«ប្រច័ណ្ឌ!»
     «ប្រាកដហើយ!»
     «មុខនេះអន់ចិត្តមិនស្ទើរទេកូនប្រុស»
     បន្ទាប់ពីនាងក្រម៉ំឡើងទៅលើបាត់ស្រមោលឆឹង សំឡេងអ៊ូអរក៏ឮឡើងសារជាថ្មីដោយដូរពីរឿងថ្មីម្តង នេះទាំងគ្រួសារៗកំពុងតែលេងល្ខោនបញ្ឆោតភ្នែកទន្សាយតូចហើយទេតើ។
     <ស្រឡាញ់...តែមិននិយាយ ឬមួយមិនយល់ពីចិត្តខ្លួនឯង?> បេះដូងកំលោះសង្ហាចាប់ផ្តើមរីកសុះសាយឡើងដូចជាគ្រាប់ជី ពេលដែលយល់ថាមនុស្សម្នាក់ដែលឆ្នាស់ឥឡូវស្រឡាញ់គេហើយ។
     «ខ្ញុំថា...ថេហ្សា ច្បាស់ជាយំ!» ហ្វីយ៉ា កេះប្រាប់អ្នកដែលអង្គុយជិត ព្រោះនាងដឹងចរិតប្អូនច្បាស់ថានាងនឹងយំចំពោះរឿងនេះជាមិនខាន។
                                   ការទទួលទានអាហារពេលថ្ងៃបន្តទៅមិនដឹងជាគ្រប់គ្នាសប្បាយប៉ុណ្ណាទេ តែក្រឡេកមកមើលអ្នកនៅក្នុងបន្ទប់ឯណ្ណេះវិញដែលអង្គុយស្តូកស្តឹងផ្អែកខ្នងនឹងទ្វារជាប់ ហើយសម្រក់ទឹកភ្នែកមកហ្វូៗដូចជាទឹកជ្រោះ ហេតុអីក៏នាងយំ? យំព្រោះតែស្រឡាញ់គេដែរ ឬមួយយំអបអរសារទរបងស្រីដែលត្រូវរៀបការ?
     «តើកូនលោក...លោកសុកចិត្តមិនមើលទេតើមែនទេ? មនុស្សដូចជាលោកអាត្មានិយមណាស់...អាមនុស្សគំរួក...ហ្ហឹក! ដាយសឺ មិនឈឺ តែខ្ញុំឈឺណាស់ដឹងទេ! ប៉ារបស់កូនខ្ញុំបែរជាមានប្រពន្ធម្នាក់ទៀតនៅនឹងមុខកូនប្រពន្ធ! តើអា២សន្លឹកនោះជាអីទៅ? ឬមួយអាងជាអ្នកអង្គម្ចាស់ចង់មានប្រពន្ធប៉ុន្មាននាក់ក៏ស្រេចចិត្ត? តើតាមពិតទៅលោកមានខ្ញុំក្នុងបេះដូងដែរទេ? តើលោកមានស្រឡាញ់ខ្ញុំទេ? ហ្ហឹក...» អារម្មណ៍មិនយល់ក៏កើតមានជាសំណួររាប់កំភ្លុះសួរមកខ្លួនឯង ទោះជានាងហារមាត់ថាយល់ព្រមអោយបងស្រីរៀបការតែបេះដូងនាងធ្វើមិនបានទេ នាងឈឺណាស់ព្រោះតែស្រឡាញ់ទើបឈឺ។
                                   ថ្ងៃបន្ទាប់
     បន្ទប់ធំតែចង្អៀតបេះដូងហាក់ខ្វះមួយចំហៀងទៀតមកបំពេញ យប់ម៉ិញនេះស្រីតូចដេកយំសឹងតែគ្មានពេលសម្រាកទៅហើយទើបព្រឹកនេះងើបមករៀងយឺតបន្តិច។ 
     ជើងស្រឡូនមួយគូរ ស្លៀករ៉ូបផ្កាឈូកខ្ចីត្រឹមភ្លៅមានរំភាយពីចុងសំពត់ដើរចុះមកពីលើកាំជណ្តើរធំចំកណ្តាលវិមាន គ្រាន់តែនាងឈានជើងមកដល់ភ្លាមក៏ប្រទះឃើញបងស្រី និងអ្នកខ្លះដែលត្រូវជាអនាគតបងថ្លៃកំពុងអង្គុយពិនិត្យមើលស្អីមិនដឹងជាមួយមនុស្សប្រុសចរិតស្រីម្នាក់ ប្រហែលជារឿងពាក់ព័ន្ធនឹងពិធីមង្គលការគេហ្នឹងហើយ ទើបនាងត្រូវវៀងផ្លូវទៅចង្គ្រានបាយ។
     «អេស៎...ថេហ្សា មកនេះបន្តិចមកអូន» ហ្វីយ៉ា បក់ដៃខ្វៃៗហៅប្អូនអោយចូលមកនេះ។
     «...ចា៎...ចាស៎??» ថេហ្សា ដើរបានបន្តិចក៏ត្រូវឈប់ដំណើរពេលដែលឮសំឡេងបងស្រីហៅ តែនាងនៅស្ទាក់ស្ទើរមិនហ៊ានដើរចូលទៅ។
     «មកនេះមកបងមានការនិយាយជាមួយ!» ឮសម្តី ហ្វីយ៉ា ហើយ ថេហ្សា ក៏ដើរចូលទៅ។
     «បងស្រីមានការអី?» ថេហ្សា ដាក់បង្គុយចុះពឹបក៏សួរភ្លាម ព្រោះនាងប្រញាប់ទៅរកអ្វីមកចម្អែតក្រពះសិន តាំងពីល្ងាចម្សិលនាងមិនទាន់បានអ្វីចូលពោះបន្តិចទេ។
     «បងមានការសំខាន់! គឺមង្គលការណា៎ ថេហ្សា!»
     «បងស្រីមានអ្វីមែនទេ?»
     «ថេហ្សា ជួយបងបន្តិចមកណា!!» ហ្វីយ៉ា ចាប់ដៃប្អូនហើយអង្វរនាងតិចៗ។
     «បងស្រីតើមានរឿងអី? ឬមួយអាមនុស្សឆ្គួតខ្លះវាធ្វើបាបបង?» ថេហ្សា ដៀងភ្នែកសម្លក់ទៅអ្នកដែលអង្គុយជិតបងស្រីនាងបន្តិចដើម្បីអោយប្រាកដចិត្តថាគេម្នាក់ហ្នឹងមានបានធ្វើអ្វីអោយបងស្រីនាងពិបាកចិត្តទេ។
     «គ្មានទេ ថេស៍...! គឺបងចង់ពឹងឯងរឿងមួយ...គឺឯងក៏ដឹងថាបងដើរមិនរួចទេ! ហើយស្អែកនេះមានពិធីមង្គលការហើយ! បងពឹងអោយឯងទៅជួយថតរូបពិធីមង្គលការជំនួសបង!»
     «ថា...ម៉ិច...បងស្រី??» ថេហ្សា បើកភ្នែកក្រឡង់ៗប៉ុនពងទា ពិធីមង្គលការតើអាចអោយអ្នកណាជំនួសបាននោះ?!
     «ថេហ្សា គឺបងមិនអាចក្រោកឈរថតរូបបានទេ!»
     «ព្រះនាង...អូស៎...អ្នកនាង ថេហ្សា គឺជួយបន្តិចទៅណា! អ្នកនាងមានកម្ពស់ប្រហាក់ប្រហែលនឹងបងស្រីអ្នកនាងដែរ ជួយបន្តិចទៅណា?» ប្រុសចេកដែលជាអ្នកសំអាងក៏ជួយបន្ទរ។
     «អោយខ្ញុំជួយយ៉ាងម៉ិច?» នាងមិនដែលឮទេ អោយអ្នកដែលមិនមែនជាកូនក្រម៉ំថតរូប Pre-wedding ជំនួស! នាងមិនធ្លាប់ឮ។
     «គឺអ្នកនាងជួយថតរូបឈុតរៀបការណា៎ចាស៎!» ប្រុសចេកជាសំអាងការក៏និយាយ។
     «មិនធ្វើទេ!»
     «ថេស៍...តែបងស៉ំឯងណា៎!! ឯងហ៊ានបដិសេធជាមួយបងដែរមែនទេ?» 
     «បងស្រី...ខ្ញុំមិនដែលឮថាអោយអ្នកផ្សេងថតរូបជំនួសកូនក្រម៉ំទេ បើថាជាកូនភ្លោះខ្ញុំមិនថាទេ! ខ្ញុំមិនថតទេ!» ថាហើយ ថេហ្សា ក៏រៀបនឹងងើបចេញតែស្របពេលដែលលោកអធិការ សុងអ៉ីន ចុះមកពីខាងលើល្មម។
     «អ៎...តើមានរឿងអីនៀគ?» លោកឃើញមុខប្អូនស្រីមិនសប្បាយចិត្តក៏សួរ មុននឹងដើរទៅរកគ្រប់គ្នា។
     «គ្មានអីទេ!» ថាហើយស្រីក្រម៉ំ ថេហ្សា ក៏ប្រញាប់ដើរចេញទៅ ឯលោកអធិការក៏ដើរចូលមក។
     «តើនាងមិនព្រមទេហេ៎?» លោកអធិការក៏សួរ។
     «មិនព្រមហ្នឹងហើយ!»
     «ចំមែនហើយ! ប្រយ័ត្នតែនាងរត់ទៅវិញនោះវីវរហើយ!» 
     «លោក...ក៉ំនិយាយបែបនេះ! នេះ...ម្ចាស់បេះដូងគេរកវាយខ្ញុំមិនជួយទេណា៎» ហ្វីយ៉ា វាយដៃលោកអធិការតិចៗហើយប្រាប់ដំណឹងក្រែងថាអ្នកខ្លះមកវាយ នាងជួយអីមិនបានទេ។
     «អ្នកនាងជួយខ្ញុំមិនបានស្រាប់ហើយ!» 
     «តើធ្វើយ៉ាងម៉ិចទៀតទៅ?» អ្នកអង្គម្ចាស់ដែលអង្គុយថ្មឹងថ្មែងមិនដឹងគិតយ៉ាងណាអោយត្រូវទេ បើនាងក្រម៉ំមិនព្រមថតឈុតរៀបការផងនោះ តើបានអ្វីដាក់តាំងមុខពិធីទៅ?!
     «ខ្ញុំមានវិធីមួយ! ថេហ្សា...នឹងមិនអាចបដិសេធបានទេ!» ហ្វីយ៉ា ក៏លើកម្រាមចង្អុលឡើងបញ្ជាក់ថានាងមានវិធីរបស់នាងហើយ ដឹងតែ ថេហ្សា មិនអាចបដិសេធជាមួយនាងបានទេ។
                                      
                                  
                                              YOU ARE READING
រឿង «ចំណងលិខិត បំណុលស្នេហ៍»💙
Romance(For Liskook Stan only)❤️ វាជាចំណងលិខិតច្បាស់ណាស់! គឺមកពីនាងទើបទារណ្ឌកម្មបេះដូងធ្លាក់មកលើនាងទាំងអស់។ នាងជំពាក់គេ ជំពាក់មនុស្សស្រីដែលគេស្រឡាញ់ ហើយស្រឡាញ់ខ្លាំងបំផុត! នាងត្រូវតែសងមកវិញទាំងអស់នូវទង្វើដែលនាងបានធ្វើ!!! Writer: Park Jipich ...
                                          