Part 1 : ទទួលខុសត្រូវ

11.9K 448 6
                                    

នៅក្នុងគ្រួសារត្រកូលអ្នកមានមួយ ដែលបានរៀបការជាមួយគ្នាអស់រយៈពេលជិត5ទៅហើយ ប៉ុន្តែពួកគេនៅមិនទាន់មានកូននោះទេ ជាហេតុបណ្ដាលអោយចិត្តអ្នកជាប្ដីមានការបារម្ភជាខ្លាំង ព្រោះពួកគេរៀបការជាមួយគ្នាក៏យូរគួរសមដែរហើយ បែរជាមិនទាន់មានកូនដើម្បីមកបន្តវង្សត្រកូលទៅវិញ

«តើអោយយើងធ្វើយ៉ាងម៉េចទៅអា Sung អ្នកម៉ាក់ដេញដោលយើងសួរពីរឿងចៅរហូត យើងមិនដឹងថាត្រូវបកស្រាយប្រាប់គាត់បែបណានោះទេ»Jungkook ដកដង្ហើមធំទាំងតឹងចិត្តមិនដឹងថាត្រូវរកដំណោះស្រាយបែបណា ព្រោះតែប្រពន្ធរបស់ខ្លួនមិនអាចមានកូនបាន ប៉ុន្តែនាយមិនហ៊ានប្រាប់ Mrs Jeon នោះទេ ថាប្រពន្ធនាយមិនអាចមានកូនបាននោះ សុខចិត្តកុហកថាខ្លួនមិនទាន់ចង់បានទៅវិញ

«យើងក៏មិនដឹងថាជួយឯងបែបណាដូចគ្នា យល់ល្អឯងប្រាប់គាត់តាមត្រង់ទៅ»Kang SungEun ជាម្ចាស់ក្លឹបនៅទីនេះហើយក៏ត្រូវជាមិត្តភក្តិសម្លាញ់របស់ Jeon Jungkook ផងដែរ ពួកគេរាប់អានគ្នាតាំងពីរៀននៅវិទ្យាល័យមកម្ល៉េះ

«ឆ្កួតទេហេស៎ បើម៉ាក់ដឹងច្បាស់ជាអោយយើងលែងលះជាមួយ Su មិនខាន»Jungkook ស្រែកឡើងទាំងខឹងក្រោធនិងមិត្តរបស់ខ្លួនដែលផ្ដល់យោបល់ឆ្កួតឡប់មកដល់នាយ បើប្រាប់កើតនាយប្រាប់យូរហើយ មិនទុកអោយរឿងស្មុគស្មាញដល់ថ្នាក់នេះឡើយ

«ចុះអោយយើងធ្វើយ៉ាងម៉េច មុននិងក្រោយគាត់គង់តែដឹងដដែលនិង ឯងគិតថាលាក់គាត់បានរហូតឬ»SungEun

«យើងមិនដឹងទេ!!»Jungkook ងាកមកផឹកស្រាវិញ ទាំងទឹកមុខមើលមិនយល់ តើពិតជាគ្មានដំណោះស្រាយមែនហេស៎ នាយមិនចង់លែងលះជាមួយនិង Suyuk ប្រពន្ធដ៏ល្អរបស់នាយនោះទេ។

កាលដែល Jang Suyuk ម្នាក់នេះមិនអាចមានកូនបានក៏ដោយសារតែនាងមានជំងឺម្យ៉ាងដែលធ្វើឲ្យប៉ះពាល់ដល់មាត់ស្បូនរបស់នាងរហូតដល់ត្រូវកាត់ចោល ទើបធ្វើឲ្យ Suyuk នាងត្រូវអា(អា=មិនអាចមានកូន) Jungkook ក៏បានដឹងរឿងនេះដូចគ្នា ប៉ុន្តែអោយធ្វើយ៉ាងម៉េចពួកគេរៀបការជាមួយគ្នាបានពីរឆ្នាំទៅហើយ ទើបនាយដឹងការពិត ឯចិត្តស្រឡាញ់ក៏កាន់តែជ្រៅ ដូច្នេះមានតែទ្រាំរស់នៅជាមួយគ្នាដោយលាក់បាំងការពិតពីមនុស្សជុំវិញខ្លួន ជាពិសេសគឺ Mrs Jeon។

Step Wife (ចប់✓)Where stories live. Discover now