Part 18 : កំដរបងបន្តិចទៅ

3.5K 235 3
                                    

បើ Jungkook មិនព្រមបើកបង្ហាញ គេក៏មិនហ៊ានបំពានដូចគ្នា ស៊ូខាំមាត់លាក់រឿងនេះពីមហាជន ទោះបីឈឺក៏គ្មានជម្រើស ព្រោះយើងមានឈ្មោះជាប្រពន្ធចុងដែលមានត្រឹមសំបុត្រអេតាសុីវិលមួយច្បាប់ដែលដឹងលឺ ហេតុនេះហើយមិនបាច់ឆ្ងល់ឡើយដែលរាងតូចតែងតែទៅណាម្នាក់ឯង ម្យ៉ាងវាប្រសើរជាងទៅណាជាមួយប្ដីរួចក៏ត្រូវប្រាប់គ្រប់គ្នាថាខ្លួនជាប្អូនរបស់ Jungkook ដែរ។Tae រហ័សរត់មកស្ទាក់ SungHun មិនព្រមអោយគេយក JungEun ទៅបាន ខ្លាចកើតជារឿងបើសិនជា Jungkook ដឹងថាគេមិនស្ដាំសម្ដីរបស់នាយ។

«មិនបានទេ!!»Tae មកឈរស្ទាក់មុខរបស់នាយមិនអោយនាំ JungEun ទៅ ទាំងទឹកមុខភ័យៗ។

«ហេតុអី?»SungHun បោះសំណួរទៅកាន់រាងតូចទាំងចម្ងល់ គ្រាន់តែចង់យក JungEun ទៅជួបប៉ារបស់គេចាំបាច់ត្រូវមកហាមដែរឬ

«គឺ...ខ្ញុំ..ខ្ញុំខ្លាចថា JungEun ទៅរំខានប៉ារបស់គេធ្វើការ ពេលនេះប្រហែល Jungkook កំពុងតែរវល់ហើយ ខ្ញុំគិតថាកុំនាំគេទៅអីល្អជាង»Tae ឆ្លើយទាំងរដាក់រដុបរៀបពាក្យសឹងមិនត្រូវនៅពេលដែលត្រូវទៅកុហកអ្នកដទៃបែបនេះ គេមិនជំនាញទេ

«មិនអីទេ Appa !! អូនសន្យាអូនអត់រំខានប៉ាៗធ្វើការទេ»ដោយហេតុតែចង់ទៅរកប៉ា ព្យាយាមនិយាយបញ្ចុះបញ្ចូលរាងតូចដើម្បីឲ្យគេព្រម ទាំងមិនដឹងឡើយថា Tae គេតឹងចិត្តប៉ុណ្ណា

«អា៎...ឃើញទេក្មេងគេឆ្លាតណាស់ !!Tae កុំហាមអី អា Jung វាគ្មានទៅរវល់ស្អីណាស់ណាទេ ណាមួយខ្ញុំក៏ត្រូវទៅរកវាស្រាប់ផង ចាំខ្ញុំជាអ្នកមើលអាល្អិតអោយក៏បាន បើសិនជា Tae ខ្លាចរំខានការងារប្ដី»SungHun ចាប់ច្បិចថ្ពាល់ JungEun ដែលកំពុងតែញញឹមសប្បាយចិត្ត ជិតបានទៅរកលោកប៉ាជាទីស្រឡាញ់នោះ ចុះបើគេដឹងថាការដែល Appa របស់ខ្លួនហាមមិនអោយទៅរក Jungkook ក៏ព្រោះតែមិនចង់អោយអ្នកដទៃដឹងអំពីទំនាក់ទំនងរបស់ពួកគេ តើ JungEun អាចនិងស្អប់ប៉ារបស់គេដែរទេ? ព្រោះថាវាឈឺខ្លាំងណាស់ ពេលដែលត្រូវកុហកគ្រប់គ្នាថាពួកយើងមិនមែនជាគ្រួសារតែមួយ

«អរគុណចំពោះទឹកចិត្តរបស់លោក ប៉ុន្តែខ្ញុំថាកុំអីល្អជាង!! តោះ JungEun ទៅផ្ទះ»Tae លោដៃទៅពរកូនពី SungHun វិញ ខណៈពេលដែល JungEun ក៏ព្រមមកតាមគេទាំងបង្ខំ ប៉ុន្តែក៏មិនហ៊ានប្រឆាំង ព្រោះទឹកមុខរបស់រាងតូចពេលនេះមិនសូវល្អនោះទេ

Step Wife (ចប់✓)Where stories live. Discover now