«តើស្នេហាជាអ្វីទៅ? ហេតុអីក៏ទេវតាធ្វើអោយស្នេហាឈឺចាប់យ៉ាងនេះ? ដំបូងក៏ផ្អែម ដល់ចុងក្រោយក៏ឈឺចុកចាប់មិនអាចនិយាយបាន» បើសិនជាអាច ណាសា មិនចង់បានស្នេហានោះទេ នាងរៀងចាលហើយ មិនចង់ឈឺដូចជាពេលនេះទេ គេធ្វើដាក់នាងហីៗដូចជាគ្មានរឿងអ្វី តែនាងជាជនរងគ្រោះព្រោះស្នេហាពិតៗទាំងដឹងខ្លួនថាគេក្បត់នៅនឹងមុខ។ «...ហ្ហឹក...ខ្ញុំចង់ទៅផ្ទះ!! ហ្ហឹក...ខ្ញុំចង់ទៅផ្ទះ!» ណាសា ក្រវីក្បាលយំសោកឈឺចាប់ ទាំងសកម្មភាពនេះធ្វើអោយទ្រង់ ជុងគ្រីត ហាក់បារម្មណ៍ពីនាងជាខ្លាំង។
មិននៅយូរទ្រង់ក៏លើគ្រាហ៍នាងឡើង ហើយនាំកាយស្តួចស្តើងចាកចេញពីទីនេះ មិនចង់អោយនាងយំតទៀតទេ ហើយក៏មិនចង់ឃើញទឹកភ្នែកនាងដែរ។
បន្ទាប់ពីពេលវេលាប្រាស់ចាកស្នេហារបស់ ណាសា រួចមក នាងអង្គុយយំតាមអារម្មណ៍ដែលឈឺចាប់ ទោះបីជាពេលនេះមិនសាកសមក៏ដោយ តែនាងរិតតែឈឺចាប់ ឈឺបេះដូងព្រោះតែមនុស្សប្រុសតែម្នាក់ដែលនាងស្រឡាញ់ ព្រមប្រគល់បេះដូងទាំងមូលអោយគេថែរក្សាតរៀងទៅ តែគេបែរជាយកបេះដូងនាងទៅចិញ្ច្រាំចោលឥតអំពើ នាងពិតជាខកចិត្តណាស់ដែលហ៊ានលះបង់ដល់ម្លឹង ហើយបើនាងខំទប់ទឹកភ្នែកយ៉ាងណាក៏ទប់មិនជាប់ មានតែបណ្តោយអោយវាហូរមកតាមចិត្តចង់ ហើយក៏មិនខ្វល់ពីកែវភ្នែកសង្ហាដែលសម្លឹងមើលមកនាងទាំងអាណិតក្បែរនោះដែរ គេបែរជាមានអារម្មណ៍ថាអាណិតនាងខ្លាំងតែមាត់ក្បត់ចិត្ត មិនព្រមសារភាពប្រាប់នាង តែក៏នៅតែក្បែរនាងរហូតតាំងពីចេញពីកន្លែងនោះមក។
កង់ឡានខ្មៅរបស់ឡានស្ព័រក៏ចេះតែបន្តទៅមុខជារឿយៗ ឯអ្នកដែលកំពុងយំថ្ងួចថ្ងូរឥតស្រាក់ស្រាងក៏នៅតែបន្តដូចគ្នា។ នាងបែរមុខតាមកញ្ចក់បង្អួចឡាន ផ្តេកក្បាលយំមិនខ្ចីខ្មាស់គេទៀតទេ ព្រោះតែយប់នេះនាងត្រូវយំអោយអស់ចិត្ត ហើយបន្តដើរទៅមុខទៀតនៅថ្ងៃស្អែក។
«...លោក...ពួកយើងទៅអង់គ្លេសទៅ!» ណាសា ស្រាប់តែជូតទឹកភ្នែកវិញយ៉ាងលឿនបន្ទាប់ពីយំមកជាយូរ ហើយបែរមកចាប់ដៃប្រុសកំលោះដែលអង្គុយនៅក្បែរ និងបបួលគេត្រឡប់ទៅអង់គ្លេសវិញជាមួយគ្នា។
«អូននិយាយថាម៉ិច?» ទ្រង់សង្ហាភ្ញាក់បន្តិចពេលដែលបានស្តាប់ឮនាងនិយាយដូច្នេះ តែក៏សប្បាយចិត្តជាខ្លាំងព្រោះតែនាងយល់ព្រមទៅវិញជាមួយគេហើយ។
«ខ្ញុំចង់ចាកចេញពីទីនេះ!» នាងសម្រក់ទឹកភ្នែកមួយតក់ចុះមកលើអាវទ្រង់ ហាក់ដូចជាទួញសោក និងអង្វរគេអោយនាំនាងចេញពីទីនេះយ៉ាងអ៊ីចឹង ព្រោះតែនាងឈឺចាប់ឆ្អែតឆ្អន់ហើយ។
«...» ទ្រង់មិនបានតប តែក្នុងហឬទ័យពិតជាអាណិតនាងខ្លាំងណាស់ មិនចង់ឃើញទឹកភ្នែកនាងស្រក់ចេញមកទៀតទេ ចង់ឃើញស្នាមញញឹមរបស់នាងច្រើនជាង ដៃម្ខាងក៏លូកទៅជូតទឹកភ្នែកដែលនាងរៀបនឹងស្រក់ចុះមក។
ចំណែកឯ ណាសា ពេលដែលទទួលបានបាតដៃមាំមកគ្រងលើផ្ទៃមុខ នាងពិតជារំភើបណាស់រហូតដល់ស្រក់ទឹកភ្នែកចុះមកម្តងទៀត នាងព្រិចភ្នែកក្តោបដៃគេជាប់នឹងផ្ទៃមុខខ្លួនឯង ដែលមើលទៅហាក់ដូចជាចង់អោយគេអង្អែលទីនេះអោយច្រើនៗ ព្រោះនាងត្រូវការកម្លាំងចិត្ត។
«ខ្ញុំចាំលោកហើយ!» ណាសា ពោលពាក្យបែបនេះ ហើយក៏បើកភ្នែកឡើងមកវិញសន្សឹមៗសម្លឹងមើលមុខទ្រង់ បាញ់តម្រង់កែវភ្នែកស្រទន់ចាក់ទម្លុះបេះដូងអោយគេភ័យញាប់ញ័រនូវសម្តីដែលនាងនិយាយ។
«អូន...អូន...អូននិយាយថាម៉ិច?» សម្តីរដាក់រដុបចេញពីបបូរមាត់ក្រាស់ ព្រោះថានាងចងចាំវិញ?! ធ្វើអោយទ្រង់ភ្ញាក់ផ្អើរជាខ្លាំង ហើយក៏ខ្លាចថានាងចាំរឿងដែលគេបណ្តេញនាងចេញពីវិមានកាលពី៥ឆ្នាំមុននោះ។
«លោកជាប្តីរបស់ខ្ញុំ!» ណាសា លូកដៃចូលអង្អែលមុខសង្ហា ហើយនិយាយយ៉ាងទន់ភ្លន់បញ្ជាក់ថានាងមិនបាននិយាយរឿងកាលនោះទេ ឬមួយនាងមិនចាំ?!
«ពិតណាស់!» ទ្រង់ក្តោបបាតដៃស្រឡូនជាប់ថ្ពាល់ហើយទាញមកប្រលោមថើបតិចៗដោយអារម្មណ៍ភ័យមិនស្ទើរ ធ្វើអោយចិត្តដែលអន្ទះសារចង់ថ្នាក់ថ្នមនាងលើសពីនេះក៏កើតមានឡើង។
ណាសា បិទត្របកភ្នែកយឺតៗតាមចលនា ក ដែលទ្រង់ឱនមក ដឹងច្បាស់ថាទ្រង់ចង់ប៉ះពាល់ស្នាមថើបមកលើនាងសារជាថ្មី ទើបនាងមិនបានបដិសេធ ហើយព្រមគ្រប់យ៉ាងនៅពេលនេះ មានតែទ្រង់ម្នាក់គត់ដែលនាងទទួលស្នាមថើប ទោះបីជានាងជាសង្សារនឹង ថេហ្វាង មកបាន២អាទិត្យក្តី តែនាងមិនចុះញោមអោយគេប៉ះពាល់នាងបាននោះទេ នាងតែងតែបដិសេធពីនេះពីនោះ តែចំពោះទ្រង់ម្នាក់ ធ្វើអោយបេះដូងនាងបញ្ជាក់ថា ព្រមទៅៗៗ! រហូតពេលនេះបបូរមាត់ក្រហមខ្ចីបានថែថើបបឺតជញ្ចក់ថ្នមថ្នាក់លើសពីអ្វីៗទាំងអស់ បណ្តាលអោយ ណាសា ប៉ះរោមដៃជើថច្រូងច្រាងដូចជាមិនធ្លាប់ទទួលបានស្នាមថើបបែបនេះពីមុនមកនោះទេ។ ស្នូរសំឡេងសាច់ទន់កកិតគ្នាយ៉ាងផ្អែមល្ហែម ធ្វើអោយភ្នែក២គូររបស់អ្នកដែលកំពុងបើកក៏ត្រូវចុចរនាំងខ្មៅខណ្ឌជារបាំង ហើយក៏ជាតួនាទីរបស់អង្គរក្សដូចជាពួកគេត្រូវធ្វើផងដែរ។
ម៉ោង៨:៤០នាទីយប់
ឡានស្ព័រស៊េរីចុងក្រោយក៏ត្រូវចុះចតនៅកន្លែងដាក់ឡានភ្លាមមួយរំពេច ធ្វើអោយសកម្មភាពរបស់គូរស្នេហ៍មួយគូរដែលកំពុងតែបន្តផ្អែមល្ហែមមកជាយូរក៏ត្រូវបញ្ឈប់ភ្លាមៗ ព្រោះតែ ណាសា បានកាត់ចង្វាក់ នាងស្រាប់តែមុខក្រហមឡើងខុសពីធម្មតា ហើយអៀនខ្មួលជើងចង់លេចនោមទៅហើយ រួចក៏រុញទ្រូូងសង្ហាចេញពីខ្លួនពេលដែលឡានបានឈប់ ធ្វើអោយទ្រង់ ជុងគ្រីត ខាំមាត់សង្កត់ចិត្តបន្តិចព្រោះខ្នាញ់ថា ហេតុអីក៏ពួកវាបើកឡានមកដល់លឿនយ៉ាងនេះ? ទាំងដែលគេ និងប្រពន្ធកំពុងតែចូលតួរ។
ណាសា ត្រូវលើកដៃរ៉ូបខ្សែរតូចរបស់ខ្លួនឡើងមកវិញ មុននឹងឈានជើងចេញពីឡានឡើងទៅខន់ដូរដែលខ្លួនស្នាក់នៅ ដោយមានទ្រង់សង្ហាដើរតាមពីក្រោយឡើងទៅជាមួយផងដែរ។
ខន់ដូរ
«ម៉ាក់ៗ» ដាយសឺ ដែលកំពុងតែអង្គុយយំលើសាឡុងដោយមាននាយ ប៊េន ដែលកំពុងក្តោបដៃចុះក្រោមនៅក្បែរ ក៏រត់មករកម្តាយយ៉ាងលឿនពេលដែលនាងចូលមកដល់ភ្លាម។
«ដាយសឺ កើតអី?» អ្នកណាធ្វើអោយកូននាងយំ ច្បាស់ជាសម្លាប់ចោលជាមិនខាន។ ធ្វើអោយនាយ ប៊េន ញ័រដូចជាកង្កែបបោកពេលដែលស្រីស្រស់សម្លឹងមុខនាយយ៉ាងកំណាចដែលមិនធ្លាប់ឃើញពីមុន។
«គឺ...គឺ...គឺព្រះបុត្រា...ទ្រង់...»
«គឺ ដាយសឺ មិនឃើញម៉ាក់ៗនៅផ្ទះ ទើប ដាយសឺ យំ!» ក្មេងតូចក៏កាត់សម្តី ព្រោះតែឃើញនាយ ប៊េន ដែលមិនដឹងអីសោះត្រូវម៉ាក់គេបន្ទោស ណាមួយគឺនាយ ប៊េន នេះហើយគោរពតាមបញ្ជារបស់ម្ចាស់ខ្លួន ដោយនាំ ដាយសឺ មកផ្ទះមុន មិនចង់អោយគេនៅទើសទែងដូចជាជិះឡានមកជាមួយឪពុកចិត្តមារខ្លះដែលចង់កេងចំណេញលើម៉ាក់ៗគេ មិនចង់អោយកូនជិះមកជាមួយ។
«...» ឮកូននិយាយដូច្នេះហើយនាងក៏ស្ងាត់មាត់ ហើយក៏ដឹកដៃ ដាយសឺ ចូលបន្ទប់បាត់ទៅ មិនខ្វល់ថាមានមនុស្សនៅក្នុងផ្ទះនេះទេ សំខាន់នាងជាម្ចាស់ផ្ទះ។
(សូមរងចាំអានភាគបន្ត)
អ្នកទាំងអស់គ្នា Adminផ្តាំមួយណា៎!!
ឥឡូវនេះគេបើកផ្លូវ បើកប្រទេសគ្រប់ទិសទីអស់ហើយ នៅតែតំបន់មួយចំនួនតូចទេត្រូវអត់។ អ៊ីចឹងចរាចរណ៍ក៏មានឡើងវិញលើដងផ្លូវហើយ ចឹងអ្នកទាំងអស់គ្នាបើជៀសបានក៉ំធ្វើចរាចរណ៍អី នៅតែក្នុងផ្ទះទៅបានហើយ បើចាំបាច់ខ្លាំង អូខេស្រេចតែអ្នកទាំងអស់គ្នា ព្រោះអីនៅម្ត៉ំផ្ទះAdminគេគ្រោះថ្នាក់ចរាចរណ៍សាហាវណាស់ បុកគ្នាឡើងបែកកូនប្រុសរបស់ពូហ្នឹងទៀតហ៎ ហើយគាត់ក៏លាចាកលោកបាត់ទៅ ដល់មន្ទីរពេទ្យគេយកទៅធ្វើតេស្តកូវីតទៀត ហើយសឹងតែមិនជឿសោះ គាត់ដើរហើរម្សិលម៉ិញសោះ ដល់ថ្ងៃហ្នឹងក៏កើតមានរឿងបែបនេះឡើង។ គួរអោយអាសូរណាស់អ្នកទាំងអស់គ្នាហ្អើយ!!
អ៊ីចឹងAdminផ្តាំអ្នកទាំងអស់គ្នាតែប៉ុន្នឹងទេ!! 27/07/2021
ВЫ ЧИТАЕТЕ
រឿង «ចំណងលិខិត បំណុលស្នេហ៍»💙
Любовные романы(For Liskook Stan only)❤️ វាជាចំណងលិខិតច្បាស់ណាស់! គឺមកពីនាងទើបទារណ្ឌកម្មបេះដូងធ្លាក់មកលើនាងទាំងអស់។ នាងជំពាក់គេ ជំពាក់មនុស្សស្រីដែលគេស្រឡាញ់ ហើយស្រឡាញ់ខ្លាំងបំផុត! នាងត្រូវតែសងមកវិញទាំងអស់នូវទង្វើដែលនាងបានធ្វើ!!! Writer: Park Jipich ...
