៅ!!» ទ្រង់អង្អែរក្បាល ថេហ្សា ថ្នមៗដើម្បីលួងលោមនាង ឯក្រឡេកទៅមើលបុគ្គលិកទាំងអម្បាលម៉ានក៏នាំគ្នាឱនក្បាលចុះគ្រប់ៗគ្នា ព្រោះតែដេញស្រីម្នាក់នេះចេញ។
«ហ្ហឹក...!!!!» ថេហ្សា នៅតែឱបគេដដែរ ព្រោះតែនាងខ្លាច។
«អ្នកណាប្រើអោយពួកនាងដេញមនុស្សស្រីរបស់យើង? ហ្ហា៎ស...!!!? មានដឹងទេថានាងជាអ្នកណា? ...យើងប្រាប់អោយហើយ ត្រូវចេះគោរពស្រីម្នាក់នេះអោយដូចជាគោរពយើង ព្រោះតែនាងជាប្រពន្ធយើង ឮដែរទេ???!!!!!!» ទ្រង់ស្រែកយ៉ាងកំណាចអោយអ្នកទាំងនោះស្តាប់ ហើយក៏ចេះគិតចាំក្នុងខួរ ឯពួកគេវិញបើកភ្នែកធំៗសរព្រាត នេះឬជាប្រពន្ធ ស្លាប់ហើយមិនដឹងថារៀបការតាំងពីពេលណាទេ។
«ចា៎/បាទ» បុគ្គលិកក៏នាំគ្នាឱនក្បាលឆ្លើយតប រួចហើយគេក៏នាំ ថេហ្សា ឡើងទៅខាងលើ។
YOU ARE READING
រឿង «ចំណងលិខិត បំណុលស្នេហ៍»💙
Romance(For Liskook Stan only)❤️ វាជាចំណងលិខិតច្បាស់ណាស់! គឺមកពីនាងទើបទារណ្ឌកម្មបេះដូងធ្លាក់មកលើនាងទាំងអស់។ នាងជំពាក់គេ ជំពាក់មនុស្សស្រីដែលគេស្រឡាញ់ ហើយស្រឡាញ់ខ្លាំងបំផុត! នាងត្រូវតែសងមកវិញទាំងអស់នូវទង្វើដែលនាងបានធ្វើ!!! Writer: Park Jipich ...
