«លោកពូនិយាយមែនហេ៎?» ដាយសឺ សប្បាយចិត្តពេកក៏សួរទ្រង់បន្តិចទៅ។
«មែនហើយ! មិនមែនពូ តែជាប៉ា! ប៉ាជាប៉ាបង្កើតរបស់ ដាយសឺ ណា៎!»
«លោកប៉ាសង្ហាជាងគេ!»
«ត្រូវណាស់បុត្រ!» ថាហើយទ្រង់ក៏លើកបីបុត្រឡើង ហើយនាំគេចូលទៅអង្គុយលើសាឡុង។ ណាសា ឃើញបែបនេះហើយក៏ញញឹមតែឯង នាងមិនដែលឃើញ ដាយសឺ ស្និតស្នាលជាមួយអ្នកណាក្រៅពី ថេហ្វាង នោះទេ តែឥឡូវក្មេងនេះមកស្និតស្នាលជាមួយប្រុសម្នាក់ទៀតហើយ គឺជាគេ។ គិតដល់ ថេហ្វាង នាងក៏ចាប់ផ្តើមទម្លាក់ទឹកមុខពីញញឹមអម្បាញ់ម៉ិញមកជាក្រៀមក្រំវិញម្តង តើគួរតែរើសម្នាក់ណាល្អទៅ?!
យប់
ម៉ោង៧:១៥នាទីយប់ ទាំងគ្រួសារបានមកដល់ភោជនីយដ្ឋានលំដាប់ថ្លៃមួយប្រចាំប្រទេស កូរ៉េខាងត្បូង គឺទ្រង់ ជុងគ្រីត និង ថេហ្សា នេះឯង ដោយមាន ដាយសឺ កំលោះតូចសង្ហាមិនចាញ់បិតាប៉ុន្មានទេ ក៏មកជាមួយផងដែរ មើលទៅពិតជារ៉ូមេទិកខ្លាំងណាស់។
ណាថេហ្សា ក្នុងឈុតរាត្រីស្រមោលសរពណ៌ក្រហមឆ្អិនឆ្អៅបញ្ជាក់ពីភាពស៉ីវីល័យ និងឡូយឆាយសម្រាប់មនុស្សស្រី បញ្ចេញគល់ទ្រូងខ្ចីញី ទម្លាក់សក់ពាក់វែងត្រឹមចង្កេះយ៉ាងស្រស់ស្អាត ហាក់ដូចជាព្រះនាងក្នុងខ្សែររាជរង្សក្សត្រយ៉ាងអ៊ីចឹង ហើយនោះគឺអ៊ីចឹងមែន មិនប្រាប់ក៏ដឹងថាជាឈុតស្រមោលសរដែលនាងកំពុងពាក់នេះ គឺអ្នកអង្គម្ចាស់កក់ទុកជូននាងជាពិសេសសម្រាប់រាត្រីនេះ។
អ្នកអង្គម្ចាស់ ជេកជុងគ្រីត គ្រាលហ្វាឌី ជាអ្នកអង្គម្ចាស់ពៅក្នុងរាជរង្សគ្រាលហ្វាឌី នៅរាត្រីនេះទ្រង់ពិតជាស្រស់សង្ហាលើសវិរៈបុរសទាំងឡាយពិតមែន អាវគ្រ័សេរតម្លៃរាប់ម៉ឺនគ្រងនាពេលនេះដូចជាព្រះរាជបុត្ររបស់ព្រះនាងស៉ីនដឺរ៉េឡាយ៉ាងអ៊ីចឹង។
ចំណែកឯព្រះបុត្រា ដាយសឺ កំលោះតូចចឯណ្ណេះវិញ ក៏មិនណយឡើយធំឡើងជាងបិតាទៀតក៏ថាបាន ឈុតនេះប្រហែលជាមានតែមួយលើលោកនេះទេ អាវគ្រ័សេរខ្មៅមួយឈុតយ៉ាងស្រស់សង្ហាបានគ្រងលើខ្លួនបុត្រាតូចយ៉ាងសមសួន។
តុអាហារក្នុងបន្ទប់VIP បានរៀបចំម្ហូបតម្រៀបគ្នាជាច្រើនហូរហែរ និងទៀនភ្លឺៗបំភ្លឺតិចៗហាក់ស្រស់ស្អាតនារាត្រីនេះ។ បន្ទប់ធំទូលាយ មានសោភណ្ឌភាព គឺសាកសមជាមួយគូរស្នេហ៍អភិជនជាខ្លាំង បន្ទាប់ពីចូលមកអង្គុតពឹប សាចចំហាយក្រអូបពេញបន្ទប់ មានអ្នកអមឈរសងខាងដើម្បីត្រៀមលើក ចិត និងចំអិនម្ហូបជូនរាជរង្សមួយនេះ។ ថេហ្សា ត្រូវទទួលបានយ៉ាងរាក់ទាក់នៅកន្លែងអង្គុយដោយមានព្រះរាជបុត្រជិះសេសសរដូចជាទ្រង់ ជុងគ្រីត មើលថែ និងទាញកៅអីអោយនាងអង្គុយចុះ មុននឹងយាងបុត្រាតូចរបស់ខ្លួនចូលមកអង្គុយក្បែរគ្នា ទើបដាក់ព្រះគុយចុះ។
«អរគុណណាស់!» ណាសា ញញឹមយ៉ាងពព្រឹមទៅកាន់អ្នកហាន់ស្ទេកអោយនាង តែទង្វើនេះធ្វើអោយអ្នកកាត់សាច់ជូននាងអេះអុញញ័រដូចជាកង្កែបបោក ព្រោះថាព្រះនាងមកអរគុណរាស្រ្តសាមញ្ញអ៊ីចឹងហេ៎?! តែវាមិនអីទេ ណាសា ដាក់សាច់ចូលមាត់មួយជំនិតហើយទំពារទាំងបិទភ្នែក ព្រោះវាឆ្ងាញ់ណាស់ ធ្វើអោយអ្នកខ្លះញញឹមចេញពីដួងចិត្ត។
«ដាយសឺ ចង់ញ៊ាំដែរ!» ដាយសឺ ក៏កេះហៅម៉ាក់ៗរបស់ខ្លួន បន្តិចមកអ្នកហាន់សាច់ក៏មកជិតព្រះបុត្រា ហើយហាន់ជូនកំលោះតូច។
«ដឹងទេថាបងមានក្តីសុខខ្លាំងណាស់!» ទ្រង់ ជុងគ្រីត ក៏លាន់មាត់ឡើង ញញឹមទៅកាន់ ណាសា។
«...» តែនាងមិនតប ហើយបន្តភ្លក់រសជាតិមុខម្ហូបដទៃទៀតយ៉ាងជក់ចិត្ត ព្រោះមិនងាយបានឆីអីឆ្ងាញ់ៗបែបនេះទេ មិនមែននាងគ្មានលុយ តែនាងមិនធ្លាប់ចង់ចូលហាងទំនើបបែបនេះ។ បន្ទាប់ពីញ៊ាំអាហារជាច្រើនមុខរួចរាល់ក៏ដល់ពេកលើកកែវស្រាឡើងជុលគ្នាមួយមុននឹងក្រេប។
បន្តិចក្រោយមក ក៏មានអង្គរក្សទ្រង់ម្នាក់ចូលមកជាមួយប្រអប់ក្រហមមួយជាប់នឹងដៃប្រគល់ជូនម្ចាស់យ៉ាងកោតខ្លាច។ ទ្រង់ទទួលវាមកហើយក៏ញញឹមទៅកាន់ប្រអប់នោះ មុននឹងដើរទៅកាន់កៅអីដែល ថេហ្សា អង្គុយ ហើយចាប់វែកសក់នាងចេញ។
«អេស៎...ធ្វើអី?» ណាសា មិនទុកចិត្ត ហើយក៏មិនស្រួលក្នុងចិត្តពេលដែលមនុស្សប្រុសមកវែកសក់ចេញពីកញ្ចឹងករបស់នាងដូច្នេះ ទើបបានជាប្រញាប់ងើបឡើងចេញពីកៅអី។
«កាដូនៅថ្ងៃនេះ!»
«ជាអ្វី?»
«ជាខ្សែរក» ឮដូច្នេះ ថេហ្សា ក៏បុកពោះភឹបៗចង់ធ្លាយបេះដូងចេញមកក្រៅទៅហើយ ព្រោះវាដូចជាក្នុងរឿងភាគដែលតួរប្រុសស៉ំស្រឡាញ់តួរស្រីយ៉ាងអ៊ីចឹង ហើយនាងក៏មិនសូវស្រួលក្នុងចិត្តក៏ព្រោះថា នាង និងគេទើបតែជួបគ្នាមិនបានប៉ុន្មានថ្ងៃផង ចំពោះរឿងនាពេលនេះ ម្ល៉ោះនាងក៏មិនមកស្លៀកពាក់ឈុតស្រមោលសរបែបមកជួបស្នេហ៍នៅកំពូលភោជនីយដ្ឋានអីបែបនេះដែរ ដោយសារគេស៉ំនាងពេក ទើបបានជាប្រថុយម្តងទៅ។
«...អ៉ឺគឺ...តែវាថ្លៃណាស់ណា៎!» ទ្រង់បង្ហាញខ្សែរកពេជ្រតម្លៃ៧ខ្ទង់ យ៉ាងចាំងចែងពេញភ្នែក ណាសា។ នាងឃើញភ្លាមក៏ស្រឡាញ់ខ្សែរកនេះភ្លេត តែនាងគិតថាវាមានតម្លៃថ្លៃពេកទើបមិនហ៊ានទទួល។
«គ្មានទៅថ្លៃស្អីទេ!! បែរខ្នងទៅ! ឆាប់ឡើង!» ដោយគេបង្ខំពេក នាងក៏បែរខ្នងតាមការនិយាយរបស់គេ ចុងក្រោយខ្សែរកបានបំពាក់លើនាងជាការស្រេច។ ណាសា ញញឹមត្រេកអរលើសពីអ្វីទាំងអស់។
«អរគុណណា៎!» នាងស្ទាប់អង្អែលខ្សែរកថ៉ើរៗ ហើយងាកមកអរគុណម្ចាស់ដែលបានជូននាង។
«នៅកាដូរមួយទៀត!!»
«...ជាអ្វី?» ណាសា ចងចិញ្ចើមឆ្ងល់! ឆ្ងល់ថាកាដូគេមានច្រើនម្ល៉េះ ប៉ុន្នឹងវាគ្រប់គ្រាន់សម្រាប់នាងទៅហើយ។
«រៀបការនឹងបងម្តងទៀតបានទេ?» ទ្រង់ ជុងគ្រីត បង្ហាញចិញ្ជៀនមួយវង់ចំពីមុខ ណាសា ហើយលោតជង្គង់ស៉ំការយល់ព្រមពីនាង ដោយកាលពីមុន ទ្រង់មិនដែលធ្វើបែបនេះចំពោះនរណាម្នាក់ពីមុនមកនោះទេ នាងនេះហើយជានារីទី១ដែលមានកិត្តិយសសម្បើមដល់ថ្នាក់នេះ។
ណាសា គាំងថ្មឹងមួយកន្លែង កម្រើកលែងកើត ក៏ធ្វើអ្វី ចាប់អ្វីលែងត្រូវទៀតហើយ បេះដូងនាងកំពុងលោតញាប់ ហើយញាប់ជាខ្លាំងនៅរឿងមួយនេះ ព្រោះមួយជីវិតនេះនាងមិនដែលមានអ្នកណាស៉ំរៀបការដូចជាពេលនេះទេ។
«និយាយមកថា ព្រមរៀបការនឹងបង!»
«ម៉ាក់ៗព្រមទៅ!» ដាយសឺ ជួយបន្ទរបន្ថែម។
គេកាន់តែញញឹមមកកាន់នាង នាងកាន់តែភ័យឡើងៗមិនដឹងមូលហេតុ មិនដឹងថាបេះដូងនាងចែកទៅខាងណានោះទេ វាដូចជាមិនតម្រូវអោយនាងនិយាយថាយល់ព្រមនាពេលនេះទេ។ ណាសា ពិបាកឆ្លើយណាស់ ពិបាកសម្រេចចិត្តព្រោះវាទាន់ហន់ពេក ទើបបង្ខំចិត្តរត់ចេញពីបន្ទប់នេះសិនទៅ។
(សូមរងចាំអានភាគបន្ត)។។
YOU ARE READING
រឿង «ចំណងលិខិត បំណុលស្នេហ៍»💙
Romance(For Liskook Stan only)❤️ វាជាចំណងលិខិតច្បាស់ណាស់! គឺមកពីនាងទើបទារណ្ឌកម្មបេះដូងធ្លាក់មកលើនាងទាំងអស់។ នាងជំពាក់គេ ជំពាក់មនុស្សស្រីដែលគេស្រឡាញ់ ហើយស្រឡាញ់ខ្លាំងបំផុត! នាងត្រូវតែសងមកវិញទាំងអស់នូវទង្វើដែលនាងបានធ្វើ!!! Writer: Park Jipich ...
