«ថេហ្សា...ថេហ្សា បើកទ្វារមកបងស៉ំអង្វរ...និយាយគ្នាសិនទៅ...ថេហ្សា...» ជុងគ្រីត មិនអាចទ្រាំមើលសភាព ថេហ្សា ដែលយំខ្ទប់ត្រចៀកក្នុងឡានបានទេ នាងយំខ្លាំងណាស់ គេចង់ចូលទៅឱបនាង លួងលោមនាង និងនិយាយពាក្យស៉ំទោសទៅកាន់នាងតែធ្វើមិនបានទេ ព្រោះតែនាងមិនព្រមបើកទ្វារឡានសោះឡើយ។
«ហ្ហឹក...ចេញទៅ...ខ្ញុំមិនចង់ស្តាប់អ្វីទាំងអស់...ចេញពីខ្ញុំទៅ...ហ្ហឹក...ចេញទៅ!!» ថេហ្សា នៅតែខ្ទប់ត្រចៀកមិនចង់ឮសម្តីរបស់គេនិយាយអ្វីទាំងអស់ ទោះជាពាក្យស៉ំទោសក៏ដោយ នាងមិនចង់ឮសោះឡើយ។
គ្រឹក...
ស្នូរកន្លឺសចាក់ចូលឡានជាមួយកូនសោរមួយទៀតបន្លឺឡើង... ថេហ្សា ខំងាកមើលទៅរកសំឡេងនោះ ទើបដឹងថាគេព្យាយាមបើកទ្វារឡានចូលមករកនាង ទើបនាងខំប្រឹងជាន់ហ្វាំងទៅមុខ តែសំណាងល្អអ្នកម្ខាងទៀតក៏ចូលមកទាន់ ហើយចាប់ទាញជើងនាងមិនអោយជាន់ហ្វាំងបានទាន់ពេល ក៉ំអីមិនដឹងបុកអីខ្លះទេ។ នេះល្អហើយដែលឡាននេះជាឡានរបស់អង្គរក្សរបស់គេដែលមានសោរសាគួរស្រាប់ បើមិនអ៊ីចឹងទេមិនដឹងធ្វើយ៉ាងណាអោយ ថេហ្សា ព្រមបើកទ្វារនោះទេ។
«...ចេញទៅ...ចេញទៅឆ្ងាយទៅ...អាមនុស្សបោកប្រាស់ចេញទៅ...ហ្ហឺហ្ហឹក...ចេញទៅ...» ថេហ្សា ប្រតាយប្រតប់គ្នានឹងដើមទ្រូងមាំដែលអង្គុយនៅស្ងៀមអោយនាងវាយសេរី វាយមក គក់មក តប់អោយឆ្អែតមក ទោះជានាងវាយគេដល់បែកទ្រូងស្លាប់ក៏គេមិនឈឺដែរ បើនាងមិនព្រមអភ័យទោសអោយគេនោះទើបវាឈឺ។
«វាយបងអោយស្លាប់ទៅ ថេហ្សា...» អ្នកកំលោះសម្លឹងមើលនាងមិនដាក់ ហើយស្តីមួយប្រយោគយ៉ាងមុតមាំ បើនាងខ្លាំងមែនវាយគេអោយស្លាប់តែម្តងទៅ។
«...ហ្ហឹក...ស្លាប់ទៅ...ផ្លាច់...ទៅស្លាប់អោយបាត់ទៅ...ខ្ញុំស្អប់លោកណាស់...ផ្លាច់ៗៗ...» ថេហ្សា ទះគេជាច្រើនកំភ្លៀង បើមានកាំបិទនៅជាប់ដៃនាងសឹងតែចាក់សម្លាប់គេនៅពេលនេះហើយ នាងស្អប់គេណាស់ ស្អប់លើសពីលាមកទៅទៀត។
«បងមានកាំភ្លើងណា៎ ថេហ្សា! ...យកវាបាញ់បងចុះ!» ទ្រង់ហូតកាំភ្លើងពីក្នុងថតឡានហើយប្រគល់អោយ ថេហ្សា ថែមទាំងកេះគ្រាប់អោយនាងជាស្រេចទៀត បើនាងពិតជាស្អប់គេដល់ថ្នាក់នេះមែន បាញ់សម្លាប់គេចោលទៅល្អជាង ព្រោះតែគេបំផ្លាញភាពស្មោះស្ម័គ្ររបស់នាង បំផ្លាញទំនុកចិត្តដែលនាងមានចំពោះគេ បំផ្លាញក្តីស្រឡាញ់ដែលនាងផ្តល់អោយគេ ពេលនេះវាគ្រប់គ្រាន់នឹងទង្វើដែលគេបានធ្វើហើយ ទាំងនេះជាគំនិតរបស់គេទាំងអស់គ្រាន់តែចង់ស៊ុប្រាយនាងពីរឿងនេះបែរជាធ្វើអោយនាងក្រម៉ំឈឺចាប់ហួសពីការស្មាន «...ឆាប់ឡើង...បាញ់ម៉ោ...» គេយកដៃកាំភ្លើងដែលផ្ទុងមកដាក់ចំកណ្តាលក្បាល បើនាងអស់ចិត្តស្រឡាញ់គេគ្រាន់តែរឿងប៉ុណ្ណេះសំឡេះគេចោលតែម្តងទៅ វានឹងធ្វើអោយនាងលែងឈឺចាប់។
«...ហ្ហឹក...ផាំង...អ្អាយ...!!!!!!!!! ហ្ហឹក...» នាងខឹងណាស់! ស្មានថានាងមិនហ៊ានបាញ់ហេ៎?! មួយគ្រាប់កាំភ្លើងឡើងទៅលើបណ្តាលអោយ ថេហ្សា ស្រែកដូចគេចាក់ក នាងស្ទើរតែមិនជឿឡើយថាមានគ្រាប់ពិតមែន ពេលនេះបេះដូងក៏ស្ទើរតែជ្រុះចេញពីដីទៅហើយ នាងខ្លាចណាស់ ខ្លាចនឹងស្នូរសំឡេងមួយគ្រាប់កាំភ្លើងមុននេះ បើក៉ំតែនាងមិនចេញបាញ់ទេម្ល៉ោះគេនឹងត្រូវជាមិនខាន ពុទ្ធោអើយ...!! នាងស្មានតែគេធ្វើលេង កាលពិតវាមានគ្រាប់ពិតមែន ចេះសំណាងល្អនាងបាញ់ទៅលើមេឃធ្លុះដំបូងឡានខំអីនាងអាចនឹងគាំងបេះដូងស្លាប់ភ្លាមក៏ថាបាន។
«ថេហ្សា...ក៉ំខ្លាច...ក៉ំខ្លាចអី...មានបងនៅទីនេះហើយ!!! ឈប់ខ្លាចទៅ!!» គេនិយាយមែនធ្វើមែន បើនាងចង់បាញ់គេមែនគេនឹងស្លាប់ភ្លាមៗ តែនេះនាងបែរជាបាញ់ទៅលើដំបូល ហើយមកស្រែកញ័រចំប្រប់ឱបគេជាប់ទៅវិញ។
«...ហ្ហឹក...ខ្ញុំខ្លាច...» ថេហ្សា លាន់ខ្ទរសំឡេងបាញ់នៅពេញត្រចៀកនៅឡើយទេ នាងញ័រណាស់ បេះដូងក៏លោតញាប់ស្អេក ដៃក៏រិតតែឱបគេខ្លាំងឡើងៗហាក់ដូចជាខ្លាចបាត់បង់។ ពេលនេះនាងញ័រមែនណា៎ មើលតែដៃទៅញ័រអោយឡើងទតាត់ ខ្លួនប្រាណត្រជាក់ស្រេពទៅហើយ រួចក៏...
«ថេហ្សា...ថេហ្សា...» គឺនាងសន្លប់បាត់ហើយ។

BINABASA MO ANG
រឿង «ចំណងលិខិត បំណុលស្នេហ៍»💙
Romance(For Liskook Stan only)❤️ វាជាចំណងលិខិតច្បាស់ណាស់! គឺមកពីនាងទើបទារណ្ឌកម្មបេះដូងធ្លាក់មកលើនាងទាំងអស់។ នាងជំពាក់គេ ជំពាក់មនុស្សស្រីដែលគេស្រឡាញ់ ហើយស្រឡាញ់ខ្លាំងបំផុត! នាងត្រូវតែសងមកវិញទាំងអស់នូវទង្វើដែលនាងបានធ្វើ!!! Writer: Park Jipich ...