ថ្មីៗនេះបានទទួលដំណឹងពីខាងប្រទេស អង់គ្លេស មក ថាមានកាប៉ាល់ខុសច្បាប់មួយ ជួញដូរមនុស្សស្រីយកទៅលក់ ហេតុដូច្នេះហើយ ទើបលោកអធិការ សុងអ៉ីន ត្រូវត្រឡប់ពី ម៉ិចស៉ិកកូ មក កូរ៉េ វិញជាប្រញាប់ ទោះវាជាថ្ងៃត្រូវវិស្សមកាលរបស់គេក៏ដោយ គេសុកចិត្តមិនដើរលេងបន្តជាមួយមិត្តស្រី ត្រឡប់មក កូរ៉េ វិញដើម្បីធ្វើរឿងក្តីមួយនេះជាបន្ទាន់។
«ពីស្ថានទូតអង់គ្លេសបានរាយការណ៍មកថា កាប៉ាល់ខុសច្បាប់នោះនឹងមកដល់កំពង់ផែយើងនៅ២អាទិត្យទៀត» លោកប៉ូលីសយកឯកសារមួយមកដាក់លើតុធ្វើការរបស់លោកអធិការ សុងអ៉ីន មុននឹងគេចូលមកដល់នឹងអង្គុយចុះ។
«ចាត់ប៉ូលីសអោយយាមល្បាតតាមមាត់សមុទ្រចាប់ពីថ្ងៃនេះទៅរហូតដល់កាប៉ាល់នោះមកដល់!» លោកអធិការនិយាយ។
«ទទួលបញ្ជាបាទ!»
«អេ៎ៗ...ឈប់! ហើយជួយព្រីនកិច្ចការណ៍នេះទុកម្ត៉ំផង! យ៉ាងណាប្រាប់ទៅស្ថានទូតអង់គ្លេសផងថាអោយចាត់កងជើងទឹកបន្ថែមស្កាត់ពួកវាអោយបានមុនទៅបើសិនជាអាច! ក៉ំអោយចលាចលដល់ប្រទេសកូរ៉េ! ហើយឃ្លាំមើលថាមានឈ្មួញណាដែលចុះទិញនារីពីកាប៉ាល់នោះ ត្រូវចាប់អោយបាន!»
«ទទួលបញ្ជាទាន!» លោកប៉ូលីសក៏លើកដៃគោរពលាលោកអធិការទៅចាត់ការរឿងនេះជាបន្ទាន់។
ទ្រីងៗៗៗៗៗ...
សំឡេងទូរសព្ទរបស់លោកអធិការ សុងអ៉ីន ក៏រោទ៍ឡើង គេក៏ចុចទទួល។
«ហាឡូ...នីយ៉ុន!»
(ហាឡូ...បងសម្លាញ់! ល្ងាចនេះញ៊ាំបាយជ៉ំគ្នាណា៎ ម៉ាក់បងអញ្ជើញអូននាល្ងាចនេះ!) អ្នកម្ខាងទៀតនិយាយឡើង។
«Okអូនសម្លាញ់ ចាំបងទៅទទួលណា!»
(ចា៎...បាយៗ...បងសម្លាញ់! ម៉ុច...!)
«បាទ...ជុប!» បន្ទាប់មកប្រព័ន្ធទូរសព្ទក៏ផ្តាច់។ចក្រភពអង់គ្លេស
វិមាន មេណូលី
«ម្ចាស់យាយ ហៅអោយចៅមកមានការអ្វីទៅ?»
ទ្រង់សង្ហា ជេកជុងគ្រីត ត្រូវបានម្ចាស់ក្សត្រីធំហៅមកជាបន្ទាន់ នៅក្នុងនោះក៏មានទាំងរាជរង្សទាំងអស់មកជ៉ំគ្នាផងដែរ។ ម្នាក់ៗមានទឹកមុខកង្វល់ជាពន់ពេក ជាពិសេសនោះគឺអ្នកម្នាង អាមីណា ដែលអង្គុយសញ្ចឹងមើលផ្ទៃមុខបុត្ររបស់ខ្លួនយ៉ាងមុតមាំ។
«យាយមិនដែលគិតទេថា ចៅឃោឃៅដល់ថ្នាក់នេះ!» ម្ចាស់ក្សត្រីធំក្រោកឈរពេញកម្ពស់ ហើយដើរទៅរកព្រះរាជនត្តារបស់ខ្លួន មុននឹងនិយាយទៅកាន់។
«ម្ចាស់យាយ! តើមានរឿងអ្វី?»
«នេះចៅធ្វើជាមិនដឹងមែនទេ? ហេតុអីក៏ចៅបណ្តេញ ថេហ្សា ចេញទៅទាំងបែបនេះ?»
«គឺ...» ទ្រង់ ជុងគ្រីត ស្ទាក់ស្ទើរក្នុងការតប ព្រោះមិននឹកស្មានថាគ្រប់គ្នាដឹងរឿងលឿនដល់ថ្នាក់នេះសោះ។
«ចៅមានដឹងទេថា បើ ថេហ្សា ត្រូវជួបគ្រោះថ្នាក់មកនោះ តើអោយរាជរង្សនេះក្លាយទៅជាយ៉ាងណា? ឬក៏ចៅធ្វើនេះក៏ព្រោះចង់បានមហេសីមួយទៀត? ចៅមិនដែលបង្ហាញមុខមាត់នាងអោយប្រជាជនអង់គ្លេសដឹងទេ ចៅគិតថានាងមិនមែនជាព្រះនាងទេឬ? ឬមួយចៅគ្រាន់តែយកនាងមកកំដរ? បើដូច្នោះមែនចាំបាច់ធ្វើអេតាស៉ីវិលអោយនាងជាប់ក្នុងរាជរង្សនេះធ្វើអី? យាយមិនដែលជួបប្រទះ តាំងពីជំនាន់អធិរាជ គ្រាលហ្វាឌី រហូតមកដល់ពេលនេះ ព៉ំដែលមានព្រះនាងមួយណាគ្មានមុខមាត់បែបនេះទេ ហើយក៏មិនដែលមានព្រះបុត្រាមួយណាធ្វើដូចជាចៅដែរ! ឬក៏ជំនាន់នេះស៉ីវីល័យពេកធ្វើអោយរាជរង្សត្រូវចុះខ្សោយ?» ទោះជាដំបូងម្ចាស់ក្សត្រីធំមិនសូវជាចូលចិត្ត ថេហ្សា មែន ហើយពេលនេះក៏មិនមែនមានន័យថាទ្រង់ចូលចិត្តនោះដែរ គ្រាន់តែទ្រង់មិនយល់ពីទង្វើរបស់ចៅប្រុសម្នាក់នេះ ក្រៅពីធ្វើខ្លួនជារាស្រ្តសាមញ្ញហើយ នៅមានមហេសីជាមនុស្សសាមញ្ញទៀត ថែមទាំងបណ្តេញចេញតាមចិត្តចង់ទៀត ចំពោះរាជរង្សតាំងពីយូរលង់មកនេះគ្មានបុត្រាមួយរូបណាធ្វើដូចជាទ្រង់ ជុងគ្រីត នោះទេ ពិតជាផ្តេសផ្តាស់ណាស់។
«ម្ចាស់យាយ! ចៅស៉ំព្រះរាជទានទោស! ចៅសន្យាថានឹងតាមរកនាងមកវិញអោយបាន!»
«ក៏ល្អ... បើសិនជាចៅរក ថេហ្សា មិនឃើញទេ! យាយនឹងអោយចៅរៀបអភិសេកជាមួយព្រះនាងថ្មីហើយ ព្រោះថាប្រជាជនអង់គ្លេសមិនទាន់ដឹងទេថា ចៅមានព្រះនាងហើយ តែបើចៅរក ថេហ្សា មកវិញបាន នោះយាយនឹងបំពេញមុខមាត់នាងអោយប្រជាជនទាំងអស់បានស្គាល់នាង» ចប់សម្តី ម្ចាស់ក្សត្រីធំក៏យាងទៅខាងលើវិញដោយមិនខ្វល់ថា ព្រះរាជនត្តាម្នាក់នេះព្រម ឬមួយក៏អត់នោះទេ យ៉ាងណាក៏ទ្រង់ ជុងគ្រីត មិនអាចបដិសេធបានដែរ បើរក ថេហ្សា មិនឃើញ ទ្រង់នឹងរៀបអភិសេកជាមួយព្រះនាងថ្មី។ ចាក់ដល់ត្រង់នេះ ធ្វើអោយចិត្តរបស់ទ្រង់សង្ហាពិតជាមិនស្កប់នោះទេ មានអារម្មណ៍ថាកង្វល់ ព្រោះថា ថេហ្សា ជាព្រះនាងដំបូងដែលអាចជួយរាជរង្សមួយនេះបាន មិនមែនព្រះនាងទី២នោះទេ គ្រប់គ្នាមិនដឹង ហេតុដូចនេះហើយគ្មានអ្នកណាអាចយល់អារម្មណ៍មួយនេះក្រៅពីទ្រង់ ឌីហាន់ដាយ ដែលជាបិតា និងទ្រង់ ជុងគ្រីត នោះទេ។

KAMU SEDANG MEMBACA
រឿង «ចំណងលិខិត បំណុលស្នេហ៍»💙
Romansa(For Liskook Stan only)❤️ វាជាចំណងលិខិតច្បាស់ណាស់! គឺមកពីនាងទើបទារណ្ឌកម្មបេះដូងធ្លាក់មកលើនាងទាំងអស់។ នាងជំពាក់គេ ជំពាក់មនុស្សស្រីដែលគេស្រឡាញ់ ហើយស្រឡាញ់ខ្លាំងបំផុត! នាងត្រូវតែសងមកវិញទាំងអស់នូវទង្វើដែលនាងបានធ្វើ!!! Writer: Park Jipich ...