មិននិយាយអ្វីច្រើន ថេហ្សា ក៏បត់រ៉ូបនោះចូលក្នុងថង់មួយមុននឹងទាញកាបូបចាកចេញពីបន្ទប់នេះ ប្រហែលជាបងស្រីនាងច្រឡំរ៉ូបហើយ ពេលនេះត្រូវតែទៅដូរ។
មកដល់វិមានដ៏ឧឡារិកនេះ ថេហ្សា ចុះពីលើតាក់ស៉ីរួចចុចកណ្តឹងទ្វារជាច្រើនសារទំរាំតែអ្នកខាងក្នុងចូលមកបើកអោយ នាងប្រញាប់ចូលទៅខាងក្នុង ដើរញាប់ស្អេកដើម្បីទៅរកកូនក្រម៉ំ ហើយក៏មិនបានមើលបរិវេណដែលគេកំពុងរៀបចំដែរថាវាស្អាតប៉ុណ្ណា។ បន្ទាប់ពីនោះ ថេហ្សា ក៏ឡើងមកដល់បន្ទប់ ហ្វីយ៉ា បានសម្រេចគឺមានអ្នកសំអាង២ ៣នាក់កំពុងតុបតែងអោយបងស្រីនាង។
«បងស្រី...»
«ថេហ្សា...ហើយនេះជាស្អី? ឯងមិនទាន់រៀបចំខ្លួនទេហេ៎? ពិធីជិតចាប់ផ្តើមហើយណា៎!! គ្រប់គ្នាគេរៀបចំរួចរាល់ហើយ ហេតុអីក៏ឯងធ្វើហីៗបែបនេះ?»
«បងស្រី...មើលចុះរ៉ូបមួយនេះបងច្រឡំទេដឹង?» ថេហ្សា បង្ហាញរ៉ូបដែលបងស្រីប្រគល់អោយកាលពីយប់ម៉ិញ នាងប្រាកដចិត្តថារ៉ូបគឺច្រឡំគ្នាជាមិមខាន។
«ហ្ហឺយ...ថេហ្សា...គិតតែពីរឿងនេះឬ? ...នេះជិតដល់ម៉ោងហើយណា៎ដឹងទេ?? គ្មានពេលច្រើនទេ...ឆាប់ទៅផ្លាស់ខោអាវហ្នឹងចេញទៅរួចពាក់រ៉ូបហ្នឹងមក!!»
«តែបងស្រី...»
«គ្មានតែទេ ឆាប់ទៅ»
«...» ដោយប្រកែកមិនឈ្នះបងស្រី ថេហ្សា ក៏យករ៉ូបនោះទៅផ្លាស់ក្នុងបន្ទប់ទឹក ដោយមួយសម្បក់ក្រោយមកនាងក៏ចេញមកវិញជាមួយខ្នងសរខ្ចីព្រោះតែនាងរឺតមិនដល់ ទើបរកជំនួយ។ បន្ទាប់មកអ្នកតុបតែងក៏ផាត់មុខផាត់មាត់អោយ ថេហ្សា ស្អាតលើសពីស្រីសួគ៌ទៅទៀត មុននឹងនាងនិយាយ...
«បងស្រី...ខ្ញុំមានអារម្មណ៍លើសពេកទេដឹង?» នាងរអៀសខ្លួនយ៉ាងម៉ិចមិនដឹងទេ វាដូចជាលើសកូនក្រម៉ំពេកហើយ។
«មិនលើសទេ!! តោះឆាប់ទៅ!!»បន្ទាប់មកគ្រប់គ្នាក៏ចេញដំណើរពីខាងក្នុងវិមានមក ដោយមាន ថេហ្សា និង ជេនណា ជាកូនកំដរអមសងខាង ហ្វីយ៉ា ដែលកំពុងអង្គុយលើរទេះរុញមានបាច់ផ្កាសរមួយជាប់នឹងដៃជាមួយស្នាមញញឹមជាប់ថ្ពាល់ទៅកាន់កូនកំលោះដែលកំពុងញញឹមពព្រឹមពព្រាយជាមួយនឹងកូនក្រម៉ំដ៏ស្រស់ស្អាតរបស់ខ្លួននាពេលនេះ លើកលែងតែស្រីស្រស់ខ្លះដែលភ័យបុកពោះមិនស្ទើរព្រោះតែវាហាក់ដូចជានាងជាកូនក្រម៉ំយ៉ាងម៉ិចមិនដឹងទេ។
ដំណើរមួយៗតាមដោយកម្រាលព្រំសរដែលមានអ្នកបោះស្រទាប់ផ្កាជាច្រើនអបអរសាទេដល់ដំណើរនៃការមកដល់របស់កូនក្រម៉ំជាមួយនឹងការស្រែកហ៊ោរគងរំពងពេញផ្ទៃដី បណ្តាលអោយបរិយាកាសទាំងមូលពោពេញទៅដោយពណ៌ផ្កាឈូក។
យូរបន្តិច ថេហ្សា ក៏ឆ្ងល់ ពេលដែលក្រឡេកទៅឃើញរូបថតខាងគែមឆាកបានបាំងជាមួយក្រណាត់សរទើបនាងងាកមកសួរ ជេនណា...
«ជេន...ហេតុអីផ្ទាំងរូបថតបាំងក្រណាត់សរអ៊ីចឹង?»
«ជេនណា ក៏មិនដឹងដែរបងស្រី!!»
ផាំង...
ស្នូរកាំជ្រួចផ្ទុះឡើងដើម្បីប្តូរបរិយាកាសទាំងមូលអោយប្រែជាផ្សែងសរអ័ព្វជាមួយការបណ្តែតប៉េកប៉ោងជាច្រើនឡើងទៅលើ និងផ្ទាំងរូបថតក៏បានស្រាយចេញ ពេលនេះ វេលានេះ ថេហ្សា ឈរគាំងភាំងនៅមួយកន្លែងពេលដែលឮស្នូរទះដៃអបអរសាទររបស់ភ្ញៀវកិត្តិយសជាច្រើនបានបន្លឺឡើង នាងភ្ញាក់ផ្អើរណាស់ពេលដែលផ្ទាំងរូបថតទាំងសងខាងបានបើកឡើងជារូបនាងច្បាស់ៗ ជាមួយផ្ទាំងអេក្រង់ខាងក្រោយឆាកជារូបនាង និងគេដូចគ្នា ថែមទាំងមានប៉េកប៉ោងជាច្រើនបានបិទរូបថតនាង និងគេថែមទៀត ដែលសរបញ្ជាក់អោយដឹងថានាងជាកូនក្រម៉ំពិតមែននាពេលនេះ។
«...ថេហ្សា...ញញឹមឡើងប្អូនស្រី...កាន់បាច់ផ្កានេះទៅ ហើយដើរចូលទៅរកកូនកំលោះរបស់អូនចុះ!!» បន្ទាប់ពី ហ្វីយ៉ា ហុចបាច់ផ្កាអោយប្អូនរួចមក ជេន ក៏អូសរទេះបងស្រីចេញពីលើកម្រាលព្រំ។ ពេលនេះគឺដឹងច្បាស់ហើយថា នាងជាកូនក្រម៉ំ។
ទឹកភ្នែកមួយតំណក់របស់ ថេហ្សា ក៏ស្រក់ចុះមក នាងមិនយល់ទេ មិនយល់នឹងទង្វើរបស់អ្នកគ្រប់គ្នាដែលកំពុងធ្វើនាពេលនេះទេ ហើយហេតុអីក៏ចាប់ធ្វើបែបនេះ?! នាងយំពេលនេះមិនមែនយំក្នុងន័យដែលសប្បាយចិត្តដូចដែលអ្នកគ្រប់គ្នាកំពុងគិតនោះទេ គឺនាងយំខឹងនឹងអាទង្វើឆ្គួតឡប់របស់អ្នកគ្រប់គ្នាដែលកំពុងធ្វើនៅពេលនេះ។ នាងដើរចូលទៅរកគេហើយ ជាមួយនឹងការបោះស្រទាប់ផ្កាជាច្រើនលើវេហា ឃើញស្នាមញញឹមរបស់កូនកំលោះនៅខ្ជាប់ដដែរ។
ស្នូរចម្រៀងបទ Beautiful in White ក៏បន្លឺឡើងជួយរណ្តំចិត្តភ្ញៀវកិត្តិយសទាំងអស់ក៏ដូចជាកូនក្រម៉ំ និងកូនកំលោះអោយមានភាពរ៉ូមេនទិក។ មិនយូរដំណើររបស់ ថេហ្សា ក៏មកដល់កូនកំលោះ នាងញញឹមបែបឈឺចាប់ដាក់គេមុននឹង...
ផ្លាច់...
ចម្រៀងដែលកំពុងចាក់ក៏បញ្ឈប់ត្រឹមកណ្តាលទី អ្នកដែលមានវត្តមានទាំងប៉ុន្មាននៅទីនេះក៏ស្កុបគ្រប់គ្នា ចំណែកឯថ្ពាល់សង្ហាក៏ត្រូវងាកទៅម្ខាងដោយសារមួយកំភ្លៀងយ៉ាងលាន់របស់ ថេហ្សា។ ទឹកភ្នែកជាច្រើនរបស់នាងក៏ស្រក់ចុះមកជាហូរហែរដែលហាមចិត្តឈឺឈប់មិនបាន។
«ព្រុស....!!! អាមនុស្សបោកប្រាស់...ហ្ហឹក...» ថេហ្សា បោះផ្កាដែលជាតំណាងអោយថ្ងៃមង្គលនាពេលនេះចោល និងជាន់វាពន្លិចជាមួយបាតជើងរបស់នាងខ្ទិចគ្មានសល់ មុននឹងជូតទឹកភ្នែកដែលជោគថ្ពាល់ចេញ រួចរត់ចេញពីរោងមង្គលការរបស់មនុស្សបោកប្រាស់ទាំងនេះទៅ។
«...ថេហ្សា...ឈប់សិន ថេហ្សា...» គ្រប់គ្នាសឹងតែមិនចង់ជឿនឹងភ្នែកទាល់តែសោះថា រឿងដែលចង់ស៊ុប្រាយកូនក្រម៉ំបែរជាធ្វើអោយនាងស្អប់មុខគ្រប់គ្នាទៅវិញ។
ថេហ្សា បង្វែរចង្កូតឡានខ្មៅគ្រឹបមួយរបស់អ្នកណាក៏មិនដឹង ដឹងត្រឹមថាជាឡានសាច់ញាតិទាំងប៉ុន្មានរបស់នាងហើយ។ នាងបើកយ៉ាងលឿនធ្លោយចាកចេញពីវិមានឆ្គួតឡប់មួយនេះដែលកុហកនាងសព្វគ្រប់បែបយ៉ាង យកអារម្មណ៍នាងមកលេងសើច ហើយសើចសប្បាយជាមួយអារម្មណ៍របស់នាង តើដឹងទេថានាងឈឺប៉ុណ្ណា បើគង់តែនាងជាកូនក្រម៉ំដដែរចាំបាច់អីកុហកនាងថាមិនមែនកូនក្រម៉ំ ដឹងទេថានាងឈឺចាប់ខ្លាំងណាស់។ទីតៗៗៗៗ...
ថេហ្សា បើកឡានលឿនដូចព្យុះ ស្ទើរតែឡានជាច្រើនគ្រឿងដែលព្យាយាមបើកអោយទាន់នាងធ្វើមិនបានសោះ។ នាងឈឺណាស់ពេលនេះ នាងមិនចង់បានអាពិធីមង្គលការបែបនេះទេ ទោះជាគ្រប់គ្នាសប្បាយ តែវាដូចជាការបោកប្រាស់អ្នកដែលជាកូនក្រម៉ំម្នាក់នេះទាំងស្រុងយ៉ាងអ៊ីចឹង ច្បាស់ណាស់មង្គលការជាថ្ងៃសិរី តែហេតុអីក៏គ្រប់គ្នាធ្វើអោយនាងគិតថាជាថ្ងៃអមង្គលទៅវិញ វាហាក់ដូចជាគ្រប់គ្នាជាន់ឈ្លីលើតម្លៃរបស់នាងដែលត្រូវជាកូនក្រម៉ំ។ គ្រប់គ្នាបង្វែរក្បាលនាង បង្វែរបេះដូងនាង ធ្វើអោយនាងឈឺចាប់ម្តងជាពីរដង សួរថាធ្វើបែបនេះធ្វើអី? វាស្លាប់ឬបើគ្រាន់តែប្រាប់នាងមួយម៉ាត់ថា នាងជាកូនក្រម៉ំ! ច្បាស់ជានាងអរលើសលប់ហើយ តែគ្រប់គ្នាគិតថាការស៊ុប្រាយឆ្គុតឡប់មួយនេះធ្វើអោយនាងសប្បាយ តែផ្ទុយទៅវិញនាងខូចចិត្តខ្លាំងណាស់ដែលគ្រប់គ្នាបោកប្រាស់នាង។
«...ទីតៗៗៗ...បានហើយ...ហ្ហឹក...បានហើយ...ឈប់តាមខ្ញុំទៅ...ខ្ញុំចង់នៅតែម្នាក់ឯង!!» សំឡេងស៉ីផ្លេរបស់ឡានដែលមកតាម ថេហ្សា ក៏បន្លឺឡើងជាច្រើនសារ តែនាងហត់ណាស់ដឹងទេ ក៉ំមកតាមនាងអី! នាងស៉ំអង្វរ នាងចង់នៅតែឯង។ ថេហ្សា យំហើយយំទៀតយំមិនឈប់ទាល់តែសោះ ចំណែកឯហ្វាំងឡានក៏ជាន់មួយអស់ទៅហើយ នាងបើកកាន់តែលឿនទៅៗ រហូតដល់ផ្លូវកាច់ជ្រុងមួយទើបឡានរបស់អ្នកដែលជាកូនកំលោះបានជ្រែលអែបឡាននាងបានសម្រេច។
«ទីតៗៗៗៗៗៗៗ...ចេញទៅ...ចេញពីផ្លូវខ្ញុំទៅ...ទីតៗៗៗ...» ថេហ្សា ព្យាយាមចុចស៉ីផ្លេអោយគេចេញពីផ្លូវនាង ពេលនេះនាងបកក្រោយមិនរួច ទៅមុខក៏មិនរួច ឆ្វេងស្តាំក៏ចេញមិនរួច ឡានពួកអង្គរក្សរបស់គេហ៊ំព័ទ្ធនាងគ្រប់ទិសទី ធ្វើអោយនាងកាន់តែយំសឹងតែបោកក្បាលនឹងចង្កូតឡានអោយស្លាប់ពេលនេះទេ។
«ថេហ្សា...ថេហ្សា បើកទ្វារមកបងស៉ំអង្វរ...និយាយគ្នាសិនទៅ...ថេហ្សា...» ជុងគ្រីត មិនអាចទ្រាំមើលសភាព ថេហ្សា ដែលយំខ្ទប់ត្រចៀកក្នុងឡានបានទេ នាងយំខ្លាំងណាស់ គេចង់ចូលទៅឱបនាង លួងលោមនាង និងនិយាយពាក្យស៉ំទោសទៅកាន់នាងតែធ្វើមិនបានទេ ព្រោះតែនាងមិនព្រមបើកទ្វារឡានសោះឡើយ។(សូមរងចាំអានភាគបន្ត)។។

YOU ARE READING
រឿង «ចំណងលិខិត បំណុលស្នេហ៍»💙
Romance(For Liskook Stan only)❤️ វាជាចំណងលិខិតច្បាស់ណាស់! គឺមកពីនាងទើបទារណ្ឌកម្មបេះដូងធ្លាក់មកលើនាងទាំងអស់។ នាងជំពាក់គេ ជំពាក់មនុស្សស្រីដែលគេស្រឡាញ់ ហើយស្រឡាញ់ខ្លាំងបំផុត! នាងត្រូវតែសងមកវិញទាំងអស់នូវទង្វើដែលនាងបានធ្វើ!!! Writer: Park Jipich ...