ភាគ៨២

1.8K 80 1
                                        

«...បោះម៉ោៗៗៗៗៗ....»
«១...២...៣...ហាច់...យ៊េ...» ចុងក្រោយបាច់ផ្កាក៏ធ្លាក់ដល់ខ្លួនក្រម៉ំ ហ្វីយ៉ា បានសម្រេច ស្តែងអោយដឹងថានាងក្រម៉ំក៏ជិតដល់គូរដែរ។

     យប់ឡើង
     វេលាម៉ោង៨យប់ទៅហើយ មេឃក៏បង្អូសធ្លាក់ខ្យល់មកហ្វូៗបណ្តាលអោយគូរស្នេហ៍មួយគូរដែលកំពុងតែឈរឱបគ្នាកណ្តាលយ៉រក៏ចាប់ផ្តើមត្រជាក់ឡើង ធ្វើអោយខាងស្រីក៏ទាញដៃលោកប្តីរិតតែខ្លាំងដើម្បីបានដៃមាំឱបនាងអោយបាត់ត្រជាក់ជាងនេះ។
     «រងា?» ពេលដែលឃើញនាងរងាពេកអ្នកដែលមានងារជាប្តីក៏សួរ ហើយក៏មិនបណ្តោយអោយប្រពន្ធជាទីស្រឡាញ់រងាញ័រដែរ។
     «អ៉ឺម» ថេហ្សា គ្រហឹមជំនួសពាក្យថា មែន។ ទើប ជុងគ្រីត ត្រូវដោះអាវគ្រ័សេររបស់ខ្លួនមកបំពាក់អោយ ថេហ្សា តែនាងបដិសេធ...
     «អរគុណ...តែខ្ញុំចង់ងូតទឹកច្រើនជាង!» ថាហើយ ថេហ្សា ក៏ដើរចូលក្នុងបន្ទប់វិញជាមួយការលើករ៉ូបដែលសំពីងសំពោងនេះ។
     «រងាតែចង់ងូតទឹក?» អ្នកខ្លះសួរខ្លួនឯងតិចៗ ឆ្ងល់នាងដែររងាហើយងូតទឹក។
     «ខ្ញុំស្តាប់ឮណា៎! ...ព្រោះខ្ញុំមិនមែនមនុស្សក្លិនស្អុយដូចជាលោក» ទោះជាគេនិយាយតិចៗ តែនាងអាចស្តាប់ឮទាំងអស់ហ្នឹង ហើយកាលដែរនាងចង់ងូតទឹកនោះព្រោះតែពេលនេះក្លិនកាយដ៏ក្រអូបឈ្ងុយឈ្ងប់វាប្រែជាជូរពេញទាំងរាងកាយទៅហើយ ទើបនាងត្រូវការលាងសំអាត។
     «ហេតុអីក៏និយាយមិនស្វីតសោះអ៊ីចឹង ថេហ្សា?»
     «ស្វីតស្អី?»
     «ស្វីតណា៎...! ហៅប្តីថាលោកនេះ សមដែរទេ?»
     «មិនសមទេ!»
     «អៅ...បើដឹងថាមិនសមហើយ និយាយធ្វើអីចុះ?»
     «ព្រោះវាមិនទម្លាប់!»
     «ឥឡូវមកទម្លាប់អោយហើយទៅ!»
     «អេ៎...ឈប់ៗៗៗ...ធ្វើអី?» គេដើរទៅរក ថេហ្សា លឿនធ្លោយ បណ្តាលអោយនាងភ័យចង់រាគនោះ ខ្លាចថាគេគិតអ្វីមិនល្អចំពោះនាង។
     «ធ្វើអី? បងមានធ្វើអី? សម្រេចថាអូនងូតទឹកដែរទេ?»
     «ប្រាកដជាងូតហើយ!»
     «បើប្រាកដជាងូតហើយ...ហើយគិតថាដោះរ៉ូបបានដែរឬទេ?»
     «មិនបាន!»
     «បើមិនបានបងជួុយដោះអោយ!»
     ចប់សម្តីគេ ថេហ្សា ក៏ដើរចូលទៅអង្គុយលើពូកបែរខ្នងអោយគេងាយស្រួលរឺត មុននឹងទ្រង់សង្ហា ជុងគ្រីត ចូលមកអង្គុយក្បែរ ហើយលូកដៃរឺតអោយនាងថ្នមៗ។
     «...ហើយនៅ?» ថេហ្សា សួរគេបន្តិច ជាយូរមកហើយដែររឺតនៅមិនទាន់ហើយទៀត ព្រោះតែកែវភ្នែកប្រុសសង្ហាកំពុងគន់មើលសាច់ខ្នងខ្ចីល្វក់របស់នាង រួចលួចលេពទឹកមាត់តែឯង មុននឹង...
     «អេស៎...ធ្វើអី?» ថេហ្សា ស្រាប់តែទទួលដឹងថាច្រមុះកំហូចបានញល់មកថើបខ្នងនាង ទាំងដៃសងខាងឱបចង្កេះនាងជាប់។
     «អូនសម្លាញ់...យប់នេះជាយប់ផ្សំដំណេករបស់ពួកយើងណា៎!»
     «ចុះបើអូនប្រាប់ថាអូនមិនព្រម! បងក៏ត្រូវតែឈប់!»
     «អូនហាមបងមិនឈ្នះទេ ថេហ្សា...» បន្ទាប់ទ្រង់ក៏ផ្តេកនាងថ្នមៗទៅពូក តែនាងបម្រាស់ចេញវិញទាល់តែបាន។
     «ខ្ញុំប្រាប់ថាមិនព្រម! តើឮទេ?» ថេហ្សា ស្រែកមួយវ៉ាស់ធ្វើអោយអ្នកខ្លះស្លេកមុខមួយរំពេច នាងកាចដល់ហើយពេលនេះធ្វើអោយគេលែងហ៊ានធ្វើអ្វីតទៅទៀត។ ដោយសម្លឹងសម្លក់មួយសម្បក់មក ថេហ្សា ក៏ចូលទៅបន្ទប់ទឹកដើម្បីងូតទឹកចេញ មួយសន្ទុះធំនាងក៏ចេញមកវិញជាមួយកាយសើមតិចៗ និងឈុតគេងយប់របស់នាង។
     បន្ទាប់មកប្រុសកំលោះដែលខ្ជាប់មុខក្រម៉ូវតែឯងមួយសម្បក់ធំមកនោះដែរក៏ចូលបន្ទប់ទឹកម្តង មិនយូរគេក៏ចេញមកវិញជាមួយកាយសើមដូចគ្នា និងឈុតគេងយប់។ គ្រាន់តែចេញមកភ្លាមក៏ឃើញភរិយាជាទីស្រឡាញ់អង្គុយសន្តូកជើងលើសាឡុងជាមួយរ៉ូបគេងយប់ត្រឹមភ្លៅរបស់នាង ដៃកាន់ទឹកដោះគោមួយកែវកំពុងក្រេប នាងធ្វើបែបនេះគ្មានចេតនាចង់បំផុសអារម្មណ៍របស់លោកស្វាមីទេ គឺនាងអង្គុយញ៊ាំសម្លឹងមើលព្រះចន្ទឯណ្ណេះទេ បន្តិចមកនាងក៏ដើរមកគេងវិញតែបានបន្តិចអ្នកខ្លះក៏លូកដៃមកឱបចង្កេះនាងសារជាថ្មី។
     «មានអារម្មណ៍ថាប្រពន្ធរបស់បងស្អាតជាងទេពធីតាទៅទៀត»
     «ទើបតែដឹង!» នាងសួរឌឺក្នុងន័យសប្បាយចិត្តចង់ផ្ទុះបេះដូងទៅហើយពេលដែលឮគេសរសើរតែធ្វើជាមាត់រឹងសួរបែបគម្រោះគម្រើយ។
     «អត់ទេ...! បងដឹងយូរហើយ តែមិនហ៊ាននិយាយ...»
«ប្រហែលមកពីខ្លាចគូរដណ្តឹងហើយមើលទៅ!»
«អ្នកណាថា? ស្ការ៉ា ហ្នឹងមែនទេ? នាង និងបងគ្មានអ្វីពាក់ព័ន្ធគ្នាទៀតទេ!»
«ជឿម៉ិចបាន! ចិត្តមនុស្សប្រុសនុះ!» នាងពិតជាមិនជឿពិតមែន អ្នកណាដែលថាមិនស្គាល់ប្រុសកំណាចកាលពីមុនលេងស្រីសឹងស្លាប់។
«មិនជឿ...តើអោយបងធ្វើយ៉ាងម៉ិច?»
«មិនជឿ មិនចាំបាច់ធ្វើអីទេ! គ្រាន់តែអន់ចិត្ត មិនគួរណារូបរាង រូបសម្ភស្សខ្ញុំប៉ុន្នឹងដែរ បែរជាមានប្តីជាប្រុសល្មោភទៅវិញ!» និយាយហើយ ក៏មិនភ្លេចហក់មុខទៅឌឺមួយដែរ ធ្វើអោយអ្នកម្ខាងពិតជាក្នាញ់នាងខ្លាំងៗចង់តែចាប់ថើបទេ។
«មែនហើយ! ចំណែកឯខ្ញុំក៏ដូចគ្នា រូបរាងក៏ស្រស់សង្ហា មានទ្រព្យច្រើន តែបែរជាមកលង់ស្នេហ៍ស្រីកំហូចនេះទៅវិញ!» ចប់មួយប្រយោគនេះធ្វើអោយ ថេហ្សា ត្រូវយកដៃខ្ទប់មុខជាប់ដោយសារនាងអៀននោះអី។ ប្រុសស្អី និយាយសម្តីផ្អែមដូចស្ករយ៉ាងហ្នឹង ធ្វើអោយគេអៀនហើយដឹងទេ។
«ខ្ញុំចង់គេងហើយ!» ថេហ្សា ក៏បង្វែរសាច់រឿងវិញជាប្រញាប់ នាងខ្លាចក្រែងថាទប់ចិត្តខ្លួនឯងមិនជាប់ ហក់ទៅថើបគេដូចថ្ងៃម៉ិញទៀតឥឡូវហើយ។
     «មិនអោយគេងទេ យប់នេះជាយប់...» ភ្នែកប្រុសសង្ហាបែរទៅមើលស្រទាប់ផ្កាដែលពេញលើពូក មុននឹងចាប់វាមួយក្តាប់យកមករោយពីលើក្បាលប្រពន្ធបញ្ជាក់ថាជាយប់ផ្សំដំណេកនោះអី។
     «...ឆ្គួត...» ថេហ្សា ទាញខ្នើយមកវាយគេមួយផាំង បញ្ឈប់គេអោយឈប់គិតរឿងនេះទៀត ព្រោះនាងមិនចង់។
     «ថេហ្សា...បងស៉ំអង្វរ!» ជុងគ្រីត ប្រុសកំណាចស្រាប់តែក្លាយជាកូនទន្សាយតូចៗភ្លាមមួយរំពេច ព្រោះតែចង់ឆីទឹកឃ្ម៉ំក៏គួរស៉ំអង្វរមេឃ្ម៉ំសិនដែរ។
     «...បើប្រាប់ថាមិនចង់គឺមិនចង់ហើយ!»
     «តែបង...ណា៎ៗៗ...» គេអង្វរនាងដូចក្មេងទាទិញនំទៅហើយ ទឹកមុខឡើងកំសត់ គិតថា ថេហ្សា ហ្នឹងព្រមហា៎ហ្នឹងហា៎។
«បានណា៎...ប្តីសម្លាញ់...» ថេហ្សា ធ្វើមកជាញញឹម ហើយថ្បិចចង្កាលោកប្តីបន្តិច មុខមានល្បិចច្បាស់ណាស់។
«...» ធ្វើអោយអ្នកខាងនេះញញឹមខ្ចិបមាត់ ទះដៃតិចៗសប្បាយអតដល់ហើយ។
«តែខ្ញុំមានហ្គេមអោយលេង!»
«ស្អីគេ ថេហ្សា? គ្រាន់តែផ្សំដំណេកក៏មានហ្គេមដែរហ៎?» គេមិនដែរឮទេ ប្រពន្ធស្អីចិត្តអាក្រក់ម្ល៉េះគ្រាន់តែយប់ផ្សំដំណេកក៏លេងហ្គេមដែរនុះ។
«បើមិនលេងហី!» បើមិនលេងនាងគេងវិញល្អជាង តែមិនបានព្រោះគេបញ្ឈប់...
«អេ៎...ឈប់ៗៗៗៗ...លេងក៏លេង! តើលេងយ៉ាងម៉ិច?»
«...» ថេហ្សា ញញឹមបន្តិចលាក់គំនួត ហើយចាប់ផ្ងើយចង្កាលោកប្តីឡើងមើលបន្តិច ហាក់ដូចជាខ្លួនឯងជាលោកស្រីម៉ាហ្វៀអ៊ីចឹង ច្បាស់ជាហ្គេមសប្បាយលេងជាមិនខាន។

(សូមរងចាំអានភាគបន្ត)

ហ្គេមអាម៉ិចណ៎????!!!!!😹😹😂

រឿង «ចំណងលិខិត បំណុលស្នេហ៍»💙Donde viven las historias. Descúbrelo ahora