Part 17 : ប្រពន្ធអេតាសុីវិល

3.5K 255 9
                                    

រំលងទៅប្រហែលជាមួយសប្ដាហ៍ទៅហើយ ដែលពួកគេតែងតែមានរឿងជាមួយគ្នាមិនលុះថ្ងៃ ថ្ងៃខ្លះក៏មានតឹងសរសៃកដាក់គ្នារហូតក្លាយជាហិង្សាក៏មាន។ដោយសារតែស្រីម្នាក់ ប្រដិតរឿងឡើងបង្កើតបានឆាកល្ខោនមួយយ៉ាងសាកសមសម្រាប់នាងសម្ដែងធ្វើជាតួឯកក្នុងក្រសែភ្នែកមនុស្សគ្រប់គ្នា ជាពិសេសគឺស្វាមីរបស់គេ ធ្វើខ្លួនជាជនកម្សត់ ល្អ ស្មោះត្រង់ ចំពោះមុខអ្នកដទៃ ប៉ុន្តែធាតុពិតនាងសាហាវជាងសត្វអាសិរពិសទៅទៀត ឯអ្នកដែលត្រូវទទួលរងគឺជាគេដែលមិនដឹងអ្វីទៅវិញ។ ហេតុអ្វីក៏មានរឿងបែបនេះកើតឡើងមកលើគ្រួសាររបស់គេ? ជីវិតស្នេហាដែលធ្លាប់តែមានភាពផ្អែមល្ហែមជាមួយគ្នា ប្រែជាមានតែរឿងរកាំរកូសមិនឈប់។

អ្វីៗគឺដើរទៅតាមពេលវេលា ធ្វើឱ្យគ្រប់យ៉ាងហាក់ផ្លាស់ប្ដូរខុសពីមុន សូម្បីតែរុក្ខជាតិដែលធ្លាប់លាស់ខៀវខ្ចី ក៏ប្រែមកជាក្រៀមស្វិតស្រពោនតាមដោយច្បាប់ធម្មជាតិដែលបានកំណត់ រួចចុះក្ដីស្រឡាញ់របស់មនុស្ស តើប្រែប្រួលទៅតាមច្បាប់របស់ធម្មជាតិដែរឬ? បានជាលោកប្ដីរបស់គេប្ដូរច្រើនដល់ថ្នាក់នេះ សឹងតែក្លាយជាមនុស្សពីរផ្សេងគ្នាទៅហើយ។

នៅក្នុងតុអាហារដែលមានសភាពស្ងប់ស្ងាត់ លឺតែសម្លេងប៉ះទង្គិចរវាងចាននិងស្លាបព្រា គ្មានអ្នកណាហ៊ានហើបមាត់និយាយអ្វីនោះទេ Tae បញ្ចុកអាហារកូនបណ្ដើរសម្លឹងទៅលោកប្ដីបណ្ដើរ ដូចជាមានអ្វីនៅក្នុងចិត្តចង់និយាយប្រាប់ទៅកាន់អ្នកជាប្ដី ប៉ុន្តែមិនហ៊ាន ព្រោះពួកគេទើបតែឈ្លោះគ្នាកាលពីយប់មិញនោះទេ ឯរឿងក៏ដដែលៗ គ្មានអ្វីក្រៅពី Suyuk មករករឿងគេរួចក៏ទម្លាក់កំហុសអោយខ្លួនថាជាអ្នកធ្វើឡើយ។ ធ្វើយ៉ាងម៉េចបើ Jungkook ស្រឡាញ់ប្រពន្ធដើមរបស់នាយជាងខ្លួន ដូច្នេះហើយចង់និយាយអ្វីក៏នាយមិនជឿដែរ រាងក្រាស់ដឹងត្រឹមម្យ៉ាងថា Suyuk ជាមនុស្សស្លូតបូត ទោះពេលខ្លះកាចឆ្នាស់ ប៉ុន្តែនាងមិនអាចធ្វើទង្វើទាំងអស់នឹងទេ។

«អូនមានអ្វីចង់សួរបងហេស៎»ដោយសារតែឃើញ Tae ចេះតែសម្លឹងមកខ្លួន ទើប Jungkook សួរនាំក្រែងលោគេចង់និយាយអ្វីជាមួយនាយ ព្រោះដឹងថារាងតូចមិនហ៊ានស្រដីរក ទើបដាច់ចិត្តនិយាយទៅកាន់ប្រពន្ធមុន ណាមួយនាយមិនចង់ឲ្យពួកគេទាំងពីរដាច់ឆ្ងាយពីគ្នា ដោយសារតែរឿងឥតបានការទាំងអស់និងនោះទេ

Step Wife (ចប់✓)Where stories live. Discover now