បន្ទប់ងងឹតឆឹងគ្មានពន្លឺ គ្មានខ្យល់ គ្មានសំឡេង វាហាក់ដូចជាបន្ទប់មួយដែលបោះបង់ចោលយ៉ាងអ៊ីចឹង មានសុទ្ធតែឡាំងដាក់របស់របរ សាកទាយលេងៗក៏ដឹងថាជាបន្ទប់ទុកសម្ភារៈចាស់ៗដែរ។ វាគួរអោយខ្លាចខ្លាំងណាស់ដែលមានតែធ្នូរពន្លឺរាត្រីតិចៗឆ្លុះតាមបង្អួចហ្ហើយៗ ជាយរាំងននសររសាត់រសាយដោយសារខ្យល់នៃវេយោ អាកាសធាតុខាងក្រៅគឺងងឹតឆឹង សបញ្ជាក់អោយដឹងថាវាជិតយប់ទៅហើយ គឺម៉ោង៦រសៀល ដែលព្រះសូរិយាត្រូវអស្ដង្គត និងរៀបរៀងរងចាំថ្ងៃថ្មីចូលមកដល់។ បន្ទប់តូចចង្អៀតតែក៏លេចឡើងនូវស្រីក្រម៉ំមួយរូបដែលសភាពនាងពេលនេះដូចជាសាកសពយ៉ាងអីចឹង មានរលាត់ស្បែកនៅកំភួនជើង សម្លៀកបំពាក់កខ្វក់សុទ្ធតែកំអែរ រួមទាំងសក់ស្តើងដែលមិនបានសិតមករាប់ម៉ោង វារញ៉រញ៉ៃខ្លាំងណាស់ នាងដូចជាមនុស្សវិកលចរឹកយ៉ាងអ៊ីចឹង។ ពន្លឺថ៉ើរៗ ខ្យល់ប៉ើងរាំងននតិចៗអោយរសាត់ធ្វើអោយពន្លឺច្រាលចូលប៉ះត្របកភ្នែកតូចអោយបើកឡើងសន្សឹមៗទាំងលំបាក ពេលនេះក្បាលនាងឈឺខ្ទោកៗ នាងចាប់ផ្តើមឈឺកំភួនជើងដែលស៉ីមួយផ្តៅយ៉ាងកំរោល វាក៏ប៉ោងឡើងជាស្នាមខ្សែរដែលវាត់មួយរង្វង់ជាការឈឺចាប់របស់នាងពេញមួយតួរប្រាណ ខ្លួនស្អុយអោយហួង មុខមាត់ស្លេកស្លាំងគ្មានរបៀបជាកូនស្រីអ្នកមានថ្លៃថ្នូរនោះទេ បើសិនជានាងដើរតាមផ្លូវពេលនេះគេអាចនឹងយល់ថានាងជាស្រីសំរាមដើមតាមចិញ្ចើមផ្លូវក៏ថាបាន តែនេះនាងសំណាងហើយ ព្រោះនៅបាននៅប៉ះឥដ្ឋការ៉ូត្រជាក់ៗ និងបានសង្ងំខ្លួនក្នុងបន្ទប់ដ៏ងងឹតមួយនេះតាំងពីពេលណាក៏មិនដឹង ដឹងត្រឹមថាពេលនេះនាងឈឺចាប់ណាស់ ទឹកភ្នែកដែលលាក់មិនចង់អោយហូរក៏ទប់មិនជាប់ វាសម្រក់មកដោយឯកឯងពេលដែលគ្មាននរណាម្នាក់យល់ពីចិត្តនាងបន្តិចឡើយ ហេតុការណ៍ដែលកើតឡើងកាលពីថ្ងៃនៅដក់ជាប់ក្នុងខួរក្បាលនាងនៅឡើយ នាងចាំថាសាកសពមួយដែលលេចឡើងអោយនាងឃើញ ជាសាកសពបងស្រីរបស់នាង តើពេលនេះមុខមាត់គាត់យ៉ាងម៉ិច?! តើសាកសពនោះជាបងស្រីនាងពិតឬអត់ទេ?! នាងចង់មើលអោយពេញភ្នែក ចង់ដឹងថាគ្រប់គ្នាមិនបានកុហកនាងនោះទេ តែភស្តុតាងគឺនិយាយចេញពីមាត់គ្រប់គ្នាហើយ ថាជាបងស្រីដែលនាងតែងតែមានរឿងអ្វីជួយគ្នាទៅវិញទៅមក មិនថាជារឿងតូចឬធំ តែពេលនេះបងស្រីនាងទៅបាត់ហើយ លែងមានឈ្មោះថា ឡាហ្វីយ៉ា នៅលើលោកនេះទៀតហើយ។ ស្រីក្រម៉ំដែលទទួលរងការស្អប់ខ្ពើមពីគ្រប់គ្នានៅពេលនេះ មានទាំងគ្រួសារស្អប់ នរណាៗក៏ស្អប់នាងដូចគ្នា ព្រោះនាងជាឃាតករសម្លាប់បងស្រីខ្លួនឯង ហើយពេលនេះមិនដឹងអ្នកផ្ទះនាងធ្វើពិធីបុណ្យសពបងស្រី ហើយមានទុក្ខយំសង្វែកដល់កម្រិតណាទេ នាងពិតជាចង់ទៅផ្ទះ ទៅចូលរួមពិធីបុណ្យសពរបស់បងស្រីខ្លាំងណាស់។
«ថេហ្សា!! ឯងមិនអាចនៅអង្គុយយំបែបនេះបានទេ ឯងត្រូវតែទៅផ្ទះ ទៅជួបជ៉ំម៉ាក់ប៉ា ទោះជាពួកគាត់ខឹងឯងយ៉ាងណា ឯងត្រូវតែស៉ំទោស ស៉ំទោសពួកគាត់ យ៉ាងណាប៉ាក៏នឹងអត់ទោសអោយឯង» ថេហ្សា លួងចិត្តខ្លួនឯងជាប់ក្នុងបេះដូង ទោះជាដឹងថាវាកំពុងចុកចាប់យ៉ាងណាត្រូវតែស៉ំទោសគ្រប់គ្នា ពួកគាត់នឹងអត់ទោសអោយជាមិនខាន។ ថាហើយ កាយតូចដែលរងភាពឈឺផ្សារពេញទាំងតួរប្រាណត្រូវអូសខ្លួនដើរយ៉ាងវេទនាចុះទៅខាងក្រោម ហើយក៏អរគុណព្រះណាស់ដែរដែលបន្ទប់នេះមិនមែនជាគុកឃ៉ំនាងនៅក្នុងនេះដូចដែលរឿងប្រលោមលោកធ្លាប់មាន។

YOU ARE READING
រឿង «ចំណងលិខិត បំណុលស្នេហ៍»💙
Romance(For Liskook Stan only)❤️ វាជាចំណងលិខិតច្បាស់ណាស់! គឺមកពីនាងទើបទារណ្ឌកម្មបេះដូងធ្លាក់មកលើនាងទាំងអស់។ នាងជំពាក់គេ ជំពាក់មនុស្សស្រីដែលគេស្រឡាញ់ ហើយស្រឡាញ់ខ្លាំងបំផុត! នាងត្រូវតែសងមកវិញទាំងអស់នូវទង្វើដែលនាងបានធ្វើ!!! Writer: Park Jipich ...