ភាគ១៤ + ១៥

1.8K 72 3
                                        

     ព្រឹកប្រលឹមស្រាងៗ ថ្ងៃរះចុងកំពូលដូង បញ្ចាំងពន្លឺមកកាន់ផ្ទៃផែនដីអោយស្រស់បំប្រ៉ងឡើងតាមធម្មជាតិ។ ពន្លឺថ្ងៃផ្លាតចាំងចូលទៅដាស់ស្រីក្រម៉ំដែលកំពុងដេកស្តូកស្តឹងក្នុងបន្ទប់មួយអោយនាងក្រោកឡើងពីការលង់លក់ក្នុងមួយរាត្រីមកនេះ។ នាងចាប់បើកភ្នែកសន្សឹមៗមើលទៅខាងលើដែលមានផ្ទៃជញ្ជាំងសរស្គុះ ពន្លឺភ្លើងអំពូលបាញ់តម្រង់មកកែវភ្នែកនាងយ៉ាងច្បាស់ នាងក្រឡេកបន្តទៅឆ្វេងទៅស្តាំព្រោះតែចម្លែកភ្នែក នាងមានអារម្មណ៍ថាទីនេះជាបន្ទប់ក្នុងវិមានរបស់គេដដែរ។ នាងយកដៃស្ទាបក្បាលដែលបែកទើបដឹងថា មានគេបានលាងរបួសអោយនាងម្តងទៀតហើយ ចំណែកឯជើងរបស់នាងដែលស៉ីមួយផ្តៅក៏មានអារម្មណ៍ថាដូចជាមានថ្នាំផ្សាៗបានលាបអោយនាងដែរ ស្រាប់តែ...
     «អ្អាយ...!!!!!!!!!!!!!!!!!!» នាងស្រែកយកមួយវ៉ាស់ ក៏ព្រោះតែខ្លួនប្រាណនាងគឺទទេស្អាត!
     គ្រាក!!!!
     «ឆាប់ញ៊ាំថ្នាំទៅប្រពន្ធសម្លាញ់! នេះខោអាវ! យកទៅពាក់ទៅនឹងអាលបានចេញទៅក្រៅ ចៅហ្វាយចាំ» ភ្លាមនោះក៏មានមនុស្សប្រុសម្នាក់បើកទ្វារចូលមក ធ្វើអោយ ថេហ្សា ដឹងភ្លាមថា គេជាអង្គរក្សវ៉ែនតាខ្មៅរបស់ទ្រង់ ជុងគ្រីត! គេហៅនាងថា ប្រពន្ធ?! បានន័យថាយ៉ាងម៉ិច?! វានិយាយហើយក៏បិទទ្វាររួចចេញទៅបាត់ ទុកអោយស្រីក្រម៉ំភាំងមិនដឹងខ្លួន។
     «...អាមនុស្សថោកទាប! ឯងធ្វើស្អីយើង? អាគំរួក! អាសត្វដេច្ឆាន!! ហ្ហឹក...!!! មិនពិតទេ!» អ៊ីចឹងមានន័យថាយប់ម៉ិញ នាងដេកជាមួយអាគំរួកនេះឬ?! មិនអាចទេ! ថេហ្សា កំសត់យំននាលខ្លួនប្រាណឱបត្រចៀកមិនចង់ជឿទេ នាងត្រូវគេបំពានរាងកាយហើយ អស់ហើយ! ភាពបរិសុទ្ធរបស់នាងត្រូវគេឆក់យកបាត់ហើយ! នាងមិនចង់រស់ទេ! ហេតុអីក៏គេធ្វើបែបនេះចំពោះនាង! នាងខុសអី ហេតុអីក៏អោយគេរំលោភនាងតាមចិត្តដូច្នេះ? «ហ្ហឹក...អាមនុស្សថោកទាប! អាមនុស្សដេរច្ឆាន ខ្ញុំស្អប់លោកឯងណាស់ ស្អប់ជាងលាមកទៅទៀត! ហ្ហឹក...! ម៉ាក់អ្អើយម៉ាក់...ខ្ញុំអស់ហើយ គេធ្វើបាបខ្ញុំណាស់ គេអោយមនុស្សប្រុសមករំលោភខ្ញុំ ហ្ហឹក...!!!» នាងយំ! យំរហូតទាល់តែសឺតសត នាងអស់ហើយពេលនេះ អ្វីៗគឺចប់ហើយ អនាគតនាងនឹងចប់ នាងមិនអាចរកប្តីបានទៀតទេ ព្រោះតែអាអង្គរក្សចង្រៃនោះចាត់ការនាងរួចទៅហើយ។
     ទោះជាអ្វីៗត្រូវបានចប់ នាងឈឺចាប់ខ្លាំងប៉ុណ្ណាក៏ត្រូវតែនាំខ្លួនចេញពីបន្ទប់នេះអោយបាន ព្រោះតែនាងត្រូវតែទុកដង្ហើមនៅមើលថែបងស្រី នាងមិនអាចសម្លាប់ខ្លួនឯង មួយភ្លេតនៅគ្រានេះទេ បើនាងស្លាប់ បងស្រីនាងគិតយ៉ាងម៉ិច?! គេប្រហែលនឹងសម្លាប់បងស្រីនាងចោលទៅជាមួយផងក៏មិនដឹង មិនអាចទេ បើជ្រុលជាគេស្អប់នាងគ្រប់គ្នា ម៉ាក់ប៉ាលែងទទួលស្គាល់ យ៉ាងណានាងនៅមានបងស្រីនៅជាមួយ នាងត្រូវតែមើលថែអោយជានឹងអាលបានរួចផុតពីនរកកម្មមួយនេះ ហើយនឹងនាំបងស្រីនាងទៅជួបម៉ាក់ និងប៉ាបញ្ជាក់ថាបងស្រីនៅរស់ទេ។
     នាងត្រូវតែសម្អាតខ្លួនដែលកខ្វក់ត្រូវមនុស្សប្រុសញាំញី ជម្រះក្អែរដែលវាថើប វាអង្អែរចោលអោយអស់ នាងមិនចង់គិតរឿងយប់ម៉ិញទេ ហើយក៏មិនចង់ស្រមៃដែរថាអាម្នាក់នោះ ធ្វើអ្វីខ្លះលើនាង បើនាងសន្លប់នៅយប់ម៉ិញ បានន័យថានាងមិនបានរើទេ ប្រហែលជាវាលេងយកម៉ាឆ្ងាញ់ដៃហើយ។ នាងមិនត្រូវចុះចាញ់ឡើយណា ថេហ្សា! នាងត្រូវចាកចេញពីបន្ទប់នេះ លេបថ្នាំអោយបានជា និងស្លៀកពាក់អោយស្អាតបាត ដើម្បីចេញទៅទទួលរឿងថ្មីទៀតមកដោះស្រាយ។

រឿង «ចំណងលិខិត បំណុលស្នេហ៍»💙Where stories live. Discover now