Part 40 : អតីតកាលច្រំដែល

4.3K 351 12
                                    

ដោយសារតែការអាណិត ទើបសុខចិត្តជួយលាក់បាំងរហូតមក ទាំងដឹងហើយថាលទ្ធផលនឹងក្លាយជាបែបណា ប្រសិនបើ Jungkook ដឹងនោះ ។ Office ដែលធ្លាប់តែមានសភាពស្ងប់ស្ងាត់ តាមបែបចំណូលចិត្តរបស់ម្ចាស់ ពេលនេះក៏កាន់តែស្ងាត់និងព្រឺព្រួចជាងមុន ខណៈពេលដែល SungHun កំពុងតែត្រូវ Jimin ជំរិតសួរចម្លើយ ។

«លោកធ្វើបែបនេះក្នុងគោលបំណងអី? ថ្ងៃមុនខ្ញុំឃើញលោកបណ្ដើរ Tae! ថ្ងៃនេះបែរជាឃើញលោកមកស្និទ្ធស្នាលនិងប្អូនថ្លៃខ្ញុំទៅវិញ  ឬមួយក៏លោកកំពុងតែចង់បោកប្រាស់ពួកគេ»Jimin ចង្អុរមុខគេចំៗ ចោទប្រកាន់គេស្រស់ តាមការស្មានរបស់ខ្លួន ដែលមិនទុកចិត្តប្រុសម្នាក់នេះ ខុសពី Yoongi ដែលអង្គុយសើច និងកាយវិការរបស់ប្រពន្ធ មុននិងក្រវីក្បាលរួចក៏ផ្ដោតលើការងាររបស់នាយបន្ត

«មិនមែនទេអ្នកប្រុស Min! ស្ដាប់ខ្ញុំសិន ខ្ញុំមិនបានមានបំណងចង់បោកប្រាស់អ្នកណាឡើយ»SungHun ប្រកែកញាប់មាត់ ព្រោះខ្លួនពិតជាគ្មានបំណងបែបនេះពិតមែន

«បើអញ្ជឹងក៏ឆ្លើយមកថា មូលហេតុអ្វីដែលលោកត្រូវមកធ្វើបែបនេះ? បើមិនចឹងទេ ខ្ញុំនឹងទៅប្រាប់ Tae ព្រមទាំង JunMee ថាលោក....»Jimin ប្រើចុងកន្ទុយភ្នែកសម្លឹងទៅបុរសអង្គុយលើសាឡុង ជាមួយនឹងសម្លេងបែបគម្រាមទៅកាន់នាយ

«កុំៗ! កុំប្រាប់ Mee អី បើមិនដូច្នោះ នាងច្បាស់ជាសម្លាប់ខ្ញុំមិនខាន»ត្រឹមប្អូនមធ្យមទេ ងំគឺបង បើ Jungkook យល់ច្រឡំថាគេក្បត់ JunMee តាមសម្ដីរបស់ Jimin នោះ ស្រមៃមិនចេញទេ ថាសាកសពគេអាចស្ថិតនៅរូបរាងដើមឬអត់

«ខ្ញុំនឹងមិនប្រាប់ Mee បើសិនជាលោកព្រមឆ្លើយការពិត ប៉ុន្តែបើកុហក...»Jimin បន្លាយសម្លេង ប្រើកែវភ្នែកពិឃាតសម្លឹងទៅនាយ បង្ខំឱ្យឆ្លើយការពិតដោយមិនអាចលាក់បាន កំឡុងពេលដែលដៃរបស់គេក៏ធ្វើជាលើកមកអារកខ្លួនឯង ដើម្បីបញ្ជាក់ថាបើនាយកុហកនិងទទួលបានលទ្ធផលបែបណា

«គឺ...ខ្ញុំ...»SungHun រអាក់រអួលស្រដីមិនចេញ មុននិងប៉ះខ្សែភ្នែកជាមួយ Jimin ក៏រហ័សងាកមុខចេញ រួចក៏សម្លឹងទៅ Yoongi ដើម្បីរកជំនួយ ប៉ុន្តែគ្រប់យ៉ាងហាក់មិនបានខន្តីចំពោះនាយទាល់តែសោះ ទើប SungHun សម្រេចចិត្តប្រាប់ទៅពួកគេ ទាំងឱនមុខចុះ ។ លើលោកនេះអយុត្តិធម៌សម្រាប់គេពេកហើយ ជួយក៏ខុស មិនជួយក៏ខុស ម្ខាងជាបងថ្លៃដែលត្រូវជាមិត្តភក្តិថែមទាំងជាបងប្រុសបង្កើតរបស់សង្សារខ្លួន ចំណែកឯម្ខាងទៀតជាអតីតប្រពន្ធរបស់បងថ្លៃ អ្នកទាំងពីរសុទ្ធតែត្រូវការអោយគេជួយ តើគួរធ្វើបែបណា? ដឹងទេថាវាពិបាកជាងដោះស្រាយសមីការគីមីទៅទៀត ។

Step Wife (ចប់✓)Where stories live. Discover now