ភាគ៤៨

1.5K 77 4
                                        

     «លើសពីសម្លាប់ទៅទៀតចាំមើលចុះ!! ឆាប់អោយមក!» លោកអគ្គនាយកស្ទាក់ស្ទើរចិត្តដែរហ្នឹងហា៎ ចុងក្រោយក៏ហុចអោយ ណាសា! នាងក៏ក្រឆក់ទូរសព្ទគេមកថតអាសយដ្ឋាន បន្ទាប់មកក៏ទាញឯកសារពីការផលិតរបស់លោកដុកទ័រ រួចក៏ចេញទៅយ៉ាងលឿន។

     សណ្ឋាគារ JW Marriott Hotel Seoul
     សណ្ឋាគារលំដាប់ផ្កាយ៥ប្រចាំទីក្រុង សេអ៊ូល មានកម្ពស់ខ្ពស់សន្លឹម ស្អាត មានផាសុខភាព សេវ៉ាកម្មល្អ និងថ្លៃថ្នូរសាកសមនឹងអ្នកមានអំណាចស្នាក់នៅពិតមែន។
     ក្រម៉ំតូចដើរតាំងៗ ចូលទៅក្នុងសណ្ឋាគារទាំងខឹងសម្បារ ធ្វើអោយបុគ្គលិកសណ្ឋាគារងឿយឆ្ងល់ជាខ្លាំង តែក៏រាក់ទាក់នាងយ៉ាងគួរសមមុននឹងនិយាយ។
     «អ្នកនាងត្រូវការបន្ទប់មួយណាដែរ?»
     «ខ្ញុំត្រូវការជួប... អ្អឺយ...តើគេឈ្មោះអីទៅ?» ផ្តើមប្រយោគក៏និយាយបែបខឹងខ្លាំងៗ ដល់បន្ទាប់មកក៏ខ្សោយសំឡេង ភ្លេចទៅថាគេឈ្មោះអី?! នាងមិនបានស្គាល់គេផង។
     «ជួបអ្នកណាដែរចា៎?»
     «ជួបគឺជួប... អ្នកនាង! គេគឺជានាយកដ្ឋានរបស់ប្រទេស អង់គ្លេស ដែលបានមកស្នាក់នៅទីនេះ! តើគេឈ្មោះអីទៅ? ខ្ញុំចង់ជួបគេ!»
     «អូ...ពួកយើងមិនអាចអោយអ្នកនាងចូលជួបបានទេ ព្រោះដើម្បីការពារសុវត្ថិភាពភ្ញៀវដែលមកស្នាក់នៅ! តែអ្នកដែលអ្នកនាងនិយាយគឺជាអ្នកអង្គម្ចាស់ ជេកជុងគ្រីត គ្រាលហ្វាឌី របស់ ចក្រភពអង់គ្លេស!»
     «ស្អីទៅ? ជេកជុងអី?...ជុងគ្រីត? ហៅ គ្រីតៗៗ ទៅស្រួលស្តាប់ជាង! ខ្ញុំពិតជាមានរឿងត្រូវនិយាយជាមួយគេពិតមែនណា៎អ្នកនាង!!»
     «តែពួកយើងមិនអាចអោយអ្នកនាងចូលជួបបានទេ! ហើយពេលនេះទ្រង់ក៏មិននៅដែរ ទ្រង់យាងទៅក្រៅបាត់ទៅហើយ!»

     «បើតាមរកនាងមិនឃើញទេ ពួកឯងមិនបាច់រស់ទេ!! ហ្ហឺយ...»
     ហ្វូងមនុស្សមួយក្រុមក៏ចូលមក បុគ្គលិកក៏ប្រញាប់ងាកទៅហើយ រួចក៏បង្ហាញ ណាសា។

     «តែ...អ្នកនាង នោះគឺទ្រង់ហើយ!!» បុគ្គលិកសណ្ឋាគារក៏ចង្អុលទៅកាន់ប្រុសមួយក្រុមដែលចូលមកក្នុងសណ្ឋាគារ។ ណាសា សប្បាយចិត្តណាស់ពេលដែលងាកទៅឃើញពួកគេ នាងក៏ដើរយ៉ាងលឿនឆ្មេរទៅកាន់ពួកគេ។
     «លោក!!! អាមនុស្សគ្មានសុជីវធម៌ តើពួកលោកដែលរៀនពីសិលធម៌ដែរទេ? ចង់លុបក៏លុបភ្លាមអ៊ីចឹងឬ? ពេលនេះខ្ញុំមកប្រឡេះស្បែកពួកលោកចោលម្តង! លោកត្រូវតែចូលខ្លួនទៅចរចាររឿងនេះជាមួយខ្ញុំ!!» ណាសា វាយឯកសារទៅលើទ្រូងបុរសដែលស្លៀកឈុតគ្រ័សេរខ្មៅនៅដើរកណ្តាលគេ នាងច្បាស់ណាស់ថាគេជានាយកដ្ឋានផ្គត់ផ្គង់នោះហើយ។
     តាមរកស្ទើរស្លាប់ បែរជាមកអោយជួបគ្នាភ្លាមៗនាពេលនេះ គេបើកភ្នែកធំៗប៉ុនពងមាន់សម្លឹងមើលមុខនាងយ៉ាងស្រង៉ាក ពុទ្ធោអ្អើយ!!! គឺនាងពិតមែនហើយ! ធ្វើអោយបណ្តាអង្គរក្សក៏ចាប់ភ្ញាក់ផ្អើរមកជាមួយផងដែរ។ នាងមកបង្ហាញខ្លួននៅចំពោះមុខគេហើយ គិតថានឹងគេចពីគេបានទៀតឬពេលនេះ?!
     «អ្អយ...លែងដៃ!! ឈឺណាស់ណា៎!!» គេចាប់កដៃនាងជាប់ និងច្របាច់ខ្លាំងៗទាំងញញឹមត្រេកអរដែលនាងមករកគេវិញ។ ទ្រង់ ជុងគ្រីត សម្លឹងហើយសម្លឹងទៀត សម្លឹងមុខនាងមិនដាក់។ <ហ៉ឺយ...អាប៉ិនេះ ដូចជាជួបគ្នានៅផ្សារទំនើបម្តងហើយ! ក្រែងគេជាអ្នកអង្គម្ចាស់ហេ៎ ម៉ិចក៏មកចាប់ដៃគេដូចជាមនុស្សពាលអ៊ីចឹង> ណាសា គិតក្នុងចិត្ត ចំណែកឯកែវភ្នែកបាញ់តម្រង់ទៅរកគេទាំងលលីមលលាមគួចចិញ្ចើមឆ្ងល់។
     «ថេហ្សា...» គេញញឹមចុងមាត់យ៉ាងកំហូចដាក់ស្រីក្រម៉ំ ធ្វើអោយនាងគិតថាបែបគេឆ្គួតហើយមើលទៅ។
     «ខ្ញុំមិនមែនឈ្មោះ ថេហ្សា ទេ! ខ្ញុំឈ្មោះ ណាសា! លែងដៃខ្ញុំទៅ បើមិនចង់អោយខ្ញុំប្តឹង!!»
     «លេងអ៊ីចឹងហេ៎?»
     «អ្អាយ...ហ៉ឺយ...អាមនុស្សឆ្គួត!! អ្នកនាងជួយផងនៀគ មើលគេចង់ឡប់ហើយអ្នកនាង!!» ទ្រង់សង្ហាលយមុខបែបគាកៗទៅកាន់មុខនាង ធ្វើអោយ ណាសា ស្រែកហៅបុគ្គលិកអោយជួយនាងផង។
     «មកនេះ!!!» ថាហើយ គេក៏អូសដៃនាងឡើងទៅសណ្ឋាគារតែម្តង កូនចៅឃើញហើយក៏មិនបានឡើងទៅតាមនោះដែរ ព្រោះច្បាស់ជាមានរឿងល្អមើលវាយប្រយុទ្ធគ្នាជាមិនខាន ទើបពួកគេញញឹមញញេមបែរមុខចេញទាំងអស់គ្នា ធ្វើអោយបុគ្គលិកសណ្ឋាគារងឿយឆ្ងល់ជាខ្លាំង។

រឿង «ចំណងលិខិត បំណុលស្នេហ៍»💙Where stories live. Discover now