🦩ភាគបញ្ចប់🦩

3.6K 150 7
                                        

ចំណែកឯប្រុសសង្ហាឯណ្ណេះវិញ ក៏ញញឹមខ្ចិបមាត់ អារម្មណ៍គេពិតជាសប្បាយអរខ្លាំងណាស់ ពេលនេះប្រៀបដូចជាបក្សីត្រូវការសំបុក ២ហ្នឹងខ្វះគ្នាមិនបានទេ គ្មាន១ច្បាស់ជា១ទៀតស្លាប់ជាមិនខាន។ រហូតញាប់ទៅៗ ធ្វើអោយ ថេហ្សា ដង្ហក់ដង្ហើមតាមចង្វាក់ផ្គរទះសាច់របស់គេ សឹងតែនាងដកដង្ហើមមិនទាន់គ្នាទៅហើយ។

រាត្រីទឹលឃ្ម៉ំក៏បញ្ចប់ទៅជាស្ថាពរ
វេលានេះក៏ជាថ្ងៃថ្មីយ៉ាងស្រស់ស្រាយ ផ្កាក្រព៉ំម្សិលម៉ិញក៏ប្រែមកជារីកយ៉ាងស្រស់ស្អាតក្រោយពីមានទឹកសន្សឺមនាព្រឹកព្រលឹមបានស្រក់ត្រូវ ចំណែកឯកន្លង់ឃើញផ្ការីកដូច្នេះហើយក៏មិនចាំយូរ ប្រញាប់មកក្រេបយកលំអរដើម្បីចិញ្ចិមក្រពះភ្លាមៗ។
ងាកមកមើលផ្ទៃបន្ទប់ដ៏ធំទូលាយឯណ្ណេះវិញ មានលម្អក្បាច់ស្អាត និងត្រជាក់ស្រស់ស្រាយសម្រាប់គូរស្នេហ៍ថ្មីថ្មោងដែលទើបតែក្រេបទឹកឃ្ម៉ំរួចរាល់កាលពីរាត្រី។ កម្លាំងកំហែងក៏ប្រហែលជាខ្សោះខ្សោយជាមិនខាន ដូចដែលឃើញនេះឯង...ស្រីស្រស់ដូចជាទេពអប្សរគេងលក់ស្តូកដោយមិនដឹងខ្យល់ ចំណែកឯរាងក្រាសក្រាលបែរជាឈរក្រេបទឹកតែក្តៅៗគន់មើលផ្ទៃមេឃស្រស់ថ្លាទៅវិញ សរបញ្ចាក់អោយដឹងថានាងក្រម៉ំអស់កម្លាំងច្រើន តែប្រុសសង្ហាបែរជាមានកម្លាំងពេញបឹបមិនដូចជាភរិយា។
រាងសង្ហាមើលផង ញញឹមផងតែឯកឯង ហាក់ដូចជានឹកឃើញរឿងអ្វីមួយដែលធ្វើអោយគេមានអារម្មណ៍សើចសប្បាយអរ ហើយរិតតែអ៉ឹមអៀនជាខ្លាំង គេញញឹមខ្ចិបមាត់សម្លឹងមើលបក្សីដែលហោះហើរលើវេហាយ៉ាងសប្បាយដូចជាគេពេលនេះក៏កំពុងតែសប្បាយដូចគ្នា។
«ហេតុអីក្រោកលឿនម្ល៉េះប្តីសម្លាញ់?» រំពេចនោះដៃស្រឡូនដូចជាបន្លាក្រូចក៏លូកមកឱបចង្កេះប្រុសកំលោះពីក្រោយ ធ្វើអោយគេភ្ញាក់ព្រឺតតែក៏បាត់ទៅវិញពេលដែលឮសម្តីទឹកឃ្ម៉ំចេញពីមាត់ភរិយា។
«ជាធម្មតាបងក្រោកលឿនបែបនេះហើយ!» គេនិយាយបណ្តើរញញឹមបណ្តើរ ហេតុអីក៏គេមានអារម្មណ៍រំភើបអ្វីយ៉ាងហ្នឹង?
«មិនមែនមិនចង់អោយអូនគេងឱបទេមែនទេ?» នាងក៏សួរបញ្ជោះទៅមើល ព្រោះកាលពីយប់ម៉ិញគេក៏មិនណយដែរ ទាំង២នាក់ក៏បាក់ស្បាតដូចៗគ្នាហ្នឹង ហេតុអីក៏គេមានកម្លាំងក្រោកលឿនចំណែកឯនាងក្រោកយឺតទៅវិញ ឬមួយមានចេតនាមិនចង់អោយនាងឱប?
«អ្នកណាថា? បងចង់មើលទេសភាពពេលព្រឹកព្រលឹមទៅវិញទេ!»
«អូនថាមុខអូនស្អាតជាងមេឃពេលព្រឹកទៅទៀត ហេតុអីបងមិនមើលមុខអូនវិញ?»
«មែនហ៎? អ៊ីចឹងបងស៉ំមើលបន្តិចទៅមើល?» គេញញឹម ហើយងាកក្រោយមើលផ្ទៃមុខនាងអោយពេញទីថាពិតជាស្អាតជាងទេសភាពពេលព្រឹកមែនឬក៏អត់?
«អ៉ឺម...ធ្វើអីហ្នឹង?» ចង់ធ្វើអ្វីទាំងព្រឹកបែបហ្នឹង? ក្តោបមុខនាងហើយក៏ចង់ថើប ទើបធ្វើអោយ ថេហ្សា ប្រញាប់ខ្ទប់បបូរមាត់ក្រាសជាបន្ទាន់។
«ចង់ថើបហ្នឹងហើយ!»
«ប្រុសកំហូច អ្នកណាបង្រៀន?»
«គ្មានអ្នកណាបង្រៀនទេ ប្តីប្រពន្ធគឺបែបហ្នឹង!»
«ផ្ចាល់មិនឈ្នះពិតមែន!»
«ឃ្លានេះបងអ្នកនិយាយទើបត្រូវ! ស្រីកំហូចដូចជាអូន ធ្វើអោយប្រុសដូចជាបងស្រឡាញ់ស្ទើរលេព តើអ្នកណាកំហូចជាងទៅ?»
«ប្រាកដជាបងហើយ!»
«គឺអូនទៅវិញទេ!»
«មិនមែន!»
«គឺអូន»
«បងហ្នឹងហើយ!»
«ប្រកែកមិនឈ្នះទេ»
«មិនឈ្នះស្រាប់ហើយ»
«តែរឿងខ្លះបងអាចឈ្នះ ធ្វើអោយអ្នកខ្លះដេកសន្លប់ភ្លាមៗមិនដល់ប៉ុន្មានតឹកផង»
«ប្រុសរោគចិត្ត អ្នកណាអោយបងនិយាយពាក្យស្មោគគ្រោគបែបនេះ?» ថេហ្សា ទះមាត់គេបន្តិច ហើយងាកមុខចេញមកឱបដៃហាក់ដូចជាខឹងនឹងសម្តីគេនិយាយ តែនាងលួចមកញញឹមទៅវិញទេ ព្រោះតែនាងខ្លួនឯងអៀនស្ទើរលេចនោមកាលដែលឮបែបនេះ គួរអោយអាម៉ាស់ខ្លាំងណាស់។
«អូហួយ...អោយប្តីស៉ំទោសទៅមើល! មិនសន្លប់ក៏មិនសន្លប់» គេមានតែលូកដៃឱបចង្កេះប្រពន្ធលួងលោមនេះឯង ការពិតគេនិយាយលេងទេតើ ខឹងដែរសម្បត្តិត្រឹមពាក្យប៉ុន្នឹង។
«បែបនេះក៏មិនអោយនិយាយដែរ! រិតតែក៉ំស្តីអោយអ្នកណាផ្សេងឮ!»
«ទោះជាមិននិយាយ...គេក៏ដឹងស្រាប់ទៅហើយមិនអ៊ីចឹង! យប់ក្រេបទឹកឃ្ម៉ំ តើអោយអ្នកដទៃគិតថាប្តីប្រពន្ធគេកំពុងតែធ្វើអីទៅ? ហើយយប់ម៉ិញនេះលេងស្ទីលបែបហ្នឹងមានតែក្នុងរឿងកុនទេណា៎ ស្លៀកបែបម៉េវៗ...បែបកូនឆ្មាគួរអោយស្រឡាញ់យ៉ាងនេះតើប្រុសណាទ្រាំបាននោះ!»
«ភឹស...ប្រាប់ហើយថាមិនអោយនិយាយ!» នាងជ្រុលមួយកែវដៃដាក់គេចំពោះតែម្តង ដឹងទេថានាងកំពុងអៀន ហើយមកបញ្ជោះបញ្ជោនិយាយពីរឿងកាលពីយប់ម៉ិចទៀត នាងអៀនឡើងផ្ទៃមុខក្រហមអស់ហើយ។
«អូយ...បងឈឺណា៎ ថេហ្សា!»
«ត្រូវហើយ ដាល់មិនអោយឈឺដាល់ធ្វើអី? ឬមួយចង់ត្រូវអ្វីផ្សេង? បានណា៎...ចាំជួនតាមសំណូមពរ» សួរខ្លួនឯង ឆ្លើយខ្លួនឯងតែម្តងហើយ ថេហ្សា! ព្រោះតែនាងគិតចង់វាយប្រុសមាត់ឥតកម្របដូចជាគេចោលម្តង ទើបទាញខ្នើយមកលើកវាយគេ។
«...អួយ...ថេហ្សា...បង...បងឈប់និយាយហើយ ថេហ្សា! បងឈប់ហើយ...» នាងដេញវាយប្រុសកំហូចនេះយ៉ាងចាស់ដៃ គេក៏រត់គេចយកប្រាស់អាយុ សើចផង ដេញផង ហាក់ដូចជាកូនក្មេងរត់ដេញវាយគ្នាយ៉ាងអ៊ីចឹង គេរត់ឆ្វេងនាងរត់តាមវាយទាល់តែបាន ចុងក្រោយដួលត្រឡប់ត្រឡិនលើពូកទាំង២នាក់ ធ្វើអោយប្រុសកំហូចឈ្លាតពេលលួចថើបនាងទាល់តែបាន មិនបង្អង់យូរគេក៏ទាញភួយដណ្តប់ជិតរាងកាយទាំង២ ធ្វើអោយរង្គោះរង្គើរពេញទាំងពូក ហាក់ដូចជាមាន់កំពុងជាន់គ្នា ហិហិ...ស្តីលេងទេ! មើលទៅមានសេចក្តីសុខណាស់!។។៕

                         \ចប់ដោយបរិបូរណ៌/
                       ~~~~~~~~~~~~~

សូមអរគុណដល់Readersសំណព្វចិត្តទាំងអស់គ្នា ដែលបានតាមដានរឿង «ចំណងលិខិត បំណុលស្នេហ៍» របស់Adminតាំងពីដើមរហូតដល់ចប់សាច់រឿង Adminមានតែម្រាមដៃ១០សំពះអរគុណគ្រប់គ្នា ដែលបានសរសើរ និងជួយគាំទ្រគ្រប់ស្នាដៃប្រលោមលោករបស់Admin ជាចុងក្រោយAdminមានតែពាក្យជូនពរ សូមអោយអ្នកទាំងអស់គ្នា មានសុខភាពល្អ និងអាយុ វណ្ណៈ សុខៈ ពលៈ ជារៀងរហូតទៅ ជាពិសេសនោះជៀសឆ្ងាយពីវីរុស កូវីត១៩ ទាំងអស់គ្នា ត្រូវចូលរួមរក្សាអនាម័យ និងគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាលនូវ ៣ក៉ំ៣ការពារទាំងអស់គ្នា។
សូមអរគុណ🙏❤️

                                       By: ប៉ុម ស្រីពេជ្រ
                                            ឬ Pichpichbp

រឿង «ចំណងលិខិត បំណុលស្នេហ៍»💙Hikayelerin yaşadığı yer. Şimdi keşfedin