Part 39 : សង្ស័យ

4.3K 333 10
                                    

វេលាថ្ងៃថ្មីបានចូលមកដល់ Taehyung រួសរាន់រៀបចំខ្លួនជូនកូនទៅរៀន មិនអោយហួសម៉ោងទាន់នោះទេ។ ក្នុងនាមគេជាសរសរទ្រូងរបស់គ្រួសារ គឺពិតជាហត់ខ្លាំងណាស់ ត្រូវបែងចែកសព្វគ្រប់ ទាំងពេលវេលានិងថវិកា មុននឹងសម្រេចចិត្តធ្វើអ្វីមួយ គេត្រូវគិតសឹងតែបែកខួរទៅហើយ ប៉ុន្តែក៏សប្បាយម្យ៉ាងដែរ រស់នៅគ្មានភាពរកាំរកូស គ្រួសារមានសុភមង្គល ទាំងនេះជាកម្លាំងចិត្តសម្រាប់គេដើម្បីបន្តដំណើរទៅមុខហើយ ។

Tae បន្ទាប់ពីជូនកូនទៅដល់សាលាហើយ ក៏ហួសទៅកន្លែងថតតែម្ដង ថ្ងៃនេះប្រហែលជាមិនបានទៅមើលហាងនោះទេ ព្រោះការងារចេះតែមានហូរហែ អ្នកដែលទាក់ទងមកសុំគេអោយទៅធ្វើជា brand ambassador ក៏ច្រើន រាល់ថ្ងៃរកតែពេលសម្រាប់ខ្លួនឯងគ្មាន គ្រប់យ៉ាងគឺត្រូវចំណាយទៅលើការងារសឹងតែទាំងស្រុង ។ រាងតូចបើកឡានក្នុងល្បឿនសមល្មម ទៅកាន់ក្រុមហ៊ុនទឹកអប់មួយកន្លែងស្ថិតនៅក្បែរជាយក្រុង ដែលទីនោះគឺធំគួរសម ព្រោះជាក្រុមហ៊ុនទឹកអប់ប្រេនម៉ាកល្បី ។ Tae ត្រូវទៅធ្វើជាឯកអគ្គរាជទូតសម្រាប់ក្រុមហ៊ុននោះ 5 ឆ្នាំ តាមកិច្ចកុងត្រាដែលបានចុះ ។ ប៉ុន្តែចង្រៃអី ឡានរបស់គេស្រាប់តែរលត់ភ្លាមៗ មិនដឹងជាវាខូចអ្វីនោះទេ

«ហឺយ...ហេតុអីក៏រលត់?»Tae ចុះមកមើលឡានរបស់ខ្លួនទាំងចម្ងល់ លាយលំនឹងខឹងផងដែរ កើតឆ្កួតស្អីបានជាមកខូចពេលនេះ ជិតដល់ម៉ោងទៅហើយ បើបែបនេះទៅទាន់ការថតឬអត់?

«ធ្វើយ៉ាងម៉េចទៅ? ពុទ្ធោអ្ហើយ...ឯងខ្វះពេលខូចណាស់ទៅហេស៎ បានជាមកខូចចំពេលនេះ»សែនម៉ួម៉ៅបំផុតហើយ ការងារថ្ងៃដំបូងជាមួយនឹងក្រុមហ៊ុនថ្មីផង បែរជាមកជួបរឿងបែបនេះទៅវិញ ចំជាយ៉ាប់ពិតមែនហើយ

Tae ចាប់ផ្តើមឈរឆ្លេឆ្លា នៅមិនស្ងៀម ប្រឹងរកនឹកវិធីសាស្ត្រដើម្បីរកជំនួយ ដោយមើលថាតាមផ្លូវមានអ្នកឆ្លងកាត់ឬអត់ នឹងបានអោយគេមកជួយ ថ្វីបើគេទាល់ច្រកទៅហើយ សូម្បីតែទូរស័ព្ទក៏មិនអាសូរ មកអស់ថ្មចំពេលដែលគេកំពុងតែត្រូវការបំផុត ទេវតាដូចជាលេងសើចនឹងជីវិតខ្ញុំពេកហើយ ។ ទីនេះគឺកៀកក្បែរនឹងជាយក្រុង ដូច្នេះអ្នកដំណើរដែលឆ្លងកាត់ក៏មិនសូវមមាញឹកដែរ យូរៗមានអ្នកឆ្លងកាត់មួយ ចឹងៗអីអោយគេទៅរកជំនួយមកពីណា ចង់តែបោកក្បាលអោយស្លាប់ទេលោកអើយ ។
    ប៉ុន្តែធ្លាប់លឺគេនិយាយមកថាសំណាងមនុស្សមើលមិនឃើញនោះទេ ឃើញគេជួបទុក្ខកុំអាលសប្បាយអរ ត្បិតថាឡានគេខូច ថែមទាំងចង្រៃ ទូរស័ព្ទអស់ថ្មទៀតក៏ពិតមែន ប៉ុន្តែប្រុសស្អាត Kim Taehyung នៅញញឹមចេញមកបានយ៉ាងពព្រាយដដែល ធ្វើជាមនុស្សគេមិនអោយអស់សង្ឃឹមនោះទេ ដូចជាពេលនេះយ៉ាងអញ្ចឹង Tae គេអាចស្ញេញចេញមកបាន ក៏ព្រោះ....មានអ្នកមកជួយនោះអី

Step Wife (ចប់✓)Where stories live. Discover now