«...» ថេហ្សា ញញឹមបន្តិចលាក់គំនួត ហើយចាប់ផ្ងើយ លោកប្តីឡើងមើលបន្តិច ហាក់ដូចជាខ្លួនឯងជាលោកស្រីម៉ាហ្វៀអ៊ីចឹង ច្បាស់ជាហ្គេមសប្បាយលេងជាមិនខាន។
«ទែនៗៗ...ទែនៗ...» បន្ទាប់ពី ថេហ្សា ស៉ំពេលមួយភ្លេតចូលទៅផ្លាស់អាវ និងទៅយករបស់លេងហ្គេមនោះមក នាងក៏បង្ហាញរបស់នោះអោយគេមើល ជាមួយនឹងអាវដែលនាងកំពុងពាក់គឺជាអាវប៉ូលីស។
«...ស្អី...ស្អីហ្នឹង ថេហ្សា?» នេះនាងយកស្អីមកហ្នឹង?! ហើយពាក់អាវស្អីហ្នឹង? ហើយនៅនឹងដៃម្ខាងទៀតជារ៉ូបស្អីមិនដឹង រ៉ូបដូចនារីបម្រើ French Maid យ៉ាងអ៊ីចឹង។
«គឺរ៉ូបណា៎...ខ្ញុំប្រាប់...១នេះ៥៣.៩៩ដុល្លា ថ្លៃជាងឈុតខ្ញុំស្លៀកនេះដល់ទៅ២ដងឯណ្ណោះ! ទាញមើលថាបើខ្ញុំស្លៀកវាស្អាតដែរទេ?»
«អ៉ឺម...ស្អាតៗៗៗៗៗ...» ជុងគ្រីត រហ័សទះដៃ ហើយញញឹមយ៉ាសប្បាយអរ និយាយមិនស្អាតយ៉ាងម៉ិចបើរ៉ូបនោះវាលល្ហរហ្ហេវស៉ិចស៉ីសឹងស្លាប់ បើបានគ្រងលើខ្លួននាងមែន...និយាយពីថាអ៉ឺម...ញាក់!
«តែគួរអោយសោកស្តាយរ៉ូបនេះខ្ញុំទិញទុកអោយលោកប្តីស្លៀក...» ថេហ្សា និយាយបង្អូសចង់កន្ទុយប្រយោគ ហើយក្រញែងគូទបែបក្នក់ក្នាញ់លោកស្វាមីខ្លាំងៗបើឈុតនេះបានគ្រងលើខ្លួនគេមិនដឹងជាខ្យូតយ៉ាងណាទេណ៎។
«ថេហ្សា! និយាយស្អីហ្នឹង?!» ឡប់អ៊ីចេះ! គេជាមនុស្សប្រុសណា៎ អោយស្លៀកអារ៉ូបហ្នឹងច្បាស់ជាទឹកសមុទ្ររីងជាមិនខាន បើមិនអ៊ីចឹងដូចយកដីគប់ខ្លួនឯងទាំងរស់យ៉ាងអ៊ីចឹង។
«លក្ខខណ្ឌក្នុងការលេងហ្គេម! ...ខ្ញុំជាប៉ូលីស...ហើយលោកប្តីសម្លាញ់នៀគជាក្មេងស្រីខ្យូតៗ...ជាក្មេងបម្រើក្នុងភូមិគ្រិះមួយ តែមិនត្រឹមតែជាអ្នកបម្រើទេតែពីក្រោយខ្នងនាងខ្យូតឯងជាជនខិលខូច ទើបប៉ូលីសដូចជាបងតាមចាប់!» ថេហ្សា និយាយអឿៗហាក់ដូចខ្លួនឯងជាបុរសម៉ត់ចត់នឹងការងារអ៊ីចឹង។
«តែប៉ុន្នឹងហេ៎?» ដូចដឹកគោទៅមើលកុនអ៊ីចឹងលោកអើយ គេខំតែចំហរមាត់ចាំស្តាប់ ដល់ចុងក្រោយដូចរឿងភាគម៉ិចមិនដឹងទេ ខាតត្រចៀកស្តាប់ទទេៗ។
«ហើយបងដេញចាប់អូនស្រីឯង!» ថេហ្សា បន្តសម្តីជាមួយពាក្យប្រុសព្រាន។
«ខ្ចិលលេងហា៎ស! ហ្គេមស្អីឆ្គួតៗអ៊ីចឹង!»
«ឆ្គួតហេ៎? ចាំស្តាប់តទៀតទេ? ...បើសិនជាខ្ញុំចាប់អូនស្រីខ្យូតឯងមិនបានទេ...យប់នេះ...ចង់លេងក្បាច់អីក៏បាន! អូខេទេ?»
«អ៉ឺ...អូខេៗ!!» ប្រុសកំហូចនេះក៏លេចទឹកមុខរីកឡើងវិញបន្ទាប់ពីស្តាប់យល់ន័យហើយ តែដូចកូនក្មេងលេងដេញចាប់គ្នាម៉ិចមិនដឹងទេ! តែគេឃើញលទ្ធផលវាគួរជាទីពេញចិត្តទេ ម្ល៉ោះគេមិនលេងនាំតែឆ្គួត។ ក្បាច់អីក៏បានអ៊ីចឹងហេ៎?! ត្រៀមទៅអ៊ីចឹងគិតថាតាមចាប់គេបានហី។ «...តែ...បើអូនចាប់បងមិនបានទេ! បងក៏មានឈុតមួយអោយស្លៀកមុនឡើងសង្វៀនដែរ!» ចេះអីតែឯង ដឹងច្បាស់ថានាងមានល្បិចចង់អោយគេស្លៀកឈុតនេះទៅវារឹបហើយគេក៏រត់ដួល ហើយនាងក៏ចាប់គេបាន ចុងក្រោយគេអត់អាដែរយប់ហ្នឹង! តែចាំមើលៗថានាង ឬក៏គេជាអ្នកឈ្នះនោះ?!
«អូខេ» ថេហ្សា ឆ្លើយដោយមិនបានគិត តែនាងផ្នាល់តែម្តថាបើចាប់គេមិនបាន នាងសឹងតែអោយគេចាប់ហែកស៉ីក៏បាន តែក៉ំសង្ឃឹមនោះថាចាប់នាងបាន។
«ល្អ!»
«តែដូររ៉ូបនេះសិន!»
«អូខេ!» ថាហើយ ប្រុសសង្ហា ជុងគ្រីត ក៏ចូលទៅបន្ទប់ទឹកដើម្បីផ្លាស់រ៉ូបមួយនេះមកលេងដេញចាប់ជាមួយប៉ូលីសកំហូច ចាំមើលថានាងចាប់គេបាន ឬមិនបាន។
មួយសន្ទុះធំក្រោយមក គេក៏ចេញមកវិញជាមួយឈុត French Maid... ដែលលេចស្មា លេចភ្លៅ តែវិសនឹងប្រេះជា៣ជា៤កំណាត់ទៅហើយព្រោះតែឈុតតូច ហើយអ្នកស្លៀកវិញដូចដំរី។ ស្រាប់តែភ្លាមនោះ ថេហ្សា ក៏ផ្ទុះសំណើចឡើងគ្រហ៉ើង នាងសើចស្លាប់មិនខានទេ មើលគេស្លៀកចុះដូចយកយក្សមកពាក់អាវមនុស្សយ៉ាងអ៊ីចឹង។
«សើចស្អី? មិនលេងទេហេ៎?» អោយគេពាក់ ដំបូងក្រែងថាខ្យូតហី ឥឡូវម៉ិចក៏មកសើចគេហ៎!
«បើស្លៀកល្អមើលយ៉ាងនេះអ្នកណាមិនសើច!» មែនហើយ អាក្រក់មើលសឹងស្លាប់ អ្នកណាមិនសើចឆ្គួតសុទ្ធ។
«អ្អាយ...!! នេ៎...ខ្ញុំប្រាប់ណា៎ ខ្ញុំទេដែលត្រូវដេញចាប់លោក! មិនមែនលោកដេញចាប់ខ្ញុំទេ!» ថេហ្សា រត់ភៀសខ្លួនទៅក្រោយគ្រែជាប្រញាប់ពេលដែលគេព្យាយាមរត់ឆ្មេរមករកនាងគិតចង់ចាប់ក្រញិចអោយស្លាប់ តែនាងដឹងទាន់ក៉ំអីត្រូវរបស់គេជាមិនខាន។
«បាន...!!! ៥នាទីបើចាប់បងមិនបានទេ! អូនច្បាស់ជា...អ៉ឺម...!! ហ្គេមចាប់ផ្តើម...ទឹងៗៗៗ» បន្ទាប់ពីវិនាទីនេះទៅ ហ្គេមក៏ចាប់ផ្តើម ចំណែងឯដៃគូរត្រូវលេងឈរនៅម្ខាងម្នាក់ពីគ្រែ ភ្នែកសម្លឹងភ្នែក ដៃជើងត្រៀមរត់ឆ្មក់។
ពេលល្អ ថេហ្សា ក៏រត់ទៅចាប់គេដោយគិតថាចាប់បាន តែស៉ំទោស...នាងយល់ច្រឡំធំហើយទោះជាសំពត់នេះខ្ចីតែគេអាចរត់បានលឿនល្អណាស់ មិនងាយអោយនាងចាប់បានស្រួលៗទេ។ បែបនេះធ្វើអោយ ថេហ្សា ជ្រួញចិញ្ចើមឆ្ងល់បន្តិច ម៉ិចក៏គេអាចរត់បានបើសំពត់នេះត្បៀតតឹងសឹងអី បើមិនផ្កាប់មុខក៏ដួលត្រឡប់ត្រឡិនដែរ តែនេះគេរត់គេចស្រួលដូចបកចេក។
«ល្អ...ចាប់មើលណា៎ថាយើងចាប់បានស្រីជើងល្អ» ថេហ្សា និយាយសម្តីប្រុស រួចចង្អុលមុខប្រុសសង្ហាក្នុងឈុតនារីស្រស់ស្អាតតែក្លាយជាយក្សាទៅវិញ បញ្ជាក់ថានាងចាប់គេទាល់តែបានហ្នឹង ក៉ំសង្ឃឹមថានាងចាញ់នោះ។
«បើអ៊ីចឹងក៏ចូលមក...បងប៉ូលីសសង្ហា» គេឆ្លើយទៅវិញបែបចរិតស្រីអោយសមនឹងឈុតដែលខ្លួនកំពុងស្លៀក។
ជាយូរនាទីក៏ដល់ម៉ោង ចុងក្រោយនាងចាប់គេមិនបានហ្នឹងឯង...
«ហ៉ឺយ...ក្តៅស្អុះណាស់ ខ្ញុំចេញទៅស្រូបយកខ្យល់អាកាសសិន» តាមពិតនាងមានចេតនាលេងហ្គេមនេះដើម្បីក៉ំអោយគេធ្វើស្អីនាងនាយប់នេះ ដោយគិតថាគេនឹងរត់ដួល ហើយនាងចាប់គេបាន បន្ទាប់មកគេក៏គ្មានពាក្យតវ៉ាស៉ំអង្វរនាងក្រេមទឹកឃ្ម៉ំទឹកខ្មេះអីទៀតដែរ តែអ្នកណាទៅដឹងថាគេរត់រួចខ្លួនបានសម្រេចចុងក្រោយនាងក៏ចាញ់ហ្គេម ច្បាស់ណាស់សម្តីដែលនាងនិយាយថា ចង់លេងក្បាច់អីក៏បាន នោះគេនឹងមិនទុកនាងទេយប់នេះ។
«ហេ៎...ឈប់ៗៗៗ...ចង់ក្រឡាស់ពាក្យសម្តីហី?» នាងចង់ចេញទៅក្រៅ ហើយមិនត្រឡប់មកវិញ គិតស្មានតែគេមិនដឹងមែនទេ។
«គឺ...» ថេហ្សា ញ័រមាត់ទតាត់ដោយសេចក្តីភ័យខ្លាច មើលទៅមុខគេចុះហាក់ដូចជាចង់ស៉ីនាងទាំងរស់យ៉ាងអ៊ីចឹង។
«ញើសជោគហើយ! ...នេះនែ៎...ឈុតរបស់លោកប្តីជូនប្រពន្ធម្តង! យើងនិយាយគ្នារួចហើយ បើអូនចាញ់ បងក៏មានឈុតមួយអោយអូនស្លៀកដែរ» ចប់សម្តីគេភ្លាម នាងក៏ក្រឆក់ឈុតនោះពីដៃគេដោយមិនបានមើលអោយច្បាស់នឹងភ្នែកទេថាវាស៉ិចស៉ីដល់ថ្នាក់ណា៎ ដឹងត្រឹមថាវាមានពណ៌សរទាំងអស់។ នាងមិនខ្វល់ ពេលនេះត្រូវគេចមុខគេសិនទើបបាន ធ្វើអោយអ្នកខាងនេះសើចផ្គើនត្រៀមចាំមើលនារីស៉ិចស៉ីចេញពីបន្ទប់ទឹកវិញថាស្រស់ស្អាតប៉ុណ្ណា!អ្នករងចាំនាងចេញពីបន្ទប់ទឹកវិញនេះក៏សឹងតែផ្ទុះខួរចង់មើលកាយនាងជាខ្លាំង តែនេះ១០នាទីឥឡូវហើយនាងនៅតែមិនព្រមចេញមកវិញសោះ។ ច្បាស់ណាស់ក្មេងនេះមានចេតនាចង់គេងក្នុងបន្ទប់ទឹកនេះមិនចេញមកក្រៅដើម្បីអោយគេឆីចុកយប់នេះទេ ទើបគេត្រូវតែចាក់កន្លឺសយកនាងមកវិញ...
«អ្អាយ៎...!!!!!!!!!» គឺនាងកំពុងតែចងខ្សែរអាវបិទលើសុដន ពេលគេចូលមកភ្លាមនាងក៏ភ័យឡើងលួសព្រលឹងអស់ ទើបប្រញាប់ងាកមុខចេញមកខ្ទប់អាវជាប់។ អ្នកណាទៅដឹងថាឈុតដែលគេអោយនាងស្លៀកនេះវាហួសហេតុដល់ម្លឹង មានទាំងខ្សែរអាវចងពីមុខ ជាពិសេសសំពត់នេះវាស្តើងលេចដល់ខោក្នុងនាងច្បាស់ៗទៀត ក៉ំតែនាងឆ្លាតយកអ្វីមួយជាន់ពាក់ពីក្នុងមួយជាន់ទៀតទេម្ល៉ោះដឹងខ្ទិចខ្ទីតែម្តង តែចង្រៃអីអាវនេះនាងមិនចេះចងអាខាងមុនហ្នឹង ទើបវាយឺតយ៉ាវក្នុងការចេញទៅវិញ។
«យ៉ាងម៉ិចហ្នឹង?» គេសឹងតែហ៊ាទឹកមាត់ពេលនេះទៅហើយ ស្អាតអីក៏ស្អាតយ៉ាងនេះលោក! ប្រពន្ធអ្នកណាហ្នឹង?! គេសឹងតែទប់កូនប្រុសមិនជាប់ទេ វាចង់ចេញមកក្រៅដុសខាត់ជញ្ជាំងស្នេហ៍ឥឡូវនេះហើយ។
«ខ្ញុំទេដែលត្រូវសួរនោះ! លោកចូលមកបានយ៉ាងម៉ិច?»
«ចាប់ផ្តើមតែម្តងទៅ...គង់តែដោះចេញដដែរ!!» មិននិយាយច្រើនទេ គេក៏ដើរចូលទៅចាប់លី ថេហ្សា ឡើងទះកំប៉េះគូទមួយដៃផ្លាច់ព្រោះក្នក់ក្នាញ់ពេកមុននឹងសែងស្រីស្រស់ចេញពីបន្ទប់ទឹក ទោះជានាងស្រែកតវ៉ាអាឡេអាឡូយ៉ាងណាក៏គេមិនព្រមឈប់ដែរ។(សូមរងចាំអានភាគបន្ត)។។។

YOU ARE READING
រឿង «ចំណងលិខិត បំណុលស្នេហ៍»💙
Romance(For Liskook Stan only)❤️ វាជាចំណងលិខិតច្បាស់ណាស់! គឺមកពីនាងទើបទារណ្ឌកម្មបេះដូងធ្លាក់មកលើនាងទាំងអស់។ នាងជំពាក់គេ ជំពាក់មនុស្សស្រីដែលគេស្រឡាញ់ ហើយស្រឡាញ់ខ្លាំងបំផុត! នាងត្រូវតែសងមកវិញទាំងអស់នូវទង្វើដែលនាងបានធ្វើ!!! Writer: Park Jipich ...