ភាគ៦៧

1.4K 80 1
                                        

«ខ្ញុំមិន...អ៊ុប...» មិនអី? មិនចង់បាន ឬមួយមិនចង់យក? តែសូរីផងណា៎! បបូរមាត់រឹងរុសនេះត្រូវគ្របដណ្តប់បានទាន់ពេលហើយ ធ្វើអោយអ្នកការសែតចលាចលគ្រប់គ្នា ម្នាក់ៗស៉ីរ៉េកាំម៉េរ៉ាស្ទើរតែមិនទាន់ទៅហើយ គ្រឹបៗៗៗៗ... ជាច្រើនប៉ុស្តិ៍ បង្កអោយសភាពក្នុងបន្ទប់ឮសូរតែសំឡេងកាំម៉េរ៉ា គ្រឹបៗៗ...។ មកមើលផ្ទៃមុខក្រហមដូចម្ទេសទ៉ំរបស់ ណាសា ឯណ្ណេះវិញ នាងមិនអាចធ្វើអ្វីបានក្រៅពីទាញទុញច្រានគេតែមិនបាន ចុងក្រោយក៏បិទភ្នែកបិទច្រមុះតាមដំណើរ សម្របនឹងបបូរមាត់ក្រាស់ទន់ៗផ្តិតផ្តាមចេញពីចង្វាក់បេះដូងដែលត្រជាក់ស្រេពដូចជាទឹកកក។

     ចក្រភពអង់គ្លេស
     «ខ្ញុំមិនសុកចិត្តទេម្ចាស់យាយ!! មើលចុះ...ម្ចាស់បងលួចទៅមានស្រីថ្មី បែបនេះតើបានជាដេញខ្ញុំដូចឆ្កែដូចឆ្មាអោយត្រឡប់មកវិញ! ខ្ញុំម្ចាស់មិនសុកចិត្ត!» ស្រីក្រម៉ំ ស្ការ៉ា ដែលដើរតាំងៗកាន់ទូរសព្ទជាប់ដៃចូលក្នុងវិមាន មេណូលី ដោយកំហឹងពេញឪរ៉ា កាលដែលព័ត៌មានស្ទើរតែទូទាំងពិភពលោកបានដឹងឮចំពោះស្នេហាឆ្លងប្រទេសរបស់អ្នកអង្គម្ចាស់ ជុងគ្រីត ជាមួយនឹងម្ចាស់ប្រេន PNSa របស់ប្រទេសកូរ៉េខាងត្បូង។ បែបនេះទេតើបានជាទ្រង់ដេញស្រីស្រស់ ស្ការ៉ា អោយត្រឡប់មកវិញ ចំណែកឯខ្លួននៅសំងំពួនលួចមានស្រីចោលនាងក្រម៉ំទៅវិញ។
     «មាតា...មាតាទតមើលចុះ! នេះដូចជាព្រះនាង ថេហ្សា ទេតើ!» អ្នកម្នាង អាមីណា ដែលជាមាតារបស់ទ្រង់ ជុងគ្រីត ក៏ដើរមកកាន់ម្ចាស់ក្សត្រីធំដែលកំពុងអង្គុយក្បែរ ស្ការ៉ា នៅលើសាឡុងធំក្នុងបន្ទប់ទទួលភ្ញៀវ ដោយនៅក្នុងដៃមានអាយផេតមួយគ្រឿង អ្នកម្នាងពិតជាភ្ញាក់ផ្អើរខ្លាំងណាស់ ព្រោះតែឃើញសារព័ត៌មានរបស់កូរ៉េ និង អង់គ្លេស កំពុងតែផ្ទុះខ្លាំងក្នុងជួរលេខរៀងទី១នាព្រឹកនេះ ដែលថា ស្នេហាឆ្លងប្រទេសរបស់អ្នកអង្គម្ចាស់ពៅរបស់រាជរង្ស គ្រាហ្វាឌី និងមេម៉ាយកូន១ដែលជាម្ចាស់ប្រេនទឹកអប់ដ៏ល្បីរបស់ប្រទេសកូរ៉េខាងត្បូង ហើយរិតតែផ្អើរលើសពីផ្អើរនោះគឺស្រីម្នាក់នោះគឺពិតជាមានផ្ទៃមុខដូច ណាថេហ្សា ១០០%តែម្តង។
     «មាតាឃើញហើយ! ស្រីម្នាក់នេះនៅតែលេចខ្លួនចេញមកទាល់តែបាន!» ម្ចាស់ក្សត្រីធំបន្លឺសម្តីឡើង តែទ្រង់ហាក់មិនបញ្ចេញអាកប្បកិរិយាភ្ញាក់ផ្អើរដូចជាអ្នកគ្រប់គ្នាឡើយ ព្រោះទ្រង់ដឹងរួចជាស្រេចហើយថា ចៅកំហូចម្នាក់នោះនៅតែតាមរកស្រីម្នាក់នេះទាល់តែឃើញ ស្មានតែម្ចាស់ក្សត្រីមិនដឹងពីគំនិតរបស់ចៅប្រុសឬ? គ្រាន់តែទ្រង់ឃើញសកម្មភាពរបស់អ្នកអង្គម្ចាស់ជេកបដិសេធពីពិធីអភិសេកខ្លួន និង ស្ការ៉ា នោះ ម្ចាស់ក្សត្រីដឹងបាត់ទៅហើយ ថាអ្នកអង្គស្រឡាញ់ ថេហ្សា នោះខ្លាំងប៉ុណ្ណា គ្រាន់តែមិនអាចប្រាប់គេឯងអោយដឹងពីទំហំស្នេហ៍ដែលខ្លួនមានចំពោះនាង ព្រោះមិនចង់អោយគេគិតថាទ្រង់មិនអង់អាចដូចកាលពីមុន កាលដែលចូលចិត្តចាយស្រីរាប់ផ្លូន ហើយប្រើអំណាចគ្រប់ដណ្តប់គេឯង ទ្រង់ខ្លាចគេថាទ្រង់អន់ ទើបមិនប្រាប់ខ្លួនឯងថា ស្រឡាញ់នាង ព្រោះតែចង់អោយចៅប្រុសខ្លួនវិលមកជាអ្នកអង្គម្ចាស់អោយសមរម្យ សមតម្លៃខ្លួនដែលមាននាមត្រកូលជារាជរង្ស មិនមែនដើររហេតរហូតដូចក្មេងពាលនោះទេ បើទ្រង់មានមហេសីនោះអាចនឹងរៀបខ្លួនអោយត្រឹមត្រូវជាអ្នកអង្គម្ចាស់មួយរូប ពេលនេះក៏ទទួលបានហើយ គឺ ណាថេហ្សា ធ្វើអោយទ្រង់ក្លាយជាខ្លួនទ្រង់វិញហើយ មិនមែន ស្ការ៉ា ស្រីដែលម្ចាស់ក្សត្រីរើសនោះទេ ទាំងនេះជាល្បិចរបស់ម្ចាស់ក្សត្រីធំនេះឯង។
     «ម្ចាស់យាយ...តើអោយចៅធ្វើយ៉ាងម៉ិចទៅ? ម្ចាស់បងមានស្រី ហើយបង្ហាញមុខមាត់នាងស្រីនោះអោយគេឯងដឹងទៀត ចុះខ្ញុំម្ចាស់នឹងអាម៉ាស់ប៉ុណ្ណា?» ស្ការ៉ា យំរហាមព្រោះតែនាងមិនដឹងអ្វីសោះ បែរជាមកធ្លាក់ក្នុងជម្រៅភាពអាម៉ាស់ដែលមិនសមប្រកប។
     «ស្ការ៉ា ល្មមបានហើយ! ស្រីម្នាក់ដែលនាងនិយាយគឺជាព្រះមហេសីរបស់អ្នកអង្គម្ចាស់!» អ្នកម្នាង អាមីណា មិនយល់សោះ ម្តេចក៏មាតាខ្លួនបែរជាជ្រើសស្រីមិនដឹងអីមកភ្ជាប់ពាក្យនឹងបុត្រារបស់ខ្លួននោះ មើលទៅនាងដូចជាមិនសូវគ្រប់ម៉ិចមិនដឹងទេ ណាស់ហើយ អ្នកម្នាងក៏មិនខ្វល់ច្រើន សំខាន់ពេលនេះព្រះសុណិសាសំណព្វចិត្តរបស់ខ្លួនមកវិញហើយ ថែមទាំងមានព្រះបុត្រាមកជាមួយថែមទៀត កន្លងទៅ៥ឆ្នាំក៏មានសាច់ជាប់ឈាមរាជរង្ស គ្រាហ្វាឌី បានសម្រេច។
     «ម្ចាស់យាយ...ហេតុអីក៏ទ្រង់គ្មានព្រះសវនីយសោះអ៊ីចឹង?» ទ្រាំរងចាំស្តាប់ម្ចាស់ក្សត្រីទ្រង់វាចាជាយូរហើយ តែទ្រង់មិនបានតបតពាក្យសម្តីនឹង ស្ការ៉ា អ្វីមួយម៉ាត់សោះ ធ្វើអោយស្រីក្រម៉ំកាន់តែមួម៉ៅបន្ថែមហើយ។ «...ឬមួយទ្រង់មិនខ្វល់ពីខ្ញុំម្ចាស់ បើដូច្នោះមែន ខ្ញុំម្ចាស់មិនរៀបអភិសេកជាមួយម្ចាស់បងទេ!» ថាហើយ នាងក្រម៉ំក៏ចេញទៅបាត់ នាងក៏គ្មានកូនចិត្តអីជំពាក់នឹងអ្នកអង្គម្ចាស់នោះដែរ នាងគ្រាន់តែចង់បាននាមជាព្រះនាងម្នាក់ តែមិនបានស្រឡាញ់ណាស់ណាលើអ្នកអង្គម្ចាស់នោះទេ ក៉ំតែដំបូងម្ចាស់ក្សត្រីរើសនាងជាដៃគូរនឹងអ្នកអង្គទេ ម្ល៉ោះនាងក៏មិនតាមទាមស្អិតដូចជាតុកកែបែបនេះដែរ តែឥឡូវគ្មានអ្នកណាមកទ្រនាងទៀតទេ តើអោយនាងទ្រាំអោយគេមិនខ្វល់ខ្វាយដូចជាធូលីបានយ៉ាងម៉ិច?! សុកចិត្តដើរផ្លូវផ្សេងវិញល្អជាជាង។

រឿង «ចំណងលិខិត បំណុលស្នេហ៍»💙Donde viven las historias. Descúbrelo ahora