«...» ឮកូននិយាយដូច្នេះហើយនាងក៏ស្ងាត់មាត់ ហើយក៏ដឹកដៃ ដាយសឺ ចូលបន្ទប់បាត់ទៅ មិនខ្វល់ថាមានមនុស្សនៅក្នុងផ្ទះនេះទេ សំខាន់នាងជាម្ចាស់ផ្ទះ។
«អ៎...យើងភ្លេចនឹងប្រមានពួកឯងរឿងមួយ! ពេលដែល ថេហ្សា ឡើងឡានជាមួយយើងពេលណា៎ ពួកឯងត្រូវតែបន្ថយល្បឿនជាងនេះ តើយល់ទេ?!» ទ្រង់សង្ហាក៏មិនភ្លេចងាកមកប្រមានរឿងខ្លះដល់អង្គរក្សផងដែរ ព្រោះតែគេឈឺចិត្តស្អិតទ្រូងពេលមុននោះមិនទាន់បាត់ទេ។
យប់ម៉ោង៩
ណាសា មានអារម្មណ៍ថាមិនស្រណុកចិត្តសោះ បន្ទាប់ពីដាក់ ដាយសឺ អោយគេរួចមក នាងក៏នៅអង្គុយនិទានរឿងអោយកូនស្តាប់ទៀត ទំរាំតែក្មេងនេះគេងលក់ ទើបបាននាងអាចទៅគេងក្នុងបន្ទប់វិញបាន តែថ្ងៃនេះកំលោះតូចស៉ំអោយនាងគេងជាមួយគេ តែនាងហាក់ដូចជាគេងមិនលក់សោះ អារម្មណ៍កំពុងហោះចង់ចេញក្រៅ ទៅមើលអ្នកខ្លះថាយ៉ាងម៉ិចទៅហើយ?! ព្រោះតែនាងមិនបានទៅមើលគេទេ មិនដឹងថាគេនៅខាងក្រៅ ឬមួយគេទៅវិញបាត់ហើយ។ នាងក៏សម្រេចចិត្តធ្វើតាមអារម្មណ៍ដែលចង់ចេញទៅក្រៅ រួចលើកដៃកូនប្រុសដែលគងខ្លួននាងថ្នមៗមិនអោយគេឮសំឡេង ឬរំខានដល់ការគេងរបស់គេទេ តែថា...
«ម៉ាក់ៗទៅណា?» សំឡេងកំលោះតូចសួរខ្សោះៗ គេកំពុងតែងងុយផងក៏ប៉ុន្តែត្រូវភ្ញាក់ដោយសារអ្នកម៉ាក់នេះឯង រើរុះក្នុងទូមិនដឹងជាស្អី។
«គឺម៉ាក់...ម៉ាក់...ម៉ាក់ចេញទៅក្រៅមួយភ្លេត! កូនគេងទៅណា៎!»
«ប៉ាៗមិនលួចរបស់ក្នុងផ្ទះទេ!» ដាយសឺ គិតថាម៉ាក់ៗគេនឹងចេញទៅមើលខាងក្រៅខ្លាចថាលោកប៉ានឹងលួចរបស់របរទើបក្មេងតូចនិយាយ។
«ម៉ាក់មិនមែនមានន័យអ៊ីចឹងទេ! ម៉ាក់ចង់ដឹងថាគេគេងឬនៅ! ម៉ាក់ខ្លាចគេរងារ ទើបម៉ាក់យកភួយទៅអោយគេ! ដាយសឺ គេងទៅណា!»
«...» ក្មេងតូចមិនបាននិយាយតប តែគេលួចញញឹមតិចៗបញ្ចេញធ្មេញទន្សាយយ៉ាងគួរអោយស្រឡាញ់ ទើប ណាសា ត្រូវងាកមកសួរកូនបន្តទៀត។
«ដាយសឺ ញញឹមរឿងអី?»
«គឺម៉ាក់ៗបារម្ភពីប៉ាៗ ខ្លាចប៉ាៗរងារ!»
«អូហួយ...ម៉ាក់គឺបែបនេះតែរហូតហើយ កូនមិនដឹងទេឬ?»
«ចុះលោកពូ ប៊េន! ម៉ាក់ៗមិនឃើញយកភួយទៅអោយផង!»
«...គឺ...គឺគេ...គឺបើយកអោយនាយ ប៊េន បែបនោះត្រូវយកអោយពូៗពាក់វែនតាខ្មៅថែមទៀតហើយ ផ្ទះយើងមិនមានភួយច្រើនឯណាកូន! ឥឡូវក៉ំនិយាយច្រើន កូនឆាប់គេងទៅ ស្អែកនឹងបានដើរលេង!» ណាសា អ៉ឹមអៀនស្ទើរតែរកលេសនិយាយប្រាប់កូនមិនឃើញហើយតើ នាងក៏ញញឹមតិចៗចេញពីបន្ទប់ទៅ។
«បាទ!» ថាហើយ ដាយសឺ ក៏លើកភួយគ្របជិតក្បាលហើយសំងំគេងទៅ។
YOU ARE READING
រឿង «ចំណងលិខិត បំណុលស្នេហ៍»💙
Romance(For Liskook Stan only)❤️ វាជាចំណងលិខិតច្បាស់ណាស់! គឺមកពីនាងទើបទារណ្ឌកម្មបេះដូងធ្លាក់មកលើនាងទាំងអស់។ នាងជំពាក់គេ ជំពាក់មនុស្សស្រីដែលគេស្រឡាញ់ ហើយស្រឡាញ់ខ្លាំងបំផុត! នាងត្រូវតែសងមកវិញទាំងអស់នូវទង្វើដែលនាងបានធ្វើ!!! Writer: Park Jipich ...
