ភាគ១១

1.8K 81 2
                                        

មន្ទីរពេទ្យ!
ជាថ្ងៃអាក្រក់បំផុតហើយ ជាថ្ងៃដែលពិភពលោកត្រូវវិនាសដោយសារមនុស្សស្រីក្បាលរឹងម្នាក់ ជាថ្ងៃដែលពិភពពណ៌ផ្ទៃមេឃប្រែក្លាយជាពណ៌ក្រហមឆ្អិនឆ្អៅជ្រាលឈាមដូចជាអន្លង់នរកកកម្ម ព្រោះកម្មពាររបស់នាងវាជ្រៅ ជ្រៅវាល់ម៉ែត្រ នាងនឹងធ្លាក់ចុះវាដោយឡើងមកវិញមិនបានឡើយ នាងជាស្រីចង្រៃបំផុតដែលគេមិនដែលបានជួប នាងជាស្រីដេរច្ឆានសម្រាប់គេ នាងជាបិសាចនាំទេពអប្សរទៅរកភាពនរកជាមួយ សូម្បីតែមួយជំហានរាល់ដង្ហើមដកចេញចូល គេតែងតែមិនចង់ឃ្លាតឆ្ងាយពីមនុស្សស្រីដែលគេស្រឡាញ់នោះឡើយ តែហេតុអី! ហេតុអីក៏នាងថ្លើមធំយ៉ាងនេះ? នាងដូចជាជ្រុលពេកហើយ ណាថេហ្សា! នាងជាស្រីបិសាចដែលគេមិនដែលបានជួបប្រទះពីមុនមកទេ មួយរំពេចភ្នែកនាងអាចឆក់ទាញមនុស្សសំខាន់របស់គេអោយបាត់សូន្យឆឹងបាន បាត់គ្មានថ្ងៃវិលមករកវិញ ព្រោះតែមានស្រីបិសាចដូចជានាងបំផ្លាញ នាងត្រូវតែទទួលរងកម្មមួយនេះជាកំហិត នាងត្រូវតែសង!!
«...ហ្ហស៎...!!! ហ្សុះ...!!!!!» សំឡេងប្រតាយប្រតប់ ដៃខំស្រវ៉ាទាញរបស់ដែលនៅក្របនឹងមុខចេញ នាងក្រម៉ំថប់ដង្ហើមសឹងស្លាប់ទៅហើយ នាងវេទនាណាស់ពេលនេះ ព្រោះតែមាននរណាម្នាក់កំពុងយកខ្នើយសង្កត់មុខនាងដើម្បីផ្តាច់ដង្ហើម នាងពិបាកទ្រាំណា នាងនឹងស្លាប់ភ្លាមៗ បើសិនជានៅតែ៥វិនាទីទៀត។ «ហ្អស៎...ហ្អស៎...ក្ហស៎...!!!» សំឡេងដែលឮសូរតែក្អកមិនដាច់ពីមាត់ នាងបានស្រូបខ្យល់ចូលក្នុងពោះវិញហើយ ធូរទ្រូងបន្តិច។
«ស្រីចង្រៃ!!!» ក៏ប៉ុន្តែមិនបានប៉ុន្មានវិនាទីផង ក៏មានដៃមាំទាំប៉ុនគល់ដូងមកច្របាច់មាត់នាង គេលេងដៃធ្ងន់ណាស់ ជាបុត្រាតែគេជាមនុស្សដែលស្អប់បំផុតអ្នកដែលនាំមនុស្សស្រីដែលគេស្រឡាញ់ទៅជួបរឿងដែលមិននឹកស្មានដល់ គឺទ្រង់ខឹងខ្លាំងណាស់ នាងជាដើមហេតុរឿងគ្រប់យ៉ាង បើគ្មាននាងពេលនេះគេ និង ហ្វីយ៉ា បានរៀបការជាមួុយគ្នាបាត់ទៅហើយ។
«ហ្ហឹក...លោក...លែងខ្ញុំទៅ!» ដៃគេធ្ងន់ណាស់មកច្របាច់មាត់នាងម្តងហើយម្តងទៀតយ៉ាងខ្លាំងធ្វើអោយនាងទទួលឥទ្ធិពលកម្លាំងគេមិនបានក៏ឈឺចាប់ខ្លាំងណាស់ទើបយំ នេះស្ទើរតែនាងវៀចមាត់ទៅហើយ គ្រាន់តែនាងបម្រាស់ដឹងខ្លួនភ្លាម គេយកខ្នើយមកគ្របមុខចង់សម្លាប់នាងភ្លេត គេចង់សម្លាប់មនុស្សឬ?!
«ក៉ំមកអង្វរយើងស្រីបិសាច! នាងនេះអាក្រក់ណាស់! នាងធ្វើអោយមនុស្សស្រីដែលយើងស្រឡាញ់ស្មើជីវិតត្រូវបាត់សូន្យឆឹង» កាន់តែនិយាយទ្រង់កំលោះកាន់តែច្របាច់មាត់ ថេហ្សា លើសដើម ទ្រង់មិនបានលែងដៃចេញពីមាត់នាងឡើយ ទោះជាដៃតូចក្រូចឆ្មាមកទាញចាប់ចេញក៏ធ្វើមិនបាន ទោះថានាងឈឺយ៉ាងណាក៏មិនលែងដែរ ពេលនេះទ្រង់ខឹងណាស់ ខឹងហួសកម្រិតទៅហើយ។
«...!!!» នាងនៅតែបន្តរហាមទឹកភ្នែកតក់ៗដោយភាពឈឺចាប់ មិនយល់សោះថាគេកំពុងនិយាយអី សភាពពេលនេះនាងឈឺក្បាលណាស់ នៅមានដៃធ្ងន់មកច្របាច់បន្ថែមលើមាត់របស់នាងទៀត។
«...» មិនប្រលែង តែទ្រង់ខឹង! ខឹងរហូតជ្រុលមាត់ទៅវាយលុកបបូរមាត់ស្តើងមិនជិនណាយ គេមិនត្រឹមតែបឺតទេ តែគេខាំ ខាំក្រញិចបបូរមាត់តូចអោយឈឺចាប់ដូចដែរអ្វីដែលគេកំពុងឈឺពេលនេះ ឯ ថេហ្សា តូចមិនបានតដៃ មិនមានន័យថានាងមិនចង់តដៃទេ តែពេលនេះវេលានេះ នាងខ្សោយខ្លាំងណាស់ មួយឧបទ្ទវហេតុនោះនាងត្រូវរកការគ្រោះថ្នាក់ក្បាលគួរសម នាងឈឺវាណាស់ នៅមានប្រុសល្មោមកាមមកបៀតបៀនទៀត តើនេះជាអ្វីអោយប្រាកដទៅ? មិននិយាយអី គេក៏មកញាំញីនាងទទេរៗ។
«...ភុស!!» មួយទំហឹងដៃមនុស្សប្រុសកំណាចច្រានក្បាលស្រីតូចអោយបុកនឹងកែមគ្រែពេទ្យយ៉ាងចុកចាប់ ធ្វើអោយឈាមដែលនៅកកស្រាប់ហូរមកសារជាថ្មី។
«ឈឺទេ?! ...ឈឺខ្លាំងទេស្រីចង្រៃ? អ៎...នាងចេះឈឺដែរ? តែយើងទេដែលត្រូវឈឺជាងនាងរាប់លានដង» និយាយដោយគ្មានមូលហេតុសមគួរណាដែលធ្វើអោយស្រីតូចយល់នោះទេ គេកំពុងធ្វើអីនាងមិនបានយល់សូម្បីបន្តិច។ ទំហំនៃការឈឺចាប់បានបន្សល់ពីការកើតហេតុមកនេះវាឈឺណាស់ ហើយនៅមានការបង្កបន្ថែមទៀតពីគេ តើនាងមិនអាចឈឺយ៉ាងម៉ិចនោះ?!
«លោកនិយាយអីអោយខ្ញុំយល់បន្តិចមក? ខ្ញុំមិនយល់ទេ ថាលោកអាក្រក់ដាក់ខ្ញុំម្ល៉េះ?» នាងជូតទឹកភ្នែកបន្តិច ហើយក៏ហ៊ានសួរគេយ៉ាងអស់ពីសេចក្តីក្លាហានហើយ គេធ្វើអ្វីមិនប្រាប់ មិនបកស្រាយអោយយល់ន័យឡើយ ធ្វើយកៗ នាងច្បាស់ជាឆ្គួតនឹងគេជាមិនខាន។
«ចង់យល់ហេ៎? បាន...!»
«លោក...អ្អយ...ហ្ហឹក!! លែងទៅ?» ទ្រង់ចាប់ទាញសក់ ថេហ្សា អូសតាមខ្លួនដើរ នាងឈឺណាស់ គេចាប់បោចសក់មួយក្តាប់ដៃអូសចេញពីបន្ទប់អ្នកជំងឺ ដោយកំហឹងច្រាលភ្នែកគេឡើងក្រហមង៉ាង មនុស្សដូចជាទ្រង់ ជុងគ្រីត មិនអាសូរឡើយស្រីប្រភេទដូចជានាង។

រឿង «ចំណងលិខិត បំណុលស្នេហ៍»💙Where stories live. Discover now