ភាគ១៨

1.6K 83 6
                                        

     «និយាយអោយអស់មកបុត្រ មាតាចាំស្តាប់ទាំងអស់! មាតាចង់ដឹងណាស់ថាយ៉ាងម៉ិចបន្ត ហើយពួកបុត្ររៀបការនោះនៅពេលណា ម៉ិចក៏មិនអោយមាតាដឹង ហើយអេតាស៉ីវិលនោះនៅឯណា» ភ្លាមនោះ ថេហ្សា ក៏ងាកមើលមុខទ្រង់ ជុងគ្រីត ទាំង២នាក់ក៏បើកភ្នែកធំៗព្រមៗគ្នា ស្លាប់ហើយនិយាយលេងៗសោះ មាតាចាក់ឬសដល់បណ្តូលហើយ។
     «គឺបែបនេះណាមាតា...»
     «មាតាចង់ស្តាប់បុត្រសុណិសារបស់មាតានិយាយ មិនមែនបុត្រទេ» គ្រាន់តែទ្រង់ ជុងគ្រីត រៀបនឹងនិយាយ មាតាក៏បង្អាក់មិនអោយស្តី គឺចង់អោយបុត្រប្រសារជាអ្នកនិយាយ។
     «គឺ...» ថេហ្សា នៅតែស្ទាក់ស្ទើរនិយាយមិនចេញដដែរ។
     «គឺយ៉ាងម៉ិចហា៎បុត្រ មាតាចាំស្តាប់យូរហើយនៀគ»
     «គឺខ្ញុំគិតថា ទ្រង់សួរគេទៅ ខ្ញុំភ្លេចអស់ហើយ» ថេហ្សា ចង្អុលទៅកាន់ទ្រង់ ជុងគ្រីត ដើម្បីដកខ្លួនចេញ ព្រោះនាងមិនចង់កុហកចាស់ទ៉ំទេ ណាមួយនាងក៏មិនដឹងរកនឹកថាស្រឡាញ់គ្នានោះតាំងពីពេលណាដែរ ព្រោះអីមិនមែនជាការពិតផង។
     «អៅ!! ហេតុអីបុត្រភ្លេច ជារឿងសំខាន់ណាស់ក្នុងឆាកជីវិត! ...ណា៎ស! បុត្រឆាប់រៀបរាប់ប្រាប់មាតាមកថាដំបូងផ្តើមស្នេហ៍វាយ៉ាងម៉ិច?!» ទ្រង់ អាមីណា ក៏ឈប់សួរ ថេហ្សា ហើយងាកមកសួរទ្រង់ ជុងគ្រីត ម្តង។
     «គឺស្រឡាញ់គ្នាបាន១ខែ»
     «នេះ១ខែហីបុត្រ? ម៉ិចក៏រៀបការ? តើបុត្រប្រសារព្រមដែរ?»
     «មិនព្រមយ៉ាងម៉ិចមាតា បើខ្ញុំកៅឆាយអស់ហើយ»
     «កៅឆាយ?! កៅឆាយយ៉ាងម៉ិច?» ទ្រង់ អាមីណា មិនយល់នឹងបុត្រាខ្លួននិយាយទេ ចង់កៅឆាយ! កៅឆាយរឿងអ្វី?! «នេះក៉ំប្រាប់ណាថាបុត្រ...»ទ្រង់ចាប់ដឹងភ្លាមពេលដែលបុត្រាលេពទឹកមាត់ក្អឹកៗ មិនប្រាប់ក៏ដឹងថាបុត្រាម្នាក់នេះចាប់កូនស្រីគេមកណែបនិតក្រេបជញ្ចក់អស់ហើយ បានជាត្រូវមករៀបការ។
     «បាទ!!» ពុទ្ធោ!!! កុហកជួសជាតិតែម្តងហើយ ធ្វើអោយ ថេហ្សា បើកភ្នែកធំៗមើលមុខអ្នកដែលនិយាយ។
     «ហើយចុះយ៉ាងម៉ិចទៀត?» ទ្រង់ អាមីណា ក៏សួរនាំបន្ត។
     «បន្ទាប់មកក៏រៀបការទៅមាតា!» ទ្រង់ ជុងគ្រីត ក៏ហីៗ និយាយធម្មតាៗ បែបកុហកធម្មតាៗ ហិហិ!!!
     «មាតាថា...ដូចជាលឿនពេក! មាតាគិតថារឿងនេះ គួរតែធំដ៉ំ តែនិយាយមករាក់កំផ្លេរ! ឬមួយបុត្រ ថេហ្សា មិនព្រម?!»
     «មាតា!! ខ្ញុំគិតថារឿងនេះបណ្តោយតាមហ្នឹងចុះ! យ៉ាងណា នាងជាប្រពន្ធបុត្រហើយ»
     «មិនបាន!!! មាតាចង់មើលអេតាស៉ីវិល!» ទ្រង់ អាមីណា មានៈចង់មើលនូវអ្វីដែរជាក់ស្តែង ទើបឈប់និយាយ តែថារឿងនេះ គឺ២នាក់នោះនិយាយមិនចេញនោះទេ នៅបញ្ឈភ្នែកក្រឡង់ៗ ដូចជារកនឹកពាក្យនិយាយយ៉ាងអ៊ីចឹង។
     «គឺបែបនេះណាមាតា...គឺបុត្រភ្លេចនៅផ្ទះរបស់នាង ចាំស្អែកបុត្រទៅយកអោយមាតាទ្រង់ទតក៏បាន» ចប់សម្តីយ៉ាងសុភាពរាបសាររបស់ទ្រង់ ជុងគ្រីត។
     «អ៎!!! បើអ៊ីចឹងក៏បាន មាតាពិតជាចង់មើលមែនទែន»

រឿង «ចំណងលិខិត បំណុលស្នេហ៍»💙Where stories live. Discover now