ភាគ២៦

1.5K 88 3
                                        

     បន្ទាប់ពីវេលាដ៏ផ្អែមល្ហែមអស់រយៈពេលជាច្រើនម៉ោងមក នេះក៏ដល់ពេលដែលទ្រង់សង្ហាជូន ថេហ្សា ត្រឡប់មកវិញ ហើយក៏ជាពេលមកសម្រាកនៅឯវិមាន មេណូលី ផងដែរ។
     ទាំងគូរដើរកាន់ដៃគ្នាយ៉ាងស្អិតរមួតចូលក្នុងវិមាន ដោយស្រីដែលមាននាមថាជាប្រពន្ធញញឹមតាំងពីបើកក្បាលរហូតដល់ពេលនេះនាងនៅតែញញឹមដដែរ ព្រោះតែបេះដូងមានគ្នានោះអី។
     ក្នុងបន្ទប់
     ពួកគេដើរចូលក្នុងបន្ទប់ហើយក៏បិទទ្វារ អ្នកជាស្វាមីក៏ចូលបន្ទប់ទឹកមុនដើម្បីងូតទឹក ព្រោះតែគេចូលចិត្តភាពស្រស់ស្រាយ មិនចូលចិត្តភាពស្អុះស្អាប់នោះទេ។
     <ហ៉ឺយ...!!!!!! ហេតុអីក៏ខ្ញុំអៀនយ៉ាងនេះ!! ហ្ហឹម...បេះដូងខ្ញុំលោតញាប់រហូត តើវាមានបញ្ហាអីទៅ?! បញ្ឈប់មិនបានទេ!! ហ្ហឹកៗៗ!!! គេស្រឡាញ់ខ្ញុំ! គេស្រឡាញ់ខ្ញុំហើយ...ហ្ហឺយ...បេះដូងឈប់លោតទៅ!!!!> ថេហ្សា លោតឡើងលើពូករមាលក្រឡាប់តែឯង ដោយសារតែនាងអៀនខ្លាំងណាស់ ហើយក៏កំពុងតែបណ្តេញអាបេះដូងឆ្គួតៗអោយវាឈប់លោតផងដែរ គេនិយាយពាក្យថាស្រឡាញ់នាងដែលធ្វើអោយបេះដូងតូចស្ទើរតែលោត១លានដងក្នុង១វិនាទីទៅហើយ នាងអរណាស់ពេលនេះ ខាំភួយខាំខ្នើយជាប់ ផ្ទៃមុខគឺដូចប៉េងប៉ោះទ៉ំយ៉ាងអ៊ីចឹង គឺក្រហមង៉ាង។
     ១០នាទីក្រោយមក នាងល្អិតនៅតែមិនព្រមឈប់រមាលអៀនខ្មួលខ្មាញ់ទៀត កាយសង្ហាក៏ដើរចេញពីបន្ទប់ទឹកល្មម ឃើញអស់ព្រឹត្តការណ៍ដែលនាងកំពុងធ្វើ គេក៏ញញឹមបន្តិចមុននឹងចូលទៅសន្ត្រប់ពីលើកាយតូចដោយស្លៀកតែកន្សែងសរជាប់ល្វែងក្រោម និងសក់សើមរឹមៗធ្លាក់តំណក់តូចៗលើផ្ទៃមុខស្រីស្រស់។
     «នេះ...លោក...ធ្វើអី? ចេញទៅ!!» ថេហ្សា ភ្ញាក់ព្រឺត នាងក៏ព្យាយាមរុញគេចេញពីប្រាណទាំងដែលកាយគេគឺល្ហល្ហេវធ្វើអោយនាងប៉ះពេញៗដៃ។
     «កំពុងតែធ្វើអី ខាំភួយខាំពូកបែបនេះ?» ទ្រង់ក៏សួរនាង។
     «...គឺ...»
     «អ៊ុប...!!! អ្អឹម...!!!» មាត់ដែល គឺ ក៏ត្រូវត្របាក់ចូលបបូរមាត់ក្រាសយ៉ាងទាន់ហន់ ធ្វើអោយ ថេហ្សា ដាច់ខ្យល់ដង្ហើមភ្លាមៗស្ទើរតែដកមិនដល់គ្នា។ ឯដៃនាងតូចក៏លែងមានការរុញច្រានទៀតហើយ នាងស្របតាមគេគ្រប់ពេលហើយ ព្រោះតែបេះដូងនាងបានចារឈ្មោះបុរសដែលនៅលើប្រាណនាងនេះហើយ ទោះបីពេលនេះគេត្រូវការលើសពីការថើបក៏នាងព្រមដែរ។
     គ្រឺងៗៗៗៗៗៗៗ...
     សំឡេងទូរសព្ទរោទ៍ក៏បន្លឺឡើង មកកាត់ចង្វាក់ស្នេហ៍របស់អ្នកទាំង២មួយរំពេច ធ្វើអោយទ្រង់សង្ហាត្រូវងើបចេញពីប្រាណរបស់ ថេហ្សា វិញ ដើរមករកទូរសព្ទតែវាដាច់បាត់ទៅហើយ ទើបគេត្រូវស្លៀកពាក់យ៉ាងប្រញាប់ព្រោះដឹងថាលេខក្នុងទូរសព្ទជាមនុស្សសំខាន។
     «លោកទៅណាមែនទេ?» ថេហ្សា ក៏សម្រេចចិត្តសួរទៅគេ ព្រោះឃើញគេស្លៀកពាក់ប្រញាប់ប្រញាល់ពេក។
     «មិនបានទៅណាទេ! គឺបិតាតេមករកបង បងទៅរកបិតាបងសិន!» ស្លៀកពាក់ហើយ គេក៏ដើរចេញពីបន្ទប់ទៅ ដើម្បីទៅរកបិតាដែលនៅបន្ទប់ក្បែរនេះតែនៅជ្រុងម្ខាងឆ្ងាយពីបន្ទប់ពួកគេ។ ក្រឡេកមករក ថេហ្សា ឯណ្ណេះវិញ ស្ទាប់មុខស្ទាប់មាត់ដែលក្តៅមួយរង្វង់ទាំងអៀនទៀតហើយ នាងពិតជាខ្មាស់ខ្លួនឯងណាស់ដែលបណ្តោយអោយចិត្តបាក់ស្រឹបទៅលើស្វាមីអេតាស៉ីវិលម្នាក់នេះ។

រឿង «ចំណងលិខិត បំណុលស្នេហ៍»💙Donde viven las historias. Descúbrelo ahora