(ទូរទស្សជនជាទីមេត្រី! ថ្មីៗនេះបានបែកធ្លាយរឿងស្នេហាឆ្លងប្រទេសតាមរយៈបណ្តាញសង្គមជាច្រើនហូរហែររវាងអ្នកនាងផាក ម្ចាស់ប្រេន PNSa ជាមួយអ្នកអង្គម្ចាស់ ជេកជុងគ្រីត គ្រាលហ្វាឌី ដែលជាអ្នកអង្គម្ចាស់ពៅក្នុងរាជរង្ស គ្រាលហ្វាឌី របស់ចក្រភពអង់គ្លេស។ អ្នកអង្គម្ចាស់ស្រស់សង្ហា សាច់ដ៉ំក្រអូបទើបតែប្រឡះជាមួយនឹងអតីតព្រះមហេសីដែលជារូបអ្នកនាងផាកនេះឯង មិននឹកស្មានទាល់តែសោះថា ស្រីស្រស់សោភាជាមេម៉ាយកូនមួយរូបនេះ គឺមានព្រះស្វាមីជាអ្នកអង្គម្ចាស់ អ៊ីចឹងសោះ ដូច្នេះកំលោះតូច ផាក អ៊ុនហូ ដែលគ្រប់គ្នាតែងតែហៅថា ដាយសឺ នោះគឺជាព្រះបុត្រាក្នុងរាជរង្ស គ្រាហ្វាឌី ហើយ ពិតជាអស្ចារ្យខ្លាំងណាស់ តាមរកមកជាយូរបែរជាជួបគ្នានៅ៥ឆ្នាំក្រោយ...)
«អ្នកណាអោយលោកធ្វើបែបនេះ?» បើកភ្នែកមិនទាន់ក៏កើតរឿងពេញបណ្តាញសង្គម ឈឺក្បាលដល់ ណាសា ទៀតហើយ។ គេមិនបានប្រាប់នាងមួយម៉ាត់សោះ ថាប្រទេសកូរ៉េទាំងមូលដឹងរឿងរវាងនាង និងគេតាំងពីពេលណា។
«ហាក៎....ណាសា ក្រែងអូនចង់បានបែបនេះហី?» ចុម! ក្រែងនាងចង់បានបែបហ្នឹងហី បើគេមិនធ្វើដូច្នោះ រឿងព័ត៌មានដែលថាប្រេនរបស់នាងខុសស្តងដារនោះច្បាស់ជានៅឌិតក្នុងសាតិអ្នកប្រើប្រាស់រហូត ពួកគេនឹងឈប់ប្រើ និងទិញផលិតផលនាងទៀតហើយ។
«ខ្ញុំមិនចង់បានបែបហ្នឹងទេ! ខ្ញុំចង់បាន...»
«សន្និសិទ្ធិការសែត!» ណាសា និយាយមិនទាន់ចប់ផង ទ្រង់សង្ហាក៏កាត់សម្តីបានមុន ដឹងច្បាស់ថានាងចង់បានអ្វី?
«...អ៉ឺម...» ឮបែបនេះហើយ នាងក៏ងួកក្បាលបញ្ជាក់ថាត្រូវហើយ នាងចង់បានសន្និសិទ្ធិការសែត ដើម្បីអោយអ្នកការសែតសម្ភាស៍នាងផ្ទាល់មាត់ និងបញ្ជាក់អោយច្បាស់ថានាង និងគេជាអ្វីអោយប្រាកដ។
«អ៊ីចឹងដូរសម្លៀកបំពាក់ទៅ អ្នកការសែតកំពុងរងចាំ!»
ពិតឬ?! គេធ្វើអោយ ណាសា ចំហរមាត់ធ្លុងទៀតហើយ គេហៅអ្នកការសែតមកស្រួលៗម្ល៉េះ តែក៏សប្បាយចិត្ត ព្រោះថាបានធ្វើសន្និសិទ្ធិការសែត និយាយរឿងរ៉ាវទាំងអស់ប្រាប់ដល់អ្នកការសែត។
ទ្រង់ ជុងគ្រីត ហុចសម្លៀកបំពាក់មួយឈុតប្រគល់អោយនាងរួមជាមួយប្រអប់ក្រហមមួយឈុតជាមួយគ្នា មុននឹង...
«ជុប៎...» ស្នូរថើបមួយខ្សឺតចំថ្ពាល់ក្រអូបរបស់ ណាសា ដោយស្នាដៃប្រុសកំហូចដូចជាទ្រង់នេះឯង។
«នេះលោក...»
«សាកទះទៅមើលច្បាស់ជាមិនរួចខ្លួនទេ!» នាងរៀបនឹងលើកដៃទះគេ តែក៏បង្អាក់បន្ទាប់ពីឮគេនិយាយបែបហ្នឹង! ព្រោះអ្នកណាក៏ដឹងថា ទ្រង់និយាយម៉ាត់ណាគឺម៉ាត់ហ្នឹង។
«ចាំមើលណា!» នាងរអ៊ូរង៉ូវៗដាក់ខ្លួនឯង។
«នេះចុះទៅ...»
«ជាស្អី?»
«លិខិតអាពាហ៌ពិពាហ៌»
«ហ៉ឺយ...ឆ្គួតទេដឹង! ខ្ញុំម៉ិចនឹងរៀបការជាមួយលោកទៅ!»
«បើមិនចុះ ចង់អោយប្រាប់អ្នកសារព័ត៌មានថា អូន និងបងមិនមែនជាប្តីប្រពន្ធអ៊ីចឹងហេ៎?»
«...» នាងក៏ស្ងាតមាត់ ហើយក៏យល់ព្រមទាញលិខិតអាពាហ៌ពិពាហ៌មកចុះហត្ថលេខាម្តងទៀត ចាប់ពីពេលនេះទៅនាងជាប្រពន្ធស្របច្បាប់របស់គេទៀតហើយ។
YOU ARE READING
រឿង «ចំណងលិខិត បំណុលស្នេហ៍»💙
Romance(For Liskook Stan only)❤️ វាជាចំណងលិខិតច្បាស់ណាស់! គឺមកពីនាងទើបទារណ្ឌកម្មបេះដូងធ្លាក់មកលើនាងទាំងអស់។ នាងជំពាក់គេ ជំពាក់មនុស្សស្រីដែលគេស្រឡាញ់ ហើយស្រឡាញ់ខ្លាំងបំផុត! នាងត្រូវតែសងមកវិញទាំងអស់នូវទង្វើដែលនាងបានធ្វើ!!! Writer: Park Jipich ...
